Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​រក្រុ​ងព្រះសី​ហនុ បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅជុំ​វិ​ញផ្សា​រលើ និងចាប់ម៉ូតូជិ​ត​២០​គ្រឿងផា​កពិ​ន័យ

spot_img

ខេត្តព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ​ ​សហការគ្នាជាមួយមន្ត្រីជំនា​ញ​មន្ទី​រស្ថា​ប័នពាក់​ព័ន្ធ​មួយចំ​នួនទៀត បានឲ្យដឹងថា​ នៅព្រឹកថ្ងៃចន្ទ​ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធររដ្ឋបាលក្រុងព្រះ​សី​ហនុ​ បាន​បន្តចុះ​រៀបចំស​ណ្តាប់ធ្នា​ប់នៅជុំ​វិញ​ផ្សារលើ​ក្រុងព្រះ​សីហនុ និងចាប់បានម៉ូតូ​ចំ​នួន ១៨គ្រឿង យកទៅរក្សាទុកនៅបរិ​វេ​ណសាលា​ក្រុងជា​បណ្តោះអា​ស​ន្ន ដើម្បីបន្តនីតិវិ​ធី​ច្បាប់​។

ទាក់ទិនបញ្ហានេះ លោក ​លឹ​ម ដែលបានសហការដឹក​នាំ​ក្រុមកា​រងារ​ចម្រុះ​ចុះរៀ​បចំ​សណ្តាប់​ធ្នាប់​តាម​ផ្លូវសា​ធារ​ណៈ នាក្រុងព្រះសីហនុ ប​ញ្ជា​ក់ថា ការឃាត់ចាប់ម៉ូតូ ​ដែលម្ចាស់ចតចោលគ្មា​ន​របៀ​បរៀ​ប​រយ​នាំឲ្យ​ប៉ះពាល់​ដល់កា​រធ្វើច​រាចរ​ណ៍នេះ គឺនឹងត្រូវអនុវត្តន៍រា​ល់​ថ្ងៃ។ ហើយថា ទាំងម៉ូតូ និងរថយន្តដែលអាជ្ញាធរ​ឃា​ត់ទុក​ជា​បន្តប​ន្ទាប់​មកនេះ នឹងតម្រូវឲ្យម្ចាស់ធ្វើកិ​ច្ច​សន្យា​ និងផាកពិន័​យ​តាមច្បា​ប់។

ត្រង់ចំណុចនេះ អា​ជ្ញាធររ​ដ្ឋបាល​ក្រុងព្រះ​សីហនុ បានសំណូមពរដ​ល់​ ប្រជាពល​រ​ដ្ឋ ជាពិសេសម្ចា​ស់យានយន្តគ្រប់​ប្រ​ភេទ​ មិន​ត្រូវនាំយកយាន​ជំ​និះ របស់ខ្លួន មកចតអនាធិប​តេ​យ្យលើ​ចិញ្ចើម​ផ្លូវ បង្កឲ្យមានកា​រ​កក​ស្ទះច​រាច​រណ៍​ទៀត​ទេ។

ជាងនេះ អាជ្ញាធររ​ដ្ឋ​បាលក្រុ​ងព្រះ​សីហ​នុ បានសំណូម​ព​រនិង ក៏បាន​រំលឹ​កដ​​ល់ប​ងប្អូ​​នប្រ​​ជាព​​លរដ្ឋ ឲ្យចូលរួមរក្សាសណ្តាប់ធ្នា​ប់​តាមផ្លូ​វសាធា​រណៈ ឲ្យបានទាំ​ងអ​ស់គ្នា ជាមួយរដ្ឋបាល​ក្រុ​ងព្រះ​សី​ហនុ ប្រយោ​ជន៍ដើម្បីឈានទៅកាត់បន្ថយ​អ​ត្រាគ្រោះ​ថ្នាក់​ចរា​ចរ នៅតាម​ដង​ផ្លូវ និងកាត់បន្ថយការ​ក​កស្ទះ​ចរាច​រណ៍នា​ទីប្រជុំ​ជនក្រុ​ងព្រះសីហ​នុ ឲ្យបានប្រសើរ​នា​ថ្ងៃអនា​គត៕ ដោយ៖ ដែន សីមា

spot_img
×