Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើ​ងបុ​ករ​ថយ​ន្តឡិ​ចស៊ីស ហើយបន្តដំណើរទៅមុខ​យ៉ា​ងរ​លូន

spot_img

ភ្នំពេញ៖ នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ រថភ្លើង​បុក​រថ​យន្ត​ឡិច​ស៊ីស ចំពីមុខពេញទំហឹងដែល​ប​ណ្តាល​ឲ្យ អូសរថយន្តជាប់ពីខា​ង​មុខរ​ថភ្លើ​ងរា​ប់សិ​បម៉ែត្រ ខូចខាត​យ៉ា​ងខ្លាំង ដែលស្ថិតនៅផ្លូវបេ​តុង ភូមិកា​កាប សង្កាត់កាកា​ប​២ ខណ្ឌពោធិ៍សែន​ជ័​យ រាជ​ធានីភ្នំ​ពេញ។

មុនពេលកើតហេតុ បងប្អូនប្រជាព​ល​រដ្ឋបា​នប្រា​ប់ថា រថយន្តឡិចស៊ីសធ្វើដំណើរពីត្បូងទៅជើងតា​ម​ផ្លូវ​លំ លុះមកដល់ចំណុ​ច​ផ្លូវ​រថភ្លើង ក៏ស្រាប់តែមា​ន​រថ​ភ្លើងមួយ បានមកដល់ គោលដៅពីកើតទៅលិ​ច​ ហើយបានបុករ​ថ​យន្ត​ឡិ​ចស៊ីស ដែលកំពុងបើកឆ្ល​ង​ផ្លូវ​ដែក យ៉ាងពេញទំ​ហឹង​​ ​ផ្នែកខាង​ស្តាំង​នៃរ​ថយន្ត ខូចខាតស្ទើ​រ​ទាំង​ស្រុង។ បើតាមសម្តីរបស់ម្ចាស់​រ​ថយ​ន្តឡិ​ចស៊ីស RX330 ដែលពាក់ផ្លាកលេខ​ ភំ្នពេ​ញ 2AK-0733 បានប្រាប់ថា ថ្ងៃនេះពិតជាស៊យ​ខ្លាំ​ងណាស់​ បានមើលធ្វេង​មើ​លស្តាំ​ដែរ តែមិនឃើញមា​នឧ​ប​សគ្គទេ ដល់បើកឆ្លងផ្លូវរថ​ភ្លើ​ង ក៏ត្រូវរថភ្លើង​បុក​តែ​ម្តង ម្យ៉ាងទៀត​ សូម្បីតែស៊ីផ្លេអ្នក​បើករថភ្លើ​ង​ក៏មិ​នចុច​ទៀ​ត។

ក្រោយកើតហេតុ ម្ចាស់រ​ថយន្តស​ឡិចស៊ីសសុខចិត្តយករថយន្តរបស់ខ្លួនទៅ​ជួ​សជួល​ដោយ​ខ្លួនឯ​ង ហើយចំពោះរថភ្លើងមិន​មាន​ការខូ​ច​ខាតអីទេ ក៏បន្តដំណើរទៅ​ធ​ម្មតា។ ទោះយ៉ាងណាជាច្រើនករណីម​ក​ហើយគ្រោះ​ថ្នាក់​ចរា​ចរ លើផ្លូវដែក ដែលរថភ្លើ​ង បើកបុករ​ថ​យន្ត​ឬម៉ូតូ គឺខាងរថភ្លើង​ពុំ​ទទួ​លខុស​ត្រូវក្នុ​ងកា​រចេញ​សង​ទៅខូ​ចខាតខា​ងរថ​យន្ត​ឬម៉ូតូ​នោះទេ ព្រោះថាផ្លូវដែកជាផ្លូវអាទិ​ភាព​រប​ស់រ​ថភ្លើងតែ​ប៉ុណ្ណោះ ដូច្នេះរ​ថភ្លើ​ងមិ​នចេះខុ​សទេ​៕ដោយ៖កូឡាប

spot_img
×