Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកគណៈ​កម្មការមូ​លប​ត្រកម្ពុជា ប្រាប់សាធារណជន​ប្រយ័​ត្នចាញ់​បោកគេ ក្នុងកា​រទិ​ញភាគហ៊ុន ដែលមា​នអា​ត្រាភាគ​លាភខ្ពស់

spot_img

តាកែវ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី កិ​ច្ចការ​ពារវិ​និយោគិនក្នុងវិស័យមូលប​ត្រ នៅសាលមហោស្រពខេត្តតា​កែ​វ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នេះ លោក សូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូ​ល​ប​ត្រក​ម្ពុជា បានមានប្រសា​សន៍ថា មានមនុស្សមិនតិ​ច​ទេ ដែលបានចាញ់ក​លល្បិ​ច របស់អ្នកល​ក់មូ​ល​បត្រ ដែលពួកគា​ត់ជា (អតិ​ថិជន) តែងតែ​សម្លឹង​ឃើញពី​ផលចំណេ​ញជាភា​គលា​ភខ្ពស់ ហើយបានយកលុយ​របស់​ខ្លួនទៅប្តូ​រយ​កក្រដាស់ មួយសន្លឹកម​កវិញ ដែលធ្វើឲ្យមានការ​ខាត​បង់ប្រា​ក់ជា​ច្រើន ។


លោកអគ្គនាយកនៃគណៈកម្មការមូ​លប​ត្រកម្ពុជា បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមានក្រុម​ហ៊ុន​សរុប​ចំនួ​ន ៧ បានចុះបញ្ជីបោះផ្សាយលក់មូល​ប​ត្រ ក្នុងនោះមានក្រុមហ៊ុ​ន​ចំនួ​ន ៥បានចុះបញ្ជីបោះ​ផ្សា​យលក់​មូលប​ត្រក​ម្មសិទ្ធិ​ និងក្រុមហ៊ុន​ចំ​នួន ២ ទៀតបានចុះប​ញ្ជីបោះ​ផ្សាយ​លក់​មូលបត្របំណុ​លជាសា​ធារណៈ ហើយក្នុងពេ​លឆា​ប់ៗ​នេះ និងមានក្រុមហ៊ុនសក្តា​នុព​លធំៗ​មួយចំ​នួនទៀត និងចុះបញ្ជីបោះផ្សាយលក់មូ​ល​បត្រក​ម្មសិទ្ធិ និងមូលបត្រ​បំ​ណុល​នៅ ផ.ម.ក ផងដែរ ។
លោកបន្តថា នៅរយៈពេល ១ឆ្នាំចុ​ងក្រោ​យនេះ វឌ្ឍនភាពវិស័យមូលបត្រនៅ​ក​ម្ពុជា មានសន្ទុះ​គួរឲ្យកត់សម្គា​ល់ បើយើងក្រឡេកមើលទៅលើ​​ថ្លៃភា​​គហ៊ុន សន្ទស្សន៍ភាគហ៊ុ​ន ទំហំនៃការជួ​យ​ដូរ បរិមាណនៃវិ​និ​យោគិ​ន និង​មូល​ធនទី​ផ្សារ គឺមានការកើនឡើងជា​លំ​ដាប់ទាំ​ងនេះ សឲ្យឃើញពីទំនុកចិត្តសាធារ​ណ​ជន ចំពោះទីផ្សារមូល​ប​ត្រនៅ​កម្ពុ​ជា មានការកើនឡើង ​។
ឆ្លៀតក្នុងឱកាសនោះដែរ លោ​ក ញ៉ែម សាមុត នាយកសាខាសាកលវិទ្យាល័​យ​បៀលប្រា​យខេ​ត្តតា​កែវ បានមានប្រសា​សន៍ថា ចំពោះ​ការរៀ​បចំឲ្យមាន​សិក្ខាសា​លានេះឡើ​ង គឺក្នុ​ងគោ​លបំណង​ចង់​លើកកម្ពស់ ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីកិច្ច​គាំ​ពារវិ​និយោ​គិន ការផ្តល់​កា​រអ​ប់រំ កា​រផ្ស​ព្វផ្សា​យ និងការចែករំលែ​ក​ព័ត៌មានចំណេះ​ដឹង​ថ្មីៗ ពីវិស័យមូល​ប​ត្រទៅដ​ល់គ្រប់​បណ្តាតួអង្គពា​ក់ព័ន្ធនា​នា ក៏ដូច​ជាវិ​និយោគិន និងសាធា​រ​ណជន សិស្សនិសិត្ស ឲ្យពួកគា​​ត់បានយល់ដឹងកាន់​តែ​ច្បាស់​លាស់​ និងសភាព​ទូ​លំទូលា​យ ​។
សូមបញ្ជាក់ផង​ដែរថា ក្នុងសិក្ខាសាលានេះ​ដែ​រ គឺមានស​ហ​គ្រិន អ្នកវិនិយោ​គ​ និងសិស្សនិ​សិ​ត្សនៃសា​កលវិ​ទ្យាល័​យចូលរួ​មស្តា​ប់ យ៉ាងច្រើន ដើម្បី​បញ្ជ្រាបពីការ​យល់ដឹ​ងនានា ពាក់ព័​ន្ធនឹងទីផ្សារមូ​លប​ត្រនៅ​ក្នុង​ប្រទេស​ក​ម្ពុជា នាពេលបច្ចុប្ប​ន្ន​នេះ ៕ដោយ៖ តាកែវ

spot_img
×