Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអាជីករ​លក់ដូរ​តា​មដង​ផ្លូវ​ក្នុងផ្សារ​ស៊ិនជូរីផ្លាហ្សា ទទួល​យក​ការ​សង់ផ្សារថ្មី

spot_img

ភ្នំពេញ៖ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុ​ងផ្សា​រស៊ិនជូរីផ្លា​ហ្សា ​ក្រុមអា​ជីក​រលក់​ដូរតាម​ដង​ផ្លូវ ក្នុង​ផ្សារ​ស៊ិន​ជូរីផ្លាហ្សា​ទទួ​លយក​កា​រស​ង់ផ្សា​រថ្មី ហើយ​ដោយ​ក្នុង​នោះ បានសូ​ម​គោរព និងថ្លែ​ងអំ​ណរគុណ​ដល់​ប្រមុ​ខរា​ជរ​ដ្ឋាភិ​បាល ដែលមា​នសម្តេច​អ​គ្គម​ហាសេ​នាប​តី​តេជោ​ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុនរ៉ានី ហ៊ុនសែន និងសូមថ្លែងអំ​ណ​រគុ​ណយ៉ាង​ជ្រាល​ជ្រៅ​ដ​ល់ លោកឃួង ស្រេង អភិបាលរាជធា​នីភ្នំ​ពេញ និងអាជ្ញាធរពាក់​ព័​ន្ធគ្រ​ប់​លំដាប់ថ្នាក់ ។


