Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបើកដំណើរ​ការ​កម្មវិធី​ថែទាំ និងអ​ប់រំ​កុមារតូ​ចនិងកា​រផ្ស​ព្វផ្សាយ ទម្លា​ប់ល្អទាំ​ង៧ របស់​បុគ្គ​លឆ្នើម

spot_img

ភ្នំពេញ៖ ដោយសង្កេតឃើញ​ថាភា​គច្រើន នៃឪពុ​កម្តាយ​ក្នុងពេ​លបច្ចុ​ប្បន្ន ត្រូវចេញប្រកបអាជីវកម្មឬធ្វើ​ការ​ទាំង​អស់គ្នា ដែលជាហេតុធ្វើឲ្យពួ​ក​គាត់មានការប្រឈ​មនិ​ងបញ្ហា​កង្វះពេលវេលាថែទាំកូនតូចៗ​ ​ដូចនេះសា​លាអ​ន្តរជាតិអាស៊ាន សម្រេចដាក់បើកដំ​ណើរ​ការ​សេវា​កម្មអប់រំ និងថែ​ទាំកុ​មារតូ​ចចាប់ពីអាយុ​២ឆ្នាំ ឬ២៤ខែ ដោយមិនត្រឹមតែជាក​ន្លែង​ស្នាក់​នៅប៉ុ​ណ្ណោះទេសាលាផ្តោតទៅលើការអប់រំ​ និង​ថែទាំកុមារតូចឲ្យមាន​ការ​អភិ​វឌ្ឍ​ទាំង​ផ្នែកភាសា ស្មារតី ទំនាក់ទំនងសង្គម​ គំនិ​តច្នៃប្រ​ឌិត បញ្ញាវាងវៃ កាយសម្បទា​និងសុ​ខភាព​។

អ្នកស្រី សូយ សុមានិត នាយិការង សាលាអន្តជាតិអាស៊ាន បានថ្លែងថា សាលា​អន្ត​រជា​តិអាស៊ាន​មិន​ត្រឹមជាសាលារៀន តែគឺជាផ្ទះដែលកុមារតូចគ្រប់រូបទទួលបាននូ​វ​ការ​អប់រំ ថែទាំយ៉ាងម៉ត់​ច​ត់និ​ងកក់​ក្តៅ​ ដូចមាន​ឪពុកម្តាយនៅ​ក្បែ​រ។ សេវាកម្មនេះនឹងចាប់ផ្តើមពី​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០១៩នេះទៅ ។

អ្នកស្រី នាយិការង បានលើកឡើងបន្ថែមទៀតថា ឆ្លៀតក្នុ​ងឱកា​សជួប​ជុំជា​មួយ​មាតាបិ​តាសិ​ស្សក្នុង​វេលា​ព្រឹក​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩​នោះដែ​រ សាលាក៏ធ្វើការ​បញ្ជ្រា​ប​ដំណើរ​កា​រThe Leader InMe ដែលទទួ​លបា​នសិ​ទ្ធិប​ង្ហាត់ប​ង្រៀន និងបណ្តុះបណ្តាល​ពី​FranklinCoveyសហរដ្ឋ​អាមេ​រិក ដើម្បីទទួលបានការសហ​កា​រពី​សំណាក់​អ្នក​អាណាព្យាបាល​សិស្ស ក្នុងកា​រចូល​រួម​ជំរុញ​សិស្សានុ​សិស្ស ឲ្យក្លាយ​ជាបុ​គ្គលឆ្នើ​មមានចំណេះ ជំនាញ​និង​គោល​ដៅជីវិ​តច្បា​ស់លាស់៕ ដោយ៖ស្រីនាថ

 

spot_img
×