Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិ​បាល សម្រេចឱ្យបង្កកទ្រព្យសម្បត្តិ បុ​គ្គ​លដែលប្រព្រឹត្តបទ​ល្មើ​សព្រៃ​ឈើ​

spot_img

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋម​ន្រ្តី ដែល​ជាសេ​នាធិ​ការរ​បស់រា​ជរ​ដ្ឋាភិបា​ល​កម្ពុជា បានចេញលិខិតជូនដំណឹ​ង​ដោយស​ម្រេច​ឱ្យបង្ក​កទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ទាំងឡា​យណា ដែលពាក់ព័ន្ធនឹងការ​ប្រ​ព្រឹត្តប​ទល្មើស​ព្រៃឈើ នៅក្នុងប្រទេសកម្ពុ​ជា​។

លិខិតរបស់ទីស្តីការគណៈ​រដ្ឋ​មន្រ្តី ចុះហត្ថលេខាដោ​យ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រ​ចាំ​ការ នៃទីស្តីការគណៈរ​ដ្ឋ​មន្រ្តី​ នៅថ្ងៃទី២៣ ខែសី​ហា​ ឆ្នាំ២០១៩នេះ បានផ្ញើទៅកាន់លោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួ​ង​កសិ​កម្ម រុក្ខាប្រ​មា​ញ់ និង​នេសា​ទ និង នាយឧត្តមសេនីយ៍​ សៅ​​ សុខា អគ្គមេបញ្ជាកា​រ​រង នៃកងយោធពល​ខេ​មរ​ភូ​មិន្ទ មេបញ្ជាការអាវុ​ធ​ហត្ថ​លើផ្ទៃ​ប្រទេ​ស និងជាប្រធានគណៈក​ម្មា​ធិការ​ជាតិ ដើម្បីទប់​ស្កា​ត់ និងបង្ក្រាបបទល្មើស​ធ​នធា​នធ​ម្មជា​តិ ដើម្បីបញ្ជាក់អំ​ពី​ការ​ឯកភា​ព​រប​ស់ រាជរដ្ឋាភិបាលក​ម្ពុ​ជា ក្នុងដាក់វិធានការផ្សេ​ង​ៗ ចំពោះបទល្មើសព្រៃឈើ​នៅ​កម្ពុ​ជា​។
លិខិតនេះត្រូវបានធ្វើឡើង​ស្រ​បតាម​ចំណា​រឯក​ភាព​រប​ស់សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៩​ ​ចំពោះលិ​ខិត​របស់ គណៈកម្មាធិការ​ជា​តិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធ​ន​ធាន​ធម្ម​ជាតិ កាលពីថ្ងៃទី១៦ ខែសីហា​ ​ឆ្នាំ២០​១៩។

បើតាមទីស្តីការគណៈរ​ដ្ឋ​មន្រ្តី​ បានបញ្ជាក់ថា សេចក្តីដូចមានចែងក្នុ​ង​កម្ម​វត្ថុ និងយោងខាង​លើ​ ទីស្តីការគ​ណៈ​រដ្ឋ​មន្រ្តី សូមជម្រាបជូន លោកជ្រាបថា រាជរដ្ឋាភិបាលបា​ន​ឃើញ និងឯកភាពលើ​រ​បាយ​ការ​ណ៍ ស្តីពីលទ្ធផលនៃការត្រួ​ត​ពិនិ​ត្យកា​រងារទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ដូ​ចខាង​ក្រោម​៖ ១ )មោឃ​ភាព​ ឬលុបចោលនូវលិ​ខិ​តបើ​កផ្លូវ​ដឹក​ជញ្ជូ​នផល អនុផលព្រៃឈើ ​ចេ​ញ​ពីដី​សម្ប​ទាន “LP” និង លិខិតអនុញ្ញាតដឹ​ក​ជញ្ជូ​នផ​ល អនុផលព្រៃឈើ ​”PC” ទាំងអស់ដែលចេញនាពេលកន្លង​ទៅ​ដើម្បី​រៀប​ចំចេ​ញលិខិ​តអ​នុញ្ញាត​សា​រជាថ្មី ងាយស្រួលគ្រប់គ្រង​។​
២)ឱ្យក្រសួង ស្ថាប័​ន​ជំនាញ​ត្រួត​ពិនិត្យ មោឃភាព និងដកហូតសិទ្ធិ​ពី​ក្រុម​ហ៊ុ​ន ដែលមិនគោរ​ព​ច្បាប់ មិនគោរពកិ​ច្ច​សន្យា​ មិនគោរពកិច្ច​ព្រ​មព្រៀ​ង។ ៣ ) អនុញ្ញាតប្រមូ​ល​វត្ថុតា​ង មធ្យោបាយនៃបទល្មើ​ស​ ដែលបា​ន​កម្ទេ​ចចោ​ល យកមករក្សាទុកផ្ដុំក​ន្លែ​ងមួ​យ​កំណត់​ ដើម្បីទុ​កជា​ភស្តុ​តាងស​ម្រាប់​បម្រើតុ​លាកា​រ ៤)បង្កកទ្រព្យសម្បត្តិ​រ​បស់​បុ​គ្គល ដែលពាក់ព័​ន្ធ​នឹង ការប្រព្រឹត្តបទ​ល្មើ​សព្រៃ​ឈើ ​ក្រៅពីការផ្ដ​ន្ទា​ទោស និងពិន័​យ​ជាប្រា​ក់។​ ៥)ឃោសនា អប់រំ និងបង្ហាញពីកា​រយ​កចិ​ត្តទុកដា​ក់​ក្នុងកិ​ច្ចកា​រពារព្រៃ​ឈើ​រប​ស់រាជ​រដ្ឋា​ភិបា​ល ព្រមទាំង​ប​ង្ការទ​ប់ស្កាត់​ការប្រ​ព្រឹត្តប​ទ​ល្មើសព្រៃ​ឈើ​ ចារឹកឈ្មោះឧក្រិដ្ឋជននៅ​លើ​ផ្ទាំង​សិលាដា​ក់តាំ​ងនៅកន្លែ​ងគំ​នរ​រថ​យន្ត ដែលជា​មធ្យោ​បាយ​បំផ្លាញ​ព្រៃឈើ​៕ដោយ៖កូឡាប

spot_img
×