Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ទម្លាប់​បរិភោគ​ស​ត្វ​ព្រៃ​ត្រូវបាន​កែប្រែ​

spot_img

​ភ្នំពេញ ​៖ ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៣​សីហា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ការដាក់​អន្ទាក់ និង​ការ​បរបាញ់​សត្វព្រៃ ដេី​ម្បី​បរិភោគ​ជា​ទម្លាប់​របស់​បងប្អូន ប្រជាជន​មួយចំនួន​តូច​។

​លោក​បាន​ថ្លែងថា ប៉ុន្តែ​ទម្លាប់​នេះ​គួរ​ត្រូវបាន​កែប្រែ តាមរយៈ​ការផ្លាស់ប្តូ​ជីវភាព​រស់នៅ មក​បរិភោគ​អាហារ​សត្វស្រុក ឬ​សត្វ​ច​ញ្ចឹ​ម​គួបផ្សំ​នឹង​បន្លែបង្ការ ដែល​ដាំ​ដុះ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​។ ការ​ប្រមាញ់​ខ្លះទៀត​ត្រូវបាន​ធ្វេី​ទ្បេី​ង​ជា​មុខរបរ​។ ស្របពេល​ជាមួយនឹង​ការ​កេី​ន​ទ្បេី​ង​នៃ​សេ​ដ្ឋ​កិច្ច​ជាតិ សិប្បកម្ម អជីវ​កម្ម​ខ្នាតតូច និង​មធ្យម​ជា​ច្រី​ន​ត្រូវបាន​ប​ង្កេី​ត​ទ្បេី​ង និង​លេី​ក​ទឹកចិត្ត​អោយ​ប្រកបរ​អជីវ​កម្ម​តាម​សហគម​ជៀស​ជាង​ការ​ប្រមាញ់​សត្វ​។ សត្វព្រៃ ជា​ផ្នែក​មួយ​នៃ​ប្រព​ន្ធ័​ជិ​វ​ចម្រុះ ដែល​មនុស្សជាតិ​មិនអាច​ខ្វះ​បាន​។ ដូច្នេះ​ការថែរក្សា​សត្វព្រៃ គឺជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់រូប​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×