Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​បុក​គ្នា​ជាមួយ​ឡាន ស្លាប់ ១៤​នាក់ និង​របួស​ជិត ៣០០​នាក់​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​

spot_img

​មនុស្ស​ចំនួន ១៤​នាក់​បាន​ស្លាប់ និង​ជាង ២៦០​នាក់​រងរបួស នៅក្នុង​ហេតុ​ការ​ណ៏​រថភ្លើង​បុក​គ្នា​ជាមួយនឹង​ឡាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នៅក្នុង​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ CNN​។​

​រថភ្លើង​កំពុងធ្វើដំណើរ​ពី​ទីក្រុង Port Elizabeth ទៅកាន់​ទីក្រុង Johannesburg នៅពេលដែល​វា​បាន​បើក​គ្នា​ជាមួយនឹង​រថយន្ត​មួយ និង​ឡាន​ដឹកទំនិញ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​ចេញពី​ទូរ​រថភ្លើង និង​រាលដាល​ទៅកាន់​ទូរ​ដទៃទៀត​។​

​អ្នកដំណើរ​ចំនួន ២៦០​នាក់ ក្នុងចំណោម​អ្នកដំណើរ​ចំនួន ៧០០​នាក់​ដែល​នៅក្នុង​រថភ្លើង​បាន​រងរបួស​។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​ចន្លោះ​ទីក្រុង Hennenman និង​ទីក្រុង Kroonstad ស្ថិតក្នុង​ខេត្ត Free State

​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង ចំនែក​អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូន​បន្ទាន់​ទៅកាន់​មន្ទីរពេទ្យ ដែល នៅក្បែរ​កន្លែងកើតហេតុ​៕ សុភ័ក្ត្រ​

spot_img
×