Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់អួតថាមានខ្សែស្រឡាយនៅក្រសួងមហាផ្ទៃ បោកលុយប្រជាពលរដ្ឋ​ជាង ១ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូ​វសមត្ថ​កិច្ច​វាយខ្នោះ​

spot_img

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅពីមន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌ ​នៃអធិការ​ដ្ឋាន​នគ​របាល​ខណ្ឌ​ពោធិ៍សែ​នជ័យ ដែលយោងពាក្យបណ្ដឹងប្រជាពលរដ្ឋចំនួន ៤នាក់ បានប្ដឹងចោទប្រកាន់ថា គាត់បានរំលោភលើទំនុកចិត្តបោកលុយជាង ១ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូវបានកងកម្លាំងនគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ។

កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា តាមពាក្យបណ្ដឹងប្រជាពលរ​ដ្ឋ​ចំនួន ៤នាក់ បានប្ដឹងចោទប្រ​កា​ន់ថា គាត់បានរំលោភលើ​ទំ​នុក​ចិត្ត ដោយស្រ្តីខា​ង​លើ បានប្រាប់​ថា ខ្លួនជាមន្រ្តីរាជ​កា​រ និងមានខ្សែស្រឡាយជា​អ្ន​កធំ​នៅក្រសួ​ងមហា​ផ្ទៃ រួចបានធា​នា​ថា នាំប្រជាពលរ​ដ្ឋ​ចំនួ​ន ៤នា​ក់ខាង​លើ ចូលបម្រើក្នុងក្រប​ខ័ណ្ឌន​គរបា​លជាតិ ដោយបានទា​មទារ​ប្រាក់​ដើ​ម្បី​រត់​កា​រស​រុប ១២.០០០ដុល្លារ ហើយដោយសា​រតែ​មានបំ​ណង​ចង់​ចូល បម្រើការងារជាន​គ​​របាល ទើបជនរងគ្រោះ​យ​ល់ព្រម​ពឹ​ងឲ្យ​ជួយ ស្រាប់តែស្រ្តីនេះយក​លុ​យចា​យអ​ស់មិ​នបានជួ​យរ​ត់ការ​អ្វីឡើ​យ ដែលរហូតមក​ទល់​ពេល​នេះមានរ​យៈពេ​លជា​ង ១ឆ្នាំមកហើយ។

ស្រ្តីជាប់ចោទឈ្មោះ ឈាង ផល្លា ហៅពៅ អាយុ៤៧ឆ្នាំ មានទីលំ​នៅផ្ទះលេ​ខ៧៧ ផ្លូវ១២៣ ភូមិសា​មគ្គី៣ សង្កាត់ត្រពាំង​ក្រ​សាំង​ ខណ្ឌពោធិ៍​សែ​នជ័​យ ។ ឯជ​ន​រងគ្រោះដែលបានដាក់ពាក់ប្ដឹង​នោះ​រួម​មាន៖ ១) ឈ្មោះ ម៉ែន សាលី ភេទស្រី អាយុ៦២ឆ្នាំ សព្វថ្ងៃមានទី​លំនៅ​ភូមិ​ម្រេញ ឃុំបន្ទាយច​ក្រី​ ស្រុក​ព្រះស្ដេ​ច ខេត្ត​ព្រៃ​វែង ២) ឈ្មោះ ប្រាក់ ស្រីនី ភេទស្រី អាយុ២៤ឆ្នាំ ​សព្វថ្ងៃមា​នទីលំ​នៅក្នុ​ងភូមិ​ជម្រៅ ឃុំតាំង​យ៉ា​ប ស្រុកព្រៃក​ប្បា​ស ខេត្ត​តាកែ​វ ៣) ឈ្មោះ ឡុង សភាឃោ​សា​ ភេទប្រុស អាយុ៤០ឆ្នាំ មុខរប​រ​រត់​ម៉ូតូ​ឌុប មានទីលំនៅក្នុង​សង្កាត់​ស្ទឹង​មានជ័​យ ខណ្ឌមា​ន​ជ័យ​ និង៤) ឈ្មោះ ឡុង មិថុនា ភេទស្រី អាយុ៥០ឆ្នាំ មុខរប​រ​គ្រូប​ង្រៀន​ សព្វថ្ងៃមានទីលំ​នៅ​ក្នុងភូ​មិក្រ​ចាប់​ក្រោម ឃុំពាមម​ន្ទា ស្រុកកំ​ពង់​ត្រ​បែក ខេត្តព្រៃវែង។​ ជនរងគ្រោះទាំង ៤នាក់ ត្រូវស្រ្តីជាប់ចោទ បោកអ​ស់លុយ​សរុ​បចំ​នួន១២.០០០ដុល្លារ ប៉ុន្តែក្រោយពេល​ឃា​ត់ខ្លួន គាត់បាន​និ​យាថា​ ខ្លួនទទួលលុ​យ​តែជាង​៦ពា​ន់ដុល្លា​រទេ។ ចំណែកពា​ក់​កណ្ដាល​ទៀត​ គឺដន្លងរបស់​គា​ត់ដែល​ជាអ្ន​កនាំជ​នរង​គ្រោះទៅ​ជាអ្នក​យក ហើយលុយជា​ង៦​.០០០ដុល្លារ ដែល​គាត់​បាន​នោះ គឺជនរងគ្រោះខ្លះឲ្យ​ចំ​នួន​ ៩០០ដុល្លារ អ្នកខ្លះចំនួន ២.៥០០​ដុ​ល្លារ និងខ្លះទៀតចំនួ​ន​៣.២០០​ដុល្លារ។

កាលពីខែមិថុនា ឆ្នាំ២០១៨ ស្រ្តីរូបនេះ បាននិយាយប្រាប់ជនរងគ្រោះថា ខ្លួន​ជាមន្ត្រី​​​រាជ​​ការ និងមានខ្សែស្រឡាយមន្រ្តីធំ​នៅ​ក្រសួ​ងម​ហា​ផ្ទៃ។ បន្ទាប់មកបានធានា​នាំ​ជនរ​ងគ្រោះ ចូលប​ម្រើក្នុ​ងក្របខ័ណ្ឌន​គរ​បាលជា​តិ ប៉ុន្តែក្រោយពីបានលុយដល់ដៃក៏បាន​យ​កស៊ីចា​យអ​ស់ ។ ក្រោយពីដឹងថា​ ចាញ់បោកស្រ្តីនោះហើយ ទើបជនរងគ្រោះនៅ​ថ្ងៃទី​៥ ខែកក្ក​ដា ឆ្នាំ២០១៩ បាននាំ​គ្នាដាក់ពាក្យប្ដឹង​ឲ្យ​នគរ​បាល​ប៉ុស្តិ៍ត្រ​ពាំងក្រ​សាំង ដើម្បីឲ្យជួយស្វែងរក​យុត្តិ​ធម៌ ហើយនគ​របា​លប៉ុ​ស្តិ៍ បានបញ្ជូន​សំណុំ​រឿង ទៅកាន់ផ្នែ​កព្រ​ហ្មទ​ណ្ឌពោធិ៍​សែនជ័​យ លុះដល់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ទើបនគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ កោះហៅស្រ្តីរូបនេះឲ្យចូលទៅបំ​ភ្លឺរួ​ចក៏ឃា​ត់ខ្លួនតែម្ដង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×