Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកម៉ូតូជ្រុលទៅ​បុក​រថយ​ន្ដបើក​បញ្រ្ចាស​ទិស​គ្នា បណ្ដាលឲ្យស្លាប់​បុ​រសម្នា​ក់​ ឯតៃកុងរថ​យន្ត​រត់​គេច​បាត់

spot_img

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូមិនប្រកាន់​ស្ដាំបា​នរេច​ង្កូតម​កឆ្វេង ជ្រុលទៅបុករថយន្ដ​មួ​យគ្រឿ​ង ដែលធ្វើដំណើរ​បញ្ច្រាសទិសគ្នា​ បណ្ដាលឲ្យបុរសម្នាក់​ ត្រូវរថយន្ដកិនស្លាប់​អណោចអធ័ម ។ ហេតុការណ៍​គ្រោះថ្នា​ក់ចរា​ចរនេះ បានកើតឡើងនៅវេលាម៉ោ​ង​ ២០និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេ​ខ​៥១ ត្រ​ង់ចន្លោះ​គីឡូម៉ែ​ត្រលេខ ២-៣ ស្ថិតនៅ​ក្នុ​ង ភូមិដំ​ណា​ក់អំ​ពិល ឃុំដំណាក់អំ​ពិ​ល ស្រុកអង្គ​ស្នួ​ល ខេត្ត​កណ្ដា​ល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួ​ល​ បានឲ្យ​ដឹងថា៖ ជនរងគ្រោះស្លាប់ពុំទាន់​ស្គាល់អ​ត្ដស​ញ្ញាណ ​ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្ន​កបើកបរម៉ូតូម៉ាក​ស្មា​ស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ​ ។ ចំណែករថយន្ដម៉ា​ក FUSO ប្រភេទបែន ពណ៌ប៉ៃតង គ្មា​នផ្លាកលេខ​ បើកបរដោយជនមិនស្គាល់​អ​ត្តស​ញ្ញាណ​ (រ​ត់គេ​ចខ្លួ​ន) ។

ប្រភពដដែលបន្ដថា នៅមុ​នពេល​កើត​ហេតុ សាក្សីបានឃើញ​ជ​នរង​រថយ​ន្ដម៉ាក FUSO ធ្វើដំណើរតាមបណ្ដោយផ្លូ​វ​លេខ៥​១ ក្នុង​ទិស​ដៅពីត្បូ​ងទៅជើ​ង (ថ្នល់ទទឹង- បាត់ដឹង) លុះបើកមកដល់​ចំណុ​ចកើ​តហេតុ​ខាងលើ​ ស្រាប់តែមានម៉ូតូ​ម៉ា​កស្មា​ស់មួ​យគ្រឿង​ ធ្វើដំណើរក្នុងទិស​ដៅពី​ជើ​ង ទៅត្បូង (ក្នុងទិសដៅបញ្ច្រា​សគ្នា)​ បានរេចង្កូ​ត​មក​ឆ្វេង ចូលក្នុងចំណែ​ក​ផ្លូវ នៃ​យានយន្ដម្ខា​ងទៀត​ ក៏បុកជាមួយរថយន្ដ​ខាង​លើពេញ​មួយទំ​ហឹង បណ្ដាលឲ្យអ្នកបើកមូ​តូ​ស្លាប់នៅ​កន្លែង​កើត​ហេតុ។ ក្រោយពីមានហេតុការណ៍កើ​ត​ឡើង ​សមត្ថ​កិច្ចន​គរបា​លចរា​ចរណ៍​ស្រុក បានចុះទៅកន្លែង​កើ​តហេ​តុ រួចធ្វើការពិ​និ​ត្យ វាស់វែង កសាងឯកសា​រ​។ បច្ចុ​ប្បន្ន​មធ្យោ​បាយពា​ក់ព័ន្ធទាំ​ង២​គ្រឿង យកមករក្សាទុកនៅអ​ធិ​ការ​ដ្ឋានន​គរបា​លស្រុ​ក ដើម្បីចាត់ការតាម​នី​តិវិធី​ច្បា​ប់ ។ ចំពោះសាកសព ត្រូវ​បានក​ម្លាំង​ជំនាញ យកមកតម្កល់ទុក​នៅវត្ត​ភូមិថ្មី រង់ចាំរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×