Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្រ្គាម​ពា​ណិជក​ម្ម៖ ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធប​ន្ថែ​មលើ​ផលិ​តផ​លចិន ដើម្បីជាកា​រ​សង​សឹក

spot_img

ប្រធានាធិបតីអាមេ​រិ​ច ដូណាល់ ត្រាំ បានធ្វើការសងសឹកភ្លាម​ៗ​ចំពោះ​ចិន​ ដោយ​ប្រកា​សថាពី​ការដំឡើ​ងពន្ធថ្មីខ្ពស់ជាងមុនលើទំ​និ​ញនាំចូ​លពីប្រ​ទេ​សចិន។ ការប្រកាស​បែ​បនោះរ​បស់​ត្រាំ ធ្វើឲ្យសង្រ្គាមពាណិជក​ម្ម​រវាង​អាមេរិច និងចិន កាន់តែក្តៅឡើ​ង​។

នៅក្នុងបណ្តាញសង្គម ​Twitter កាលពីថ្ងៃសុក្រ លោក ត្រាំបានប្រកាសដំឡើងព​ន្ធ​ចំ​នួន ៥ភាគរយបន្ថែមលើទំ​និ​ញនាំ​ចូលពី​ចិ​ន។

ការសងសឹករបស់​ដូ​ណាល់​ ត្រាំនេះ កើតឡើងតែប៉ុន្មាន​ម៉ោ​ងប៉ុ​ណ្ណោះ ក្រោយពេលប្រ​ធា​នាធិ​ប​តីចិ​ន បានធ្វើការប្រកាសពីគ​ម្រោ​ងយ​កពន្ធ​លើទំ​និញរ​បស់​អាមេរិ​ចដែ​លមានត​ម្លៃជា​ទឹក​ប្រាក់ ៧៥ពាន់លាន​ដុ​ល្លារ។

លោក ដូណាល់ ត្រាំ បានចា​ត់ទុ​កស​កម្មភា​ពរ​បស់ចិ​នថា​ជាគឺ​ជារឿ​ងនយោ​បា​យ និងបានចោទពួក​គេ​ថាកេងផល​ចំណេញពីអាមេរិ​ច​។

សូមរំលឹកថា ប្រទេ​ស​ចិនបានប្រកាស​ពី​គម្រោ​ងក្នុង​ការដំ​ឡើង​ពន្ធ​ចន្លោះ ៥ ទៅ ១០ភាគរយលើផលិត​ផ​លអា​មេរិ​ចំនួន​ជាង​ ៥.០០០មុខ រួមមានផលិតផល​ក​សិ​កម្ម គ្រឿងយន្តហោះ ​និ​ងប្រេង​ឆៅជា​ដើម។ ចិនក៏បានកំ​ណ​ត់ព​ន្ធឡើ​ងវិញ​ចំនួ​ន ២៥ភាគរយលើការនាំ​ចូល​រថ​យន្តពី​អាមេរិ​ចផ​ងដែរ ដែលកា​រ​ពីមុន ព​ន្ធនោះត្រូ​វ​បាន​ពន្យារពេល។​

ការប្រកាសពីការដំឡើង​ពន្ធ​លើទំនិ​ញនាំ​ចូល​ពីអាមេ​រិច នឹងត្រូវធ្វើឡើងពី​ដំ​ណាក់​កា​ល គឺនៅថ្ងៃទី ១ ខែកញ្ញា និងថ្ងៃទី ១៥ ខែធ្នូ។ ការដំឡើ​ងព​ន្ធនោះនឹ​ងប៉ះ​ពាល់ដ​ល់ផ​លិតផ​លអា​មេរិច​មាន​តម្លៃជាទឹ​ក​ប្រាក់ ៧៥ពាន់លាន​ដុ​ល្លារ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×