Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ស្ម័​គ្រ​ចិត្ត​កងទ័ព​ការពារ​ព្រំដែន​ប្រទេស​វៀតណាម​ ចុះជួយ​ពិនិត្យ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ឃុំ​ភ្នំ​ដិ​ន​ ដោយ​មិន​គិតថ្លៃ​

spot_img

​តាកែវ​ ៖ ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ការងារ​ជំនួប​ប្រា​ស្រ័យ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-វៀតណាម រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​យោធា​ការពារ​ព្រំដែន​ប្រទេស​វៀតណាម បាន​ឯកភាពគ្នា​លើ​ការបង្កើតអោយមាន​សក​ម្ម​ភាព​ក្នុង​ការងារ​ជួយ​ដល់​សង្គម ដោយ​តម្រូវអោយ​ភាគី​វៀតណាម​បញ្ជូន​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ​របស់​កងទ័ព​វៀតណាម មកជួយ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជម្ងឺ​ទូរ​ទៅ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ជិត​តំបន់​ព្រំដែន ឋិត​នៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ នា​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៩ ។

​ថ្លែង​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​លើ​ការងារ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កងទ័ព​ការពារ​ព្រំដែន​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នាពេលនោះ លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រំប្រទល់​នៃ​ខេត្តតាកែវ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម គឺមាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ ចំពោះ​សកម្មភាព​របស់​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់ បានមក​ពិនិត្យ​សុខភាព និង​ជួយ​ព្យាបាល​ជំងឺ ចែក​ថ្នាំ ជូន​ដល់​ពួកគាត់​ដោយ​មិន​គិតថ្លៃ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ចែកជា​អំណោយ​ឃី​ត ម្នាក់​មួយកញ្ចប់​សម្រាប់​ជា​វត្ថុ​កំដរដៃ​ត្រឡប់ទៅផ្ទះ​វិញ​ថែមទៀត ។ លោកស្នងការ​បាន​បន្ត​ថា នៅលើ​ការជួប​ប្រា​ស្រាយ​ទាក់ទង​មិត្តភាព​កម្ពុជា វៀតណាម​នេះ គឺ​ខាង​យោធារ​ការពារ​ព្រំដែន​វៀតណាម បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក ចំនួន ១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​គឺ​ចែកជូន​សត្វ​គោរស់ ចំនួន ១០​ក្បាល សម្រាប់​ចិញ្ចឹម និង​បម្រើ​លើ​ការងារ​កសិកម្ម​មួយចំនួន និង​បាន​ផ្តល់នូវ​អាហា​រូប​ករ​ណ៏​ដល់​និ​សិ​ត្ស​ក្រីក្រ​ចំនួន​១០​រូប​ថែមទៀត ដើម្បី​បន្ត​ការសិក្សា​ការងារ​ជំនាញ​នៅ​ប្រទេស​វៀតណាម​ផងដែរ ។

​សូម​បញ្ចាក់​ផងដែរ​ថា ការចុះពិនិត្យ​សុខភាព​ជូន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ភ្នំ​ដិ​ន​នេះ គឺមាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​កងទ័ព​ការពារ​ព្រំដែន ខេត្ត​អាន​យ៉ាង នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ផាន ឌិន​ហ្វា​យ ប្រធានការិយាល័យ​សុខាភិបាល នៃ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​អាន​យ៉ាង និង​ក្រុមការងារ​២៥​នាក់ បានធ្វើ​សកម្មភាព​ពិនិត្យ​នូវ​បរិវេណ​សាលាបឋមសិក្សា​ភ្នំ​ដិ​ន ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ទទួល​សេវា​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​បាន​ចំនួន​ជិត ៥០០​នាក់ ៕ ដោយ ៖ តាកែវ​

spot_img
×