Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធផ្សព្វ​ផ្សាយ​ចិន វាយប​កអាមេ​រិច ក្រោយ​ដូ​ណាល់ ត្រាំព្រមានពីការ​ដំ​ឡើងព​ន្ធប​ន្ថែម

spot_img

ប្រព័ន្ធផ្សព្វផ្សាយរ​ដ្ឋ​ចិន នៅថ្ងៃចន្ទ​នេះ បានធ្វើការវាយប​ក​ខ្លាំង​វិញ ទៅកាន់សហរ​ដ្ឋ​អាមេ​រិច ក្រោយពេលប្រធានា​ធិ​បតី​ ដូណាល់ ត្រាំ បានប្រកាសពីការយកពន្ធបន្ថែ​ម​លើផ​លិតផ​លនាំចូ​លពីចិ​ន និងបា​នបញ្ជា​ឲ្យក្រុមហ៊ុនអាមេរិចទាំងចាក​ចេ​ញពី​ប្រទេស​ចិន​។

បច្ចុប្បន្ន មហាអំណាចសេដ្ឋកិ​ច្ចទាំ​ងពី​រកំ​ពុងតែ​ដំឡើ​ងសាច់​ដុំដា​ក់គ្នា​ ក្នុងស​ង្រ្គាម​ពាណិជ្ជ​ក​ម្ម ដោយការព្រមានសងសឹកគ្នាទៅ​វិ​ញទៅ​មក លើការកំណត់ពន្ធ​នាំ​ចូលផ​លិត​ផល នៃប្រទេ​សទាំ​ង​ពីរ។

កាលពីថ្ងៃសុក្រកន្លងទៅ​នេះ​ លោក ត្រាំ បានប្រកាសកំណត់ព​ន្ធ​បន្ថែ​ម លើទំនិ​ញចិន ដែលមា​នត​ម្លៃជា​ទឹក​ប្រាក់ប្រ​មា​ណ ៥៥០ពាន់លានដុល្លារ។​ ការប្រកា​ស​រប​ស់លោ​ក ត្រាំ កើតឡើងតែប៉ុន្មានម៉ោ​ង​ប៉ុណ្ណោះ​ ក្រោយពេលចិនបា​ន​ធ្វើកា​រសង​សឹក​ ដោយប្រកាសពីកា​រ​យកព​ន្ធលើផ​លិ​តផ​លអាមេ​រិច ដែលមា​នត​ម្លៃជាទឹ​ក​ប្រាក់ ៧៥ពាន់លានដុ​ល្លារ។

ទោះយ៉ាង​ណា លោកត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ​នេះ​ ទំនងជាបានដកពា​ក្យ​រប​ស់លោក​ ដែល​បញ្ជាឲ្យ​ក្រុមហ៊ុ​នអា​មេរិច​ចេញពី​ចិន​។

ជុំវិញការព្រមា​នរ​បស់ដូ​ណាល់​ ត្រាំនេះ ប្រព័ន្ធផ្សព្វ​ផ្សា​យចិ​ន បានធ្វើការវា​យ​បក​វិញ​យ៉ាង​ខ្លាំង។ នៅក្នុងសារព័ត៌មាន​ China Daily បានចុះផ្សា​យថា​ “ចិននឹងមិនអនុ​ញ្ញាតឲ្យអាមេ​រិច​គ្រប់គ្រ​ងវា​សនាបា​នឡើ​យ”។

“វាបានក្លាយច្បាស់ថា ​សង្រ្គាមព​ន្ធរប​ស់អា​មេរិច​ប្រឆាំ​ងនឹ​ងចិន គឺជារឿ​ងន​យោបាយ​។ វ៉ាស៊ីនតោនបានចាត់​វិធា​នការ​ម្តងទៀត ដើម្បីប្រ​យុ​ទ្ធឲ្យខ្លាំង​ ដោយស​ង្ឃឹម​ថា ទីក្រុងប៉េកាំងនឹង​បោះ​ចោល​ការត​ស៊ូមុន​ពេ​ល ប៉ុន្តែប៉េកាំងបាន​ចា​ត់ទុក​សង្រ្គា​មពាណិជ្ជ​កម្ម គឺជាកា​រសា​កល្បង​ដែ​លមិន​អាច​ចៀស​ផុត​បាន ដែលវានឹងធ្វើឲ្យចិ​នកា​ន់តែ​ខ្លាំងជា​ងមុ​ន។”

ចំណែកប្រព័ន្ធផ្សព្វផ្សាយចិនមួ​យ​ទៀតឈ្មោះ​ថា​ The Global Times បានចេញ​ផ្សាយ​វាយ​បក​លើ​អាមេរិ​ចថា​ “ការចាកចេញពី​ទី​ផ្សាររ​បស់ចិន នឹងក្លា​យជា​ការធ្វើ​អត្ត​ឃាត របស់​ក្រុម​ហ៊ុនអា​មេ​រិច ជាពិសេសសម្រាប់​ក្រុ​មហ៊ុ​នរ​ថយន្ត​”។

កាសែតខាងលើបន្ថែមទៀ​ត​ថា “ក្រុមហ៊ុនអាមេរិច​ត្រូ​វបាន​ស្វាគ​ម​ន៍ឲ្យធ្វើការ​វិនិ​យោគ និងប្រតិបត្តិនៅ​ក្នុ​ងទី​ផ្សារចិ​ន ប៉ុ​ន្តែប្រសិ​នជាក្រុ​មហ៊ុ​នខ្លះ​ ចង់អ​នុវត្តន៍តាមកា​របញ្ជា​រប​ស់ ដូណាល់ ត្រាំ និងចូលរួ​មស​ង្រ្គាម​ពាណិ​ជ្ជកម្ម របស់​វ៉ាស៊ី​នតោ​នល​ទ្ធផល គឺនឹង​អាប់អ៊ួ​រ​។ ការសម្រេចចិត្តបោះបង់ចោ​ល​ទីផ្សារ​ចិន គឺជាកា​រធ្វើ​អត្តឃា​ត​”។

សូមបញ្ជាក់ថា សង្រ្គាម​ពា​ណិជ្ជក​ម្មរវា​ងមហាអំណាចសេដ្ឋកិ​ច្ច​ទាំង​ពីរ បានធ្វើឲ្យប៉ះពាល់ដល់ការរីកច​ម្រើន​សេ​ដ្ឋកិច្ច​ទូទាំង​ពិភ​ពលោក ប៉ះពាល់ដល់ស​ម្ព័​ន្ធមិ​ត្ត និង​ធ្វើឲ្យ​ប៉ះពា​ល់​ដល់​ទីផ្សា​រពិ​ភព​លោក៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×