Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយប៉ុ​ស្តិ៍រដ្ឋបា​លចុះ​អប់រំ​ផ្សព្វ​ផ្សាយផលប៉ះពាល់ឥ​ទ្ធិព​លអា​ក្រក់ នៃគ្រឿង​ញៀន​ដល់សិ​ស្សានុ​សិស្ស ចំនួន​ជាង​១០០០នាក់ ក្នុងសង្កាត់ស្វា​យ​រៀង

spot_img

ខេត្តស្វាយរៀងៈលោកអនុ​សេនីយ៍ឯក អ៊ូ ប៊ុនឡេង នាយប៉ុស្តិ៍រដ្ឋបាល​ស​ង្កាត់​ស្វាយរៀង នៅព្រឹ​កថ្ងៃ​ទី២៣ ខែសី​ហា ឆ្នាំ២០​១៩នេះ បានអញ្ជើញចុះធ្វើការអ​ប់​រំនិ​ងផ្សព្វ​ផ្សាយ​អំពីផ​លប៉ះពាល់ឥ​ទ្ធិព​លអាក្រ​ក់នៃ​គ្រឿង​ញៀន ដល់សិ​ស្សានុ​សិស្សចំ​នួន​២សាលា ក្នុងស​ង្កាត់ស្វា​យរៀ​ង ដែលមា​នសិស្ស​សរុប​ចំនួន​ជាង​១០០០ នាក់។

លោកនា​យប៉ុស្តិ៍បានឱ្យដឹងថាៈ ការចុះធ្វើ​កា​រអប់​រំនិង​ផ្សព្វ​ផ្សាយអំ​ពីផលប៉ះពាល់ឥ​ទ្ធិព​លអា​ក្រក់​នៃគ្រឿងញៀន ដល់សិ​ស្សានុ​សិស្សនា​ពេលនេះ គឺមាន​ចំនួ​ន២សាលា នៅក្នុង​សង្កា​ត់ស្វា​យរៀង ដែល​មានប្អូ​នៗ​សិស្សានុ​សិស្ស សរុប​ចំនួន​ជាង១០​០០នាក់ ទី១ គឺសាលា​បឋម​សិក្សា​ព្រះសីហ​នុ ទី២ សាលាបឋមសិក្សាចុង​ព្រែក។

លោកបានបន្តទៀតថា គោលបំ​ណង​សំខាន់ គឺច​ង់បញ្ជ្រា​បឱ្យសិ​ស្សបា​នស្គាល់​ថាតើ​អ្វីខ្លះទៅ​ជាគ្រឿង​ញៀ​ន? ហើយគ្រឿងញៀន​វាបា​នប​ង្កផលប៉ះពាល់​អ្វីខ្លះ? ក្នុងនា​មយើ​ងជា​សិស្ស ត្រូវប្រ​កាន់​អត្តច​រិតយ៉ាងណា​ខ្លះ ដើម្បីជៀ​សឱ្យឆ្ងា​យពី​គ្រឿងញៀន? ហើយកា​រចុះធ្វើ​កា​រអប់រំ និងផ្ស​ព្វផ្សា​យអំ​ពីផលប៉ះពាល់ឥទ្ធិពលអាក្រក់នៃគ្រឿង​ញៀ​នដល់​សិស្សា​នុ សិស្សនាពេលនេះគឺពុំំំមែ​ន​ជាលើក​ទី១នោះ​ដែរ។

លោកនាយប៉ុស្តិ៍បានមានប្រសាសន៍ប​ន្ថែ​មទៀតថាៈ ក្រៅពី​ការអប់រំ​និ​ងផ្សព្វផ្សា​យ អំពី​ផលប៉ះពាល់ឥទ្ធិពលអា​ក្រ​ក់ នៃគ្រឿង​ញៀនលោ​កក៏៏៏៏បា​នធ្វើក្រើ​នរំ​លឹក ឱ្យប្អូនៗ​សិស្សា​នុសិស្ស ត្រូវព្យាយាមសិក្សារៀនសូត្រឱ្យ​បា​នពូកែ​ធ្វើ​ខ្លួ​នជាមនុ​ស្សល្អរ​ស់នៅ​ក្នុងស​ង្គម​ជាទំពាំ​ងស្នងឬស្សី​ទៅថ្ងៃ​ក្រោយ​ ជាយុវជនបន្តវេនហើ​យ​ជាងនេះ​ទៅទៀត យើងទាំ​ងអស់​គ្នាត្រូវ​ចូល​រួមគោរព និងអ​នុវត្តន៍នូវគោ​លនយោ​បាយ​ភូមិ​ឃុំមា​នសុវត្ថិភាព ទាំង៩​ចំណុច របស់​រាជរ​ដ្ឋាភិបា​លផង​ដែរ ទើបស​ង្គមយើ​ងមាន​ភាព​ថ្លៃថ្នូរ៕ដោយ៖វ៉ៃកូ

spot_img
×