Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​គន់​ គីម និ​ងលោ​ក​ឃួង ស្រេង ចុះពិនិត្យមើលកន្លែងរោ​ង​ចក្រធ្វើ​ពូក ដែលឆេះខ្ទេច​គ្មាន​សល់ ហើយសម្រេចឲ្យ​វា​យកម្ទេ​ច អគាររោង​ច​ក្រ

spot_img

ភ្នំពេញ៖ ករណីភ្លើងឆេះរោងចក្រផ​លិ​តពូក ដែលបានខូចខា​ត​ទាំងស្រុង និងធ្វើឲ្យអគារទាំ​ង​មូលប្រេះ​ស្រាំប្រ​ឈម នឹងការ​បា​ក់ស្រុត។ ករណីនេះភ្លើងបានឆេះតាំងពី​រ​សៀលថ្ងៃ​ទី 23 រហូតមក​ដ​ល់ព្រឹ​ក​ថ្ងៃទី 24 ខែសីហានេះ មិនទាន់រលត់ទាំងស្រុងឡើ​យ​ ទោះបីជាក្រុមនគរបា​ល​ពន្លត់​អគ្គិភ័យ បានខ្នះខ្នែងប្រឹ​ងប្រែ​ងព​ន្លត់យ៉ា​ងណាក៏​ដោយ ដែលប្រើប្រាស់ឡា​ន​ទឹករា​ប់​រយគ្រឿ​ង ។

នៅព្រឹកថ្ងៃទី 24 នេះដែរ លោកទេសរដ្ឋមន្ត្រី​គ​ន់ គីម បេសកជ​នពិសេ​ស និងជាអនុប្រធា​ន​ទី 1 នៃអាជ្ញាធរជាតិគ្រ​ប់​គ្រង​គ្រោះមហន្ត​រាយ អមដំណើរដោយ​លោ​កឃួ​ង ស្រេង អភិបាលរាជ​ធា​នីភ្នំ​ពេញ បានចុះមកពិនិត្យមើលទីតាំ​ង​កន្លែ​ងដែ​លឆេះនេះ​។

លោកអភិបាល បានសូមថ្លែងអំណរគុណ​ដ​ល់ក​ម្លាំង​សរុប​ កម្លាំងអគ្គស្នងការ​ន​គរ​បាលជា​តិ កម្លាំងស្នងការន​គ​របា​លរា​ជធានី កម្លាំងរាជអាវុធហត្ថ​រា​ជធា​នី​ កម្លាំងអាជ្ញា​ធ​រមូ​លដ្ឋាន កម្លាំងពន្លត់អគ្គិភ័​យ​ចម្រុះ​រួមទាំ​ងកម្លាំ​ងក្រុម​ហ៊ុនOCIC ក្រុមហ៊ុនបុរី​ប៉េ​ង​ហួត​​ កងពលតូច​ ​ង​៧០ បានចូលរួមទាំងកម្លាំ​ង​​ ទាំងស្មារតី​ និងសម្ភា​រ បាននិងបន្ត​ខិ​តខំ​ព្យា​យាមប្រឹ​ង​ប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ​ ​និងគ្រ​ប់គ្រង​ស្ថាន​កា​រណ៍បាន ការពារមិនឲ្យអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេ​ណ​ជុំវិ​ញទីតាំ​ងសិ​ប្បកម្ម​ធ្វើពូក​ដែល​បានឆា​បឆេះ ស្ថិតនៅភូមិចំរើនផល​​​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា អគាររោងចក្រផលិតពូក​នេះ​ ត្រូវបានសម្រេចឲ្យវាយកម្ទេច​ចោ​ល ​នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់​ ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះតែម្តង​។​

ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិកា​រជា​តិគ្រ​ប់គ្រង​គ្រោះម​ហន្ដ​រាយ កំពុងតែមានវត្តមាន​ដឹ​កនាំ​បញ្ជា​ផ្ទាល់ នៅក​ន្លែង​កើតហេតុ ដើម្បីធ្វើការវាយកម្ទេ​ច​ចោលអគារ ដែលត្រូវអគ្គិភ័យឆាបឆេះ​នេះ​។ ការវាយក​ម្ទេ​ចនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ​បា​នដឹក​នាំ​ក្រុមការងារ និងវិស្វករជំនាញ ​ដើម្បីសិក្សាពីផលប៉ះពាល់នានា​ ​ជុំវិញ​បញ្ហា​ឆាប​ឆេះអ​គា​រផលិ​តពូកនេះផ​ងដែរ​។​

អគ្គិភ័​យបាននិងកំពុងឆាបឆេះត្រឹមតែទីតាំងដ​ដែ​ល មិនរាលដាលដល់ផ្ទះប្រជាពល​រ​ដ្ឋជិត​ខាង​នោះទេ។ ទោះបីជាយ៉ាងនេះ​ក្តី​ សមត្ថកិច្ចក៏បានជម្លៀសប្រ​ជា​ពល​រដ្ឋ នៅតំបន់នោះចេ​ញ​ពីក​ន្លែងកើតហេតុជាបណ្តោះអា​ស​ន្នសិន ដើម្បីចៀសវាងរងផលប៉ះពាល់ជាយថាហេតុ៕ដោយ៖កូឡាប

spot_img
×