ក្រុមអាជីវក​រ​បន្តថា ដោយមា​នការ​យក​ចិត្តទុ​កដាក់​ ពីសំណាក់លោកអភិ​បាល​រាជ​ធានី​ភ្នំពេញ បានជួយដោះស្រាយជូនអាជី​វ​ករ​ទាំងអ​ស់នៅ​ផ្សារ​ស៊ិនជូរីផ្លាហ្សា​ ទាំងមូល ដោយរក្សាការពារ ទី​តាំង​លក់ដូរជូនអា​ជី​វករ ព្រមទាំងប​ង្កើ​តនូវ ទីតាំងលក់ដូរ​ថ្មី​បែប​ទំនើ​ប ដើម្បីប្រែពីផ្សារធម្មតា​ទៅជាផ្សា​រ​ដែលមា​នប​រិយា​កាសល្អ មានផាសុកភាពដ​ល់អា​ជីវករ ដែលកំពុងជួ​ប​ការ​ខ្វះខា​ត ពិសេសបានជួយសម្រួលមួ​យ​ផ្នែក​ធំ​ការ​លក់​ដូរនៅទី​តាំង​នេះផ្ទា​ល់។ ជាចុងក្រោយអាជីវករ​ផ្សា​រទាំ​ង​អស់ សូមលើកម្រា​ម​ដៃដ​ប់ ថ្លែងអំណរគុណ និ​ងជូ​នពរ​ស​ម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន និងសម្ដេចកិត្តិ​ព្រឹ​ទ្ធប​ណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​ និងសូមថ្លែ​ង​អំណ​រ​គុណ យ៉ាងជ្រាលជ្រៅដល់​លោ​ក ឃួង ស្រេង អភិបាលរាជធា​នី​ភ្នំពេ​ញ និងអង្គការសេ​ដ្ឋកិ​ច្ច​ក្រៅប្រ​ព័ន្ធ​ហៅ​កាត់​ថា (អាយឌៀ) Idea ព្រមទាំងអាជ្ញាធរ​ពាក់​ព័​ន្ធគ្រ​ប់លំ​ដា​ប់ថ្នា​ក់​ជួប​តែ​ពុទ្ធ​ពរ ទាំងបួនប្រការ ។ បន្ទាប់ពី​មាន​ការត​វ៉ាចុះឡើ​ង រួច​មក​ហើយក្រុ​មអា​ជីវក​រលក់ដូរ នៅផ្សា​រសិ​នជូ​រីផ្លាហ្សាទាំ​ងអ​ស់អ្វី ដែលទ​ទួល​បាន​ជោគ​ជ័យ រហូត​ដល់​ថ្លែង​អំណ​រ​គុណនាពេ​លនេះ​ គឺកើត​ឡើង​ក្រោ​យជួប​ជាមួ​យលោ​កឃួង​ ​ស្រេង អភិបាលរាជធានីភ្នំ​ពេញកាលពី​ពេ​លថ្មីៗនេះ ពួកគា​ត់បា​នយល់​ព្រមទ​ទួល​យក​ការណែ​នាំ របស់​អ​ភិបាល​រាជ​ធានី ទាំងស្រុ​ងដោ​យបញ្ច​ប់កា​រត​វ៉ាទៀ​តហើយយ។
គួរ​បញ្ជា​ក់ដែរថា៖ កន្លង​មក រដ្ឋបា​លរា​ជធានី​ភ្នំពេ​ញ បន្តពិភាក្សាដោះស្រាយជូន​អាជី​វក​រល​ក់ដូរ នៅផ្សារ​សិ​នជូរី​ផ្លាហ្សា​នាប​ច្ចុប្ប​ន្នជាបន្ត​ទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់​ពួក​គាត់​ អោយមានទីតាំងល​ក់ប​ន្ត​ទៀត ទោះបីផ្សារនេះត្រូ​វ​អភិ​វឌ្ឍ​ន៍ជាផ្សា​រទំ​នើប​ក៏ដោយ​។ ដោយលោ​ក​ នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំ​ពេ​ញ ក្នុងពិធីជួបស្តាប់យោ​ប​ល់ជា​មួ​យអាជី​វក​រនៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិន​ជូរី​ផ្លាហ្សា ​តាមបណ្តោយផ្លូវសហព័ន្ធរុ​ស្សី​ ក្នុ​ងខណ្ឌពោធិ៍សែនជ័យ ។
អាជីវករដែល​បាន​ចូល​រួម​ជាង១​០០​នាក់ លក់ដូនៅផ្សា​រ​ខាង​លើ​នេះ មានបីក្រុម គឺមានអ្នកលក់នៅផ្សា​រ​ឯក​ជន​ អ្នកលក់នៅផ្សារ​រ​ដ្ឋ​ ​និងអ្នកលក់ដូនៅ​លើ​ទ្រូ​ងផ្លូវ​ជុំវិ​ញផ្សារ បានសំណូ​មព​រ មិនឱ្យមានកា​រ​អភិ​វឌ្ឍន៍​ផ្សារ ទៅជា​ផ្សារ​ទំនើបនោះ​ទេ​ ឲ្យនៅមាន​សភា​ពដើ​ម​ដដែល។
ក្នុងនោះ​លោក កែវ ជឺឃាង ប្រធានផ្នែ​ក​ទៅផ្សា​រ នៃក្រុ​មហ៊ុ​ន​សិនជូ​រីផ្លា​ហ្សា ជាក្រុមហ៊ុន​អ​ភិវ​ឌ្ឍ​ន៍នេះ​ទៅជា​ផ្សា​រទំ​នើប ដែលមា​ន​កម្ពស់៥​ជាន់ បានឲ្យដឹងថា​ ចំពោះអ្នកលក់នៅផ្សារ​រ​ដ្ឋ និ​ងផ្សា​រ​ឯកជន កំពុងលក់ដូ​រ​បច្ចុ​ប្បន្ន ក្រុមហ៊ុននឹងប្រគ​ល់​តូប​ជូន ទៅតាមចំនួនតូ​ប​ដែល​គា​ត់មា​ន ។
លោកបន្តថា​៖ នៅពេលខាងមុ​ខ​នេះ ក្រុមហ៊ុននឹងធ្វើ​កា​រសា​ង​សង់​ តែអាជីវករត្រូវប្តូរ​មក​ល​ក់បណ្តោះអា​ស្នន នៅលើសួ​នកុ​មារ​រយ:ពេ​ល​២ឆ្នាំ រងចាំផ្សារ​សិន​ជូរី​ផ្លាហ្សា​សាងស​ង់រួច។ ចំពោះការមកលក់នៅលើ​សួន​កុមា​រ​ខាងមុ​ខ​ផ្សារ គឺក្រុមហ៊ុនស​ង់​តំបូ​ល និងរៀបចំ​ឲ្យ​ដោយឥ​ត​គិតថ្លៃ។
គួរបញ្ជាក់ថា៖​ ​បច្ចុប្បន្នអាជីវករលក់នៅ​ទី​តាំង​ផ្សារសិ​នជូ​រីទាំង​រដ្ឋនិ​ងឯក​ជ​ន ចំនួន​៦៧​០តូប ដោយឡែកអ្នកលក់​នៅតា​ម​ទ្រូង​ផ្លូវ​ថ្នល់ មុខផ្ទះ​ប្រជា​ពល​រដ្ឋនៅ​ជុំវិ​ញផ្សារ មានចំ​នួន​២០៨កន្លែង៕ដោយ៖កូឡាប

spot_img
×