Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាល់ទាត់​ហ្វូ​ត​សាល​ក្នុង​ព្រឹ​ត្តការ​ណ៏​ជួប​ប្រា​ស្រាយ​មិត្តភាព​ព្រំដែនកម្ពុជា-វៀតណាម នៅ​ក្រុង​(​ជ័រ​ដុក​) ខេត្ត​អាន​យ៉ាង

spot_img

​តាកែវ​ ៖ ​ក្រុមកីឡា​បាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ​បាន​នាំ​យកជ័យ​លី​ភី​លេខ​០១ ផ្នែក​កីឡាបាល់ទាត់​ហ្វូ​ត​សាល​មកអោយ​កម្ពុជា ក្នុង​ព្រឹ​ត្តិការ​ណ៏​ជួប​ប្រា​ស្រាយ​មិត្តភាព​ព្រំដែន កម្ពុជា វៀតណាម នៅ​ក្រុង​(​ជ័រ​ដុក​) ខេត្ត​អាន​យ៉ាង ក្នុង​ក្របខ័ណ្ឌ​ប្រកួត រវាង​កងកំលាំង​នគរបាល និង​យោធា ខេត្តតាកែវ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​អាន​យ៉ាង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​ខេត្ត​នូវជាប់​ព្រំប្រទល់​និង​គ្នា ។​

​នៅក្នុង​ព្រឹត្តិ​ការណ៍ប្រកួត​កីឡា​មិត្តភាព​រវាង នគរបាល និង​យោធា ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង កាលពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ជ័រ​ដុក ខេត្ត​អាន​យ៉ាង គឺមាន​ក្រុមកីឡា​បាល់ទាត់​ចំនួន ០៧​ក្រុម ដែល​បាន​ចូលរួម​ប្រកួត ក្នុងនោះ​មាន​ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល​ភាគី​មិត្ត​កម្ពុជា​ខេត្តតាកែវ​មាន​ចំនួន ០៣​ក្រុម និង​ក្រុម​កីឡាករ​របស់​ភា​គ្គី​មិត្ត​វៀតណាម​ខេត្ត​អាន​យ៉ាង មាន​ចំនួន ០៤​ក្រុម ដោយ​ការប្រកួត​កីឡា​មិត្តភាព​នេះ​ធ្វើឡើងរ​មាន​យៈ​ពេល ០២​ថ្ងៃ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​រក​អ្នក​ជាប់​ជំណាត់​ថ្នាក់​ពី​លេខ​០១ ដល់​លេខ ០៣ លើ​វិញ្ញាសារ​ប្រកួត​កីឡាបាល់ទាត់​ហ្វូ​ត​សាល កីឡាបាល់ទះ និង​អត្តពលកម្ម​រត់​ចម្ងាយ ។​

​ឆ្លងកាត់​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល ក្រុមកីឡា​បាល់ទាត់​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានធ្វើការ​ប្រកួត​ជំ​រុះ​ចាញ់​ឆ្លាក់ៗ ចំនួន ៣​ប្រកួត ដោយ​ប្រកួត​ចុងក្រោយ​យក​ចំណាត់ថ្នាក់​លេខ ០១ និង​លេខ ០២ គឺ​ជួប​ជាមួយ​ក្រុមនគរបាល​វៀ​ត​ណា​ម ជា​លទ្ធផល​រយៈពេល ២​តង់​ក្រុម​ទាំងពីរ មាន​គ្រាប់​បាល់ ០២ ទល់ ០២ ដោយ​បន្ត​កាត់សេចក្តី​ដោយ​បាល់​ពេល​ណាំង​ទី​ចំនួន ០៣​គ្រាប់ ក្នុងនោះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់ យកឈ្នះ​ក្រុមនគរបាល​វៀតណាម ដែល​ស៊ុត​បញ្ចូល​ទី​បានតែ ០១​គ្រាប់ ។

​លោក​វរៈសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ជា​អ្នក​នាំ​ក្រុម បាន​ប្រាប់​អ្នក​សា​រព​ត័​មាន​ថា នេះ​ជា​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ​ដែល​ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល​របស់​យើង​អាច​យក​ជ័យ​លា​ភី​លេខ ០១​នេះ​បាន ក្នុង​ការប្រកួត​ក្របខ័ណ្ឌ នគរបាល និង​យោធា នៃ​ខេត្ត​ទាំងពីរ ហើយ​ការប្រកួត​កីឡាបាល់ទាត់​ហ្វូ​ត​សាល​នេះ​ក៏មាន​ចំនុច​ជាច្រើន​ដែល​យើង​ត្រូវ​យល់ដឹង​ពីគ្នា​ទៅលើ បច្ចេកទេស​នៃ​ការលេង ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ផងដែរ ៕ ដោយ ៖ តាកែវ​

spot_img
×