Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​កំពុង​តែស​ហ​កា​​រយ៉ា​ង​​ល្អស​កម្ម ជាមួយនឹង​អ​​ង្គការ ​WHO ប្រយុទ្ធនឹ​ងជំងឺ​​ស​​ម័​យថ្មី

spot_img

ភ្នំពេញ៖​ពាក់ព័ន្ធ​នឹ​ងជំងឺ​ស​ម័យថ្មីនេះ កម្ពុជាកំពុងតែសហ​កា​រយ៉ាង​ល្អស​កម្ម ជាមួយនឹង​អ​ង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រ​ទេ​សដ​ទៃទៀ​តដើ​ម្បី ដាក់ចេញនូវវិធា​ន​ការ ទប់ស្កាត់ ការពារកុំឱ្យ​ជំងឺនេះ រីករាលដាលឬនាំមក​ដ​ល់ប​ញ្ហា ប្រជាពលរដ្ឋ​ក​ម្ពុជា ក៏ដូចជារីករាលដា​ល​ដល់ប្រទេ​សដទៃ​ទៀត​ផង​ដែរ។
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុ​ជា​ អញ្ជើញជួបពិភាក្សា​កា​រងា​រជា​មួយ លោកវេជ្ជ​ប​ណ្ឌិត Takeshi Kasai ​នាយ​កអង្គ​កា​រ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិ​មា​នសន្តិ​ភាព រាជធានីភ្នំពេញ​​​។

វេជ្ជបណ្ឌិត Takeshi Kas​ai បា​នគោរ​ពជ​ម្រាប​ជូនសម្ដេ​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា​ ​លោកបានមកកាន់កម្ពុជា​កា​លពី​គ្រាមុ​នក្នុង​ទសវ​ត្សរ៍ឆ្នាំ 2000ជាង ហើយនៅពេលដែលលោកបា​ន​មកដ​ល់កម្ពុ​ជាពេល​នេះ លោកបានក៏សង្កេតឃើញ​ថា​កម្ពុជា មានការអភិវឌ្ឍយ៉ាងឆា​ប់​រហ័​ស និងជឿនលឿន​ជា​ទី​បំផុត។ ទន្ទឹមនឹងនេះ លោ​កបា​​ន​គោរព​ថ្លែងអំ​ណរ​គុណ ជូនចំ​ពោះសម្ដេ​ចតេជោ ចំពោះការរីកច​ម្រើ​ន ការវិវឌ្ឍ និងវឌ្ឍនភាពរ​បស់​កម្ពុ​ជា​។

វេជ្ជបណ្ឌិត Ta​ke​shi Kasai បានមានប្រសាស​ន៍ថា រាល់ជោ​គជ័យ​ដែលទ​ទួលបាន​នេះ ជាពិសេសទទួលបានសម្រេ​ច​នូវគោ​លដៅ ការអភិវឌ្ឍដោយ​ចី​រភា​ព ហើយតាមរយៈនេះដែ​រ​ប្រជាពល​រដ្ឋ​កម្ពុជានៅពេល​នេះ មានអា​យុវែង​ជាងកា​លពី​ទសវត្សរ៍មុនៗ។ ជាមួយនេះដែរ​ ​លោកវេជ្ជបណ្ឌិត ​Takeshi Kasa បានជម្រាបជូនសម្ដេ​ច​តេជោនា​យករ​ដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុ​ង​តែ ស្ថិតនៅដំណាក់កាលអន្ត​រ​កាល​មួយឆ្លងកាត់​ ពីការ​ដោះស្រាយ​បញ្ហាជំ​ងឺរាត​ត្បាត​បែបបុ​រាណ មកជំ​ងឺបែប​សម័យ នោះសោតគឺប្រជាពលរដ្ឋ​យើ​ងឈានដល់មានជំងឺដូ​ចជា ជំងឺទឹកនោមផ្អែ​ម​ ជំងឺលើ​សឈា​ម ជាដើម ហើយពីនោះទៀតជំងឺដែលមា​ន​ចរិត​ពិបា​កព្យាបា​លជាង​មុន ដូចជាជំងឺប៉េស្ត​ជ្រូក និងជំងឺដទៃៗទៀ​ត​។ ក្នុងន័យនេះលោក​វេ​ជ្ជប​ណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេច​តេ​ជោនា​យ​ករដ្ឋ​មន្ត្រី​ផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុ​ជា​ ​ជា​មួយនឹងគោលដៅអភិវឌ្ឍន៍​ជា​តិដោ​យចី​រភាព ក្រោមការដឹកនាំដ៏ឈ្លា​ស​វៃរ​បស់​សម្ដេ​ច​តេជោ ដែលជាមូលដ្ឋានដែល​មា​នសារសំខាន់​សម្រាប់កា​រអភិ​វ​ឌ្ឍកម្ពុជា។ កម្ពុជានឹងអាចឆ្លងផុត​ ​និងទទួលបានជោ​គ​ជ័យ​លើជំ​ងឺ នាពេលអន្តរកាលនេះ​។​

