Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត

រាសីល្អជាមធ្យម។ ការងារ ការប្រកបការងារថ្ងៃនេះឃើញថាអ្វីក៏ដោយមិនសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។ ក្នុងផ្ទះសម្បែងឬសមាជិកគ្រួសារកើតមានភាពរកាំចិត្តច្រើន ហើយទាល់តែកាត់បន្ថយជម្លោះទើបល្អប្រពៃបំផុត។សម្រាប់ ការប្រកបរបររកស៊ីជួញដូរ បើមានអតិថិជន ស្នើសុំជំពាក់ប្រាក់កាសពុំត្រូវចិត្តល្អឱ្យជុំពាក់ច្រើនឡើយព្រោះកាលបើធ្លាក់ដល់ដៃគេហើយមិនងាយសងមិនវិញឡើយ។

រីឯមនោសញ្ចេតនា ប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕

ឆ្នាំឆ្លូវ

រាសីខ្ពស់ត្រដែត។ ការងារ ថ្ងៃនេះការទំនាក់ទំនងអ្វីមួយតែងជឿនលឿនទៅមុខ ហើយបើចង់ប្រកបកិច្ចការអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

រីឯមនោសញ្ចេតនាកំលោះក្រមុំបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត ៕

ឆ្នាំខាល

រាសីស្រុតចុះ។ ការរស់នៅថ្ងៃនេះលោកអ្នកមានការហត់នឿយទាំងផ្លូវកាយនិងផ្លូវចិត្តផង។ ទាំងស្រ្តីបុរសការប្រកបការងារលោកអ្នកត្រូវតែចេះខ្នះខ្នែង និង បែងចែកបានច្បាស់លាស់ទើបមិនមានភាពចម្រូងចម្រាសកើតឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

រីឯមនោសញ្ចេតនាប្រុសស្រីលោកអ្នកគួរមានស្មារតីភ្ញាក់រលឹក កុំលង់លក់តែរឿងស្នេហានាំខាតបង់ការងារនិងការសិក្សា៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។ ការងារ ថ្ងៃនេះលោកអ្នកមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តច្រើន ហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជានិច្ច។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរហើយកំពុងមានភាពសុខដុមណាស់ដែរ។

រីឯមនោសញ្ចេតនាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមល្អណាស់ ៕

ឆ្នាំរោង

រាសីល្អជាមធ្យម។ ការរស់នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេគឺដូចសព្វមួយដង ហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអុកឡុកក៏បានធូរស្បើយមួយកម្រិតដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានឡើយឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា ប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះ៕

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយបើមានការសម្រេចចិត្តអ្វីមួយក៏តែងផ្តល់ផលជាផ្លែផ្កាមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនក្តី ប៉ុន្តែក៏មានភាពសុខដុមប្រពៃណាស់ដែរ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕

ឆ្នាំមមី

រាសីស្រុតចុះ។ ការងារ បើលោកអ្នកសម្រេចចិត្តអ្វីមួយគឺតែងជួបនូវផលលំបាកនាចំពោះមុខនាពេលក្រោយវិញផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ការរស់នៅជួបបញ្ហាស្មុគស្មាញច្រើនបន្តិច ប៉ុន្តែយ៉ាងណាបើចេះដោះស្រាយនោះបញ្ហាធំនឹងប្រែក្លាយជាតូចវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនមែនអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

រីឯមនោសញ្ចេតនាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខ ប៉ុន្តែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុពេកឡើយដើម្បីចៀសវាងកុំឱ្យខូចអនាគតភ្លឺស្វាង៕

ឆ្នាំមមែ

រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អទេគឺមានគ្រោះច្រើនបន្តិច ដូចនេះទោះធ្វើអ្វីៗគប្បីមានការប្រយ័ត្នប្រយែងទើបអាចចៀសផុតផលអាក្រក់ចំពោះមុខទៅរួច។ចំណែកការប្រកបការងារអ្វីត្រូវចេះត្រួតពិនិត្យហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះផលល្អៗនឹងហុចឱ្យមកវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបរឿងលាភតូចធំច្រើនបោលហួសនិងចាប់មិនសូវជាប់ប៉ុន្មានទេ។

រីឯមនោសញ្ចេតនាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចឡើយ៕

ឆ្នាំវក

រាសីខ្ពស់ត្រដែត។ ការងារ ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ បណ្តាក់ទុន ឬចុះធ្វើកិច្ចការអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅផងដែរ។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុស ហើយត្រូវមកក្លាយជាជនរងគ្រោះវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។

រីឯមនោសញ្ចេតនាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។ ការងារក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយក៏តែងទទួលជោគជ័យនិងមានភាពសប្បាយរីករាយផ្លូវចិត្តផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំច

រាសីល្អជាមធ្យម។ ការងារ ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងទទួលជោគជ័យត្រឡប់មកវិញដែរ។ សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយលោកអ្នកប្រកបរបរពេញដៃពេញជើងឡើងវិញ។

រីឯមនោសញ្ចេតនាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

រាសីស្រុតចុះ។ ការរស់នៅអំឡុងពេលនេះដោយសារដំណើរជីវិតមិនល្អប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញមិនដូចជាទីពេញចិត្តប៉ុន្មានឡើយ។ក្រៅពីនេះបើមានកិច្ចការអ្វីសំខាន់ហើយចង់ទៅពឹងពាក់នរណាម្នាក់តែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេហើយគេមានតែស្តីបន្ទោសបន្ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។

រីឯមនោសញ្ចេតនាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕

spot_img
×