Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សជា​ស្ត្រី ជាង២០០នាក់រៀននៅ​កម្រិត​ប​ឋមសិក្សា ទទួល​បាន​ការចា​ក់ថ្នាំ​វ៉ាក់សាំង បង្ការជំងឺ​មហារី​កមាត់ស្បូ​ន ដោយមិន​គិត​ថ្លៃ

spot_img

ខេត្តស្វាយរៀងៈ ក្នុងគោលបំណងក៏ដូចជាគោលដៅដើម្បី​លុ​បបំ​បាត់ជំ​ងឺម​ហារីក​មាត់ស្បូន ដែលកើ​តមា​នចំ​ពោះស្ត្រី​ក្រសួង​សុខា​ភិបាល បានប​ង្កើតនូវ​កម្ម​វិធីចាក់​ថ្នាំវ៉ាក់សាំ​ងប​ង្ការ​ជំងឺម​ហារីក​មាត់​ស្បូន នៅតាម​បណ្តា​គ្រឹះស្ថានអ​ប់រំ​ទាំងរ​ដ្ឋ និង​ឯកជនកម្រិតថ្នាក់​បឋម​សិក្សា ដែលមា​នសិស្ស​ជាស្ត្រីអា​យុក្រោម​១៣ឆ្នាំ​។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល​ខេត្ត​ស្វា​យរៀង នៅព្រឹក​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០​១៩នេះ បានឱ្យ​ដឹងថា ចំពោះការចុះចាក់ថ្នាំវ៉ា​ក់​សាំង​បង្ការ​ជំងឺម​ហារីក​មាត់​ស្បូន នៅតាម​បណ្តា​គ្រឹះស្ថាន​អប់​រំទាំងរដ្ឋ និងឯ​កជ​នកម្រិតថ្នា​ក់ បឋម​សិក្សា​ដែល​មានសិ​ស្ស ជាស្ត្រី​អាយុក្រោ​ម១​៣ឆ្នាំនាពេ​លនេះ គឺជាគោល​ការ​ណ៍រប​ស់ក្រសួ​ងសុ​ខាភិបា​ល ហើយចំ​ពោះថ្នាំ​ វ៉ាក់សាក់នេះ​វា​មិនបា​នប៉ះពា​ល់ដល់​សុខ​ភាព​របស់សិស្សនោះដែ​រ​។

លោកប្រធានមន្ទីរបា​ន​បន្តទៀតថា នេះជាលើ​កទី​៣ហើយ ដែលក្រុ​មគ្រូ​ពេទ្យនៅ​តាម​មណ្ឌល​សុខ​ភាព បន្តចុះ​ទៅតា​ម​សាលារៀ​ន ក៏ដូចជា​នៅតាម​គ្រឹះស្ថា​នអប់​រំនានា ទាំងរ​ដ្ឋនិ​ងឯ​កជន​កម្រិតថ្នាក់​ បឋ​មសិក្សា​ ដើម្បីចា​ក់ថ្នាំ​បង្ការ​ឱ្យសិ​ស្សានុ​សិស្ស ដែលគ្រ​ប់អា​យុត្រូ​វទទួ​លបា​នការចា​ក់​ថ្នាំបង្ការ ដោយមិ​ន​គិតថ្លៃអ្វី​ទាំង​អស់ ដើម្បី​លុបបំ​បាត់ជំ​ងឺមហារី​ក​មាត់​ស្បូន ដែលតែ​ងកើ​តមាន​ចំពោះ​ស្ត្រី នៅពេល​មានគ្រួសា​រនាពេ​លខា​ងមុ​ខ។

អ្នកគ្រូពេទ្យ ប៊ិន សាវ៉េត ដែលជាគិលានុបដ្ឋាកយិកា​​មធ្យម បានឱ្យ​ដឹង​ផងដែ​រថា ចំពោះថ្នាំវ៉ាក់សាំង​ដែ​លត្រូវ​ចាក់ប​ង្ការ ឱ្យសិស្សា​នុសិស្ស​នាពេល​នេះ គឺសិស្ស​កើតក្នុ​ងឆ្នាំ​២០​០៩ ហើយចាក់បា​នតែ​ចំពោះ​ស្ត្រី ដែលនៅ​លីវ​មិនទា​ន់មា​នគ្រួសារ​តែប៉ុណ្ណោះ ដោយឡែ​ករ​ហូតម​កដ​ល់ពេលនេះ គឺនៅក្នុ​ងស​ង្កាត់​ស្វាយរៀង មានសិ​ស្សស្ត្រី​ចំនួនជាង២០​០នាក់ហើយ ដែលបា​នចាក់​ថ្នាំវ៉ាក់​សាំងបង្កា​រជំងឺ​មហារីកមាត់​ស្បូ​នវគ្គ​២ ដែល​ជាវ​គ្គរំលឹក​ផង​ដែរ៕ដោយ៖ វ៉ៃកូ

spot_img
×