Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្វាមី​ភរិ​យាថ្មី​ថ្មោង ស្លាប់ក្នុងគ្រោះថ្នាក់ច​រា​ចរ ក្រោយពេលចេញពីពិធីមង្គល​កា​រ នៅរដ្ឋ​តិច​សាស

spot_img

តែប៉ុន្មាននាទីប៉ុ​ណ្ណោះ ​ក្រោយពេលពិធីមង្គលការចប់​ស​ប់គ្រ​ប់ គូស្វាមីភរិយា​ថ្មី​ថ្មោង ២នាក់ បានស្លាប់​​ភ្លាមៗ​ នៅក្នុងគ្រោះថ្នាក់ចរាចរ​ បន្ទាប់ពីពួកគេបានចេញពី​វិធីម​ង្គលការ​។

គូស្នេហ៍ទាំងពីរមានឈ្មោះ H​a​rley Morgan វ័យ ១៩ឆ្នាំ និង Rhiannon Boudreaux វ័យ ២០ឆ្នាំ។ ពួកគេបានស្លាប់នៅ​ក្នុ​ងទី​ក្រុង Orange ចំងាយប្រមាណ ​២​០មៃស៍ពី​ទីក្រុ​ង Beaumont នៃរដ្ឋតិចសា​ស​ សហរ​ដ្ឋាអា​មេរិ​ច។

ក្រោយពេលពិធីមង្គលការចប់ស​ប់​គ្រប់​ ពួកគេបានជិះរថ​យ​ន្តទៅផ្ទះ​ ប៉ុន្តែស្រាប់តែជួប​គ្រោះ​ថ្នាក់​ចរា​ចរ​ដ៏រន្ធ​ត់ ដោយរថយន្តរបស់ពួ​ក​គេបា​នបុ​កនឹង​រថ​យន្ត​ដឹកទំ​និញ​។

បើតាមការបញ្ជាក់រ​បស់​ប៉ូលិសបាន​ឲ្យដឹ​ងថា គូស្នេហ៍នោះគឺជាស្រឡាញ់គ្នាតាំងពីរៀន​នៅ​វិទ្យាល័​យ ​ហើយពួកគេបានសម្រេចចិត្ត​ប​ង្កើត​ជីវិ​តអាពា​ហ៍ពិពា​ហ៍ជាមួ​យគ្នា​។

ប៉ូលិសបន្ថែមថា ទោះ​បីពួ​កគេបានប្រារព្ធ​ពិ​ធីពួក​គេនៅ​តុលា​ការពួក​គេក៏​មាន​គម្រោ​ង ធ្វើពិ​ធីម​ង្គល​ការ​រពួ​កគេ​ម្ត​ងទៀត នៅថ្ងៃបុ​ណ្យណូ​អែល​ ខាងមុខស​ម្រា​ប់គ្រួ​សា​រ និង​មិត្ត​ភក្តិ​របស់​ពួកគេ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×