Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជក្រឹត្យបញ្ចប់តំណែង លោកសេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​

spot_img

​ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ បញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។​

​ព្រះរាជក្រឹត្យបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា នេះ បានធ្វើឡើង ក្រោយពេលសម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីសម្រេចបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីសមាជិកក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ។​

​អភិបាលខេត្តមណ្ឌលគិរី បានចេញលិខិតដកហូតដីជិត១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ពី​លោកសេង សុវណ្ណារ៉ា ប្រគល់ឲ្យមន្ទីរ បរិស្ថានគ្រប់គ្រងជាសម្បត្តិរដ្ឋ ។​

​ព្រះរាជក្រឹត្យលេខ នស​/​រកត​/០៨១៩/១៣៥៨ ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ត្រាស់បង្គាប់បញ្ចប់​មុខតំណែង​លោក សេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×