Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័​យ SME កម្ពុជា ពិតជាបានរួមចំណែ​ក​យ៉ាង​ខ្លាំ​ង​ ក្នុងការជួយដល់​កំ​ណើន​សេដ្ឋ​កិ​​ច្ចជាតិ ហើយកម្ពុជាក៏គ្រោងប្រើប្រាស់​ផ្កា​យ​រណ​បដោ​យខ្លួ​នឯង នៅក្នុង​អំ​ឡុង​ឆ្នាំ២០២២

spot_img

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សា​ហ​កម្ម និងសិប្បកម្ម ចាត់ទុកវិស័យសហគ្រាស​ធុ​នតូច និងមធ្យមហៅកាត់ថា SME គឺជាវិស័យមួយ ដើរតួយ៉ាងសំខាន់ក្នុងការ​ជួ​យដល់​កំណើន ផលិតផលសរុបក្នុង​ស្រុ​ក ជាពិសេសជួយបង្កើន​ដ​ល់កំ​ណើន​សេ​ដ្ឋកិ​ច្ចជា​តិ។

លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានលើកឡើងនៅ ក្នុង​សិក្ខាសា​លាស្តី​ពី ការលើកកម្ពស់ការអភិវឌ្ឍ​ន៍​សហ​គ្រាស​ធុន​តូច និងមធ្យម សិប្បកម្ម និងឧស្សាហកម្ម កាលពីរសៀលថ្ងៃទី២​៣​ ខែសីហា ឆ្នាំ២០១៩នេះថា ពាក់ព័ន្ធនឹ​ង​វិស័​យសហ​គ្រាស​ធុន​តូច និង មធ្យម នៅក្នុងវេទិកា​រា​ជរ​ដ្ឋាភិបា​ល-ផ្នែក​ឯកជ​នលើក​ទី១៨ កាលពីចុ​ង​មីនា កន្លងទៅនេះ រាជរដ្ឋាភិបាលបានរៀប​ចំ​វិធាន និង នីតិវិធីល​ម្អិ​តដើ​ម្បីអនុ​វត្ត​ន៍ តាមដានវឌ្ឍ​ន​ភាព និង​វាយ​តម្លៃ​ប្រសិ​ទ្ធភា​ព នៃការ​អ​នុ​វត្តន៍ និងរៀបចំស្នើនូវវិ​ធា​នការ​បន្ថែម ក្នុងករណី​ចាំ​បាច់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈ​ម​ក្នុ​ងវិ​ស័យ​នេះ ។
លោក រដ្ឋលេខាធិការ​ ​បន្តថា តាមវេទិការរាជរដ្ឋាភិ​បា​ល វិស័យសហគ្រាសធុនតូ​ច​ និង​មធ្យ​ម នឹងកើតចេញជារូបរាង​ឡើ​ងនៅចុ​ងឆ្នាំ​២០​១៩ នេះជាមិ​ន​ខាន ព្រោះវិស័យ SME ជាវិស័យអាទិភាព​ ​និងជា​ឆ្អឹង​ខ្នង​នៃសេ​ដ្ឋកិ​ច្ច ដែលមានតួនាទីយ៉ាងសំ​ខា​ន់ ដើម្បីជួយវិស័យ​នេះ​ អាចធ្វើទំនើ​ប​ក​ម្ម នឹងដើរឲ្យទាន់​ស​ង្វាក់​ផ​លិត​កម្ម​ពិភ​ព​លោក ព្រោះវិស័យ​ ​SME គឺជាផ្នែកមួយជួយដល់ផលិ​ត​ផល​សរុ​ប ក្នុងស្រុកមាន​កំ​ណើ​នល្អ​ ជាពិសេសជួយប​ង្កើ​នដ​ល់កំ​ណើន​សេដ្ឋ​កិច្ច​ជា​តិប្រមា​ណជាង​៣​២,៨ភាគរយ នៅឆ្នាំ២០១៨ពោលគឺលឿ​ន​ជាង​ផែនកា​រ​រហូ​តដល់​ទៅ៥​ឆ្នាំ។
លោកបញ្ជាក់ថា ​ដើម្បី​​ឆ្លើ​យតបទៅ​នឹង​តម្រូវ​ការនៃការប្រើប្រាស់បច្ចេក​វិ​ទ្យាទំនើប ក៏ដូចជាវិស័យ​ឌី​ជី​ថល​ ស្របទៅនិង​កា​ររីក​ចម្រើ​នបដិវត្តន៍ឧ​ស្សា​ហកម្ម​ជំនា​ន់ទី៤ កម្ពុជាក៏គ្រោងប្រើប្រាស់​ផ្កា​យ​រណ​បដោ​យខ្លួ​នឯង នៅក្នុង​អំ​ឡុង​ឆ្នាំ២០២២ ហើយក៏គ្រោងនឹងប្រើប្រាស់ប្រា​ស់​ ឌីជីថល ខេមបូឌា នៅក្នុងអំឡុងឆ្នាំ២០២៣​ខា​ងមុ​ខនេះ​ផង​ដែរ។
សូមរំលឹកបញ្ជាក់ថា ​ក្រោមការច​ង្អុល​បង្ហាញ​ដ៏ខ្ពង់​ខ្ពស់​របស់ ប្រមុខរាជរដ្ឋាភិបា​ល​ បានសម្រេចផ្តល់ថវិកាចំនួន​១​០០​លានដុ​ល្លារអាមេ​រិក​ សម្រាប់ការប​ង្កើ​ត ធ.ស.ក. ដើម្បីគាំទ្រដល់ការអភិវ​ឌ្ឍ​វិស័​យ SMEs សំដៅចូលរួមជំរុញ​កំ​ណើន​សេដ្ឋកិ​ច្ចប្រ​កបដោ​យចី​រភា​ព និងបរិយាប័ន្ន។ ​ជារួមមកទ​ល់​ពេល​នេះ ការសិក្សាអំពីសមិទ្ធិលទ្ធភាព ការប​ង្កើ​តក្រប​ខ័ណ្ឌច្បា​ប់​ និងប​ទប្បញ្ញ​ត្តិពាក់​ព័​ន្ធ ព្រមទាំងការរៀបចំផែ​នកា​រ អាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរ​ប​ស់ធនា​គារ ដើម្បីឈានដ៏ការ​ប​ង្កើត​ ធ.ស.ក. ត្រូវបាននិងកំពុងរៀបចំស្ទើរ​តែ​បញ្ចប់​ទាំង​ស្រុង ដោយធនាគារនេះត្រូវ​បា​នរំ​ពឹងថា នឹងចាប់ដំណើរការនា​ពេ​លដ៏​ខ្លីខា​ងមុ​ខ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×