Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​ប្រទេស​ថៃ​ទទួល​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​សភា​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត AIPA លើក​ទី​៤០

spot_img

​ប្រទេស​ថៃ ​៖ ​សភា​នៃ​ប្រទេស​ថៃ​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា AIPA លើក​ទី​៤០ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​នៅពេល​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ នាទី​ក្រុង​បាងកក ឯកឧត្តម ស៊ិន​សឹក ស៊ិន​ថៃ អនុប្រធាន​ទី​១​ព្រឹទ្ធសភា នៃ​ប្រទេស​ថៃ បាន​អញ្ជើញ​ទទួល​ស្វាគមន៍ សម្តេច​ប្រ​ធា​រដ្ឋសភា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​ហាស​ន្និបាត​។ លោក​បានចាត់ទុក​វត្តមាន​សម្តេច​និង​គណៈប្រតិភូ ជាការ​ផ្តល់​កិត្តិយស ដល់​សភា​និង​ប្រជាជន​ថៃ​។ វត្តមាន សម្តេច​ប្រធានរដ្ឋសភា ជាការ​ផ្តល់​វិភាគទាន ចែករំលែក​សម្រាប់​ការអភិវឌ្ឍ​សហគមន៍ និង​សកលលោក​ផងដែរ​។​

លុះ​ដល់ពេល​រាត្រី នៅ​សណ្ឋាគារ Shangri -La ដែលជា​កន្លែង​រៀបចំ​មហាសន្និបាត សភា​ថៃ បានរៀបចំ​លៀង​សាយ​ភោ​ជ ជូន​គណៈប្រតិភូ​ទាំងអស់​ដែល​ចូល​មហាសន្និបាត AIPA ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត​។

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន គឺជា​ការជួបជុំ​ប្រធានសភា និង​តំណាង នៃ​អង្គនីតិប្បញ្ញត្តិ នៃ​ប្រទេស​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដើម្បី​ចែករំលែក​ផ្លាស់ប្តូរ​បទ​សោធន៍ ក្នុងការ​ចូលរួម​អភិវឌ្ឍ​សហគមន៍​អាស៊ាន ដោយ​សមធម៌ និង​ចីរភាព​។

​សភា​នៃ​ប្រទេស​ថៃ រៀបចំ​មហាសន្និបាត AIPA នៅ​ឆ្នាំនេះ ក្រោម​មូលបទ “​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា​ដើម្បី​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​” នៅ​សណ្ឋាគារ Shangri -La នាទី​ក្រុង​បាកក​។ ពិធី​បើក​មហាសន្និបាត​នឹង​ប្រារព្ធ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​នេះ ដោយ​ក្នុងនោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​ផងដែរ​៕​ ដោយ ៖ កូឡាប

spot_img
×