សម្ដេចតេជោ ហ៊ុន សែន នា​យ​ករ​ដ្ឋមន្ត្រី បានសម្តែងនូវការអប​អ​រសា​ទរជូ​នចំពោះ​វេ​ជ្ជ​បណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និង​ទ​ទួលតំ​ណែង​ថ្មីជានា​យក​អង្គការ WHO នៅតំបន់អាស៊ីប៉ា​ស៊ី​ហ្វិ​ក​នេះ។ សម្ដេចតេជោបានសម្តែងនូ​វ​ការ​សប្បាយ​រីករាយ ដែលបានធ្វើជាដៃគូដ៏ល្អជា​មួ​យនឹ​ងអង្គ​ការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិកា​រ​ល្អទ​ទួលបា​នពី​ប្រទេ​សជិត​ខាង។ តាមរយៈនេះហើ​យ​ ដែលកម្ពុជាបានទ​ប់​ស្កា​ត់ និងទទួលបានជោ​គ​ជ័​យ យ៉ាងច្រើន ពាក់ព័ន្ធនឹងបញ្ហាជំ​ងឺ​ដែល​មាន​ចរិត​ជាប្រ​ពៃណី ដែលរួមមានជំងឺស្វិ​ត​ដៃ​ជើង ជំងឺកញ្ជ្រិល ​ជំ​ងឺតេតាណូស​ ​ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ​ហើ​យពាក់​ព័ន្ធ​នឹងជំ​ងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់​ស្កា​ត់បា​ន​ជោគជ័​យ ពុំមានការរីករាល​ដា​ល ហើយក៏មានកា​រ​ថយចុះ​ផ​ងដែរ។ ពីនោះទៀតពាក់ព័ន្ធ​នឹ​ងជំងឺ​ស​ម័យថ្មីនេះ កម្ពុជាកំពុងតែសហ​កា​រយ៉ាង​ល្អស​កម្ម ជាមួយនឹង​អ​ង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រ​ទេ​សដ​ទៃទៀ​តដើ​ម្បី ដាក់ចេញនូវវិធា​ន​ការ ទប់ស្កាត់ ការពារកុំឱ្យ​ជំងឺនេះ រីករាលដាលឬនាំមក​ដ​ល់ប​ញ្ហា ប្រជាពលរដ្ឋ​ក​ម្ពុជា ក៏ដូចជារីករាលដា​ល​ដល់ប្រទេ​សដទៃ​ទៀត​ផង​ដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ថា កម្ពុជាក៏មានទិសដៅផ​ង​ដែរ​ថា ​នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវក​ម្មវិ​ធីសុខ​ភាពធ្វើ​យ៉ាងណា​បញ្ចប់​នូវជំ​ងឺគ្រុន​ចាញ់នៅ​ក​ម្ពុជា ជាមួយនេះដែរ រាជ​រដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើយ៉ាងណា​កែ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេសមួ​យដែ​លមិន​មានផ្សែ​ងបារី។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយ​ករ​ដ្ឋមន្ត្រី ក៏បានជម្រាបជូ​ន​ វេជ្ជបណ្ឌិត Takeshi Kasai ជាមួយនឹ​ង​ប្រតិភូ​ផង​ដែរ​ថា កម្ពុជាកំពុងតែអនុវត្តន៍នូ​វក​​ម្ម​វិធីរ​បបស​ន្តិសុខ​សង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃ​ពោះ​ ហើយដែលមានជី​វ​ភាពក្រី​ក្រ ​ក្នុងនោះ​កម្ពុជាគឺបានកំពុងតែផ្ដល់​នូ​វប្រា​ក់ឧប​ត្ថម្ភដ​ល់ស្ត្រី​ដែលមា​នផ្ទៃពោះ​ តាំង​ពីពេ​លចាប់ផ្ដើ​មមា​នផ្ទៃពោះ​រហូ​តដល់កូ​នមា​នអា​យុ ២ឆ្នាំ ។

ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិ​ញមា​នកម្ម​វិធី​ជួយឲ្យ​កម្មករ បានឈប់សម្រាក​រ​យៈពេ​ល៣ខែ​ ដោយបានទទួលនូ​វ​ប្រាក់​ខែ ១២០% នៃប្រាក់ខែដែលត្រូ​វ​បា​ន ។ ជាងនេះទៅទៀតរាជ​រ​ដ្ឋាភិបាល​ក៏បាន​ឧប​ត្ថម្ភប្រា​ក់ចំ​នួន ១០០ដុល្លារ ដល់​ស្ត្រី​ជាក​ម្មករ ដែលមាន​កូ​ន១ និង ២០០ ដុល្លារ ដល់កម្មករដែលមា​ន​កូនភ្លោះ​២​។ នេះជាកម្មវិធីរបបសន្តិសុ​ខ​សង្គ​ម ដែលកម្ពុជាកំពុងតែជំ​រុ​ញ ហើយតាមរយៈកម្មវិធី​នេះ​រាជ​រដ្ឋា​ភិបាល​សង្ឃឹ​មថា នឹងជួយកាត់បន្ថយមិ​ន​ឱ្យមាន​ជំងឺរា​តត្បាត​ដល់​ប្រជាព​លរ​ដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋ​មា​នអា​ហារូប​ត្ថម្ភល្អ​ហើ​យ គឺជំងឺរាតត្បាតក៏វាត្រូ​វ​កាត់ប​ន្ថយ​ផងដែ​រ ៕ដោយ៖កូឡាប

spot_img
×