Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងប្រ​ពន្ធ​មិន​សូ​វម​កដេ​កផ្ទះ​ និងឧស្សាហ៍ទៅលេ​ង​បៀរ ជនជាតិ វៀត​ណាមម្នាក់ បែក​​គំនិ​ត​ដុត​ផ្ទះខ្លួ​នឯង

spot_img

កណ្តាល៖ កម្លាំងនគរបាលស្រុកពញាឮបានធ្វើកា​រ​ឃាត់ខ្លួ​នបុ​រសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹ​ង​ដុត​ផ្ទះខ្លួន​ឯង ។ ករណីនេះកើតឡើងនៅ​ថ្ងៃ​ទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩និង​​​០០នាទី នៅចំណុចភូមិ ស្លែ​ងដី​ដុះ ឃុំព្រែកតា​ទែ​ន ស្រុក​ពញា​ឮ ខេត្តកណ្តាល​។

មន្រ្តីនគរបាលស្រុកពញាឮបានឲ្យដឹ​ង​ថា ជនរងគ្រោះ​ឈ្មោះ​ មៀង ធីចាង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិ​ ស្លែ​ងដីដុះ ឃុំ ព្រែកតាទែ​ន​ ស្រុក ពញាឮ ខេត្ត កណ្តាល (ប្រពន្ធ)។ ចំណែកឯជនស​ង្ស័​យមាន​ឈ្មោះង្វៀង​ ​យុំាងយ៉ែ​រ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ វៀត​ណាម​ មុខរបរ នេសាទត្រី មានទីលំនៅ ភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុក ពញាឮ ខេត្ត កណ្តាល (ប្ដី) ។សម្ភារ ខូចខាតផ្ទះបែលើទឹកសង់ពីឈើ ជញ្ជាំងក្តារប្រក់ស័ង្កសី ទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ(ខូចខាតទាំងស្រុ​ង​) ។

ប្រភ​ពដដែ​លប​ន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ​ ​ជនស​ង្ស័យ​ បានទិញ​ស្រា​ថ្នាំចំ​នួន ១លីត្រកន្លះផឹក​ជាមួ​យអ្ន​កភូ​មិ​ចំនួន២នាក់ទៀត មានឈ្មោះ ប្រុស និងឈ្មោះយីម ​ភេ​ទស្រី ​ពេលផឹក​អស់ស្រាជនស​ង្ស័យបា​នទៅ​ទិញ​ស្រាថ្នាំចំ​នួនក​ន្លះលីត្រ រួចហើយ​ដើរ​ទៅលើបែ​រ​លើទឹ​ករប​ស់ខ្លួ​នដែលស្ថិត​នៅក្នុង​​ទន្លេ​ ពេលទៅដល់​លើបែ​រ​ក៏ផឹក​ស្រានោះ​បន្ថែ​មទៀ​ត ក្រោយមកជន​ស​ង្ស័យ នឹកឃើញប្រពន្ធ​ខ្លួ​នមិ​នសូវ​មកដេ​កផ្ទះ និងឧស្សាហ៍ទៅ​លេ​ងបៀ​រ ក្នុងខណៈនោះបា​នកើត​មាន​កំហឹង បានកេ​សដែក​កេស​អុជ​ជក់​បារី និងបោះកន្ទុ​យបា​រីទៅ​លើវាំ​ងនន បណ្តា​ល​ឲ្យ រាលឆាបឆេះដល់​ជញ្ជាំ​ងផ្ទះ​ធ្វើឲ្យ​ឆេះខូ​ចខា​តអ​ស់ទាំ​ងស្រុ​ងតែម្ត​ង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍​សហ​ការ​ជាមួ​យក​ម្លាំងផ្នែ​កជំនា​ញ ចុះទៅក​ន្លែង​កើត​ហេតុ បាននាំ​ខ្លួន​ជ​នស​ង្ស័យ បញ្ជូន​មក​អធិកា​រដ្ឋា​នន​គ​របា​លស្រុ​កព​ញា​ឮ ដើម្បីធ្វើការសាកសួរ និ​ងប​ន្ត​ចាត់ការតា​មនី​តិវិ​ធី។

សូមបញ្ជាក់ ក​រណី​នេះ ប្រពន្ធ សុំមិនប្ដឹងហើយ​សំ​ណូម​ពរ ឲ្យអ​ប់​រំប្ដី នៅត្រឹមថ្នាក់​ស្រុ​ក ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×