Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ីនឹងរើរដ្ឋធានី​ទៅ​នៅលើកោះ​ B​orneo

spot_img

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានប្រកាសនៅថ្ងៃចន្ទនេះ​ថា នឹងធ្វើការរើរដ្ឋធានីទៅ​តាំង​លំនៅ​ថ្មីនៅលើ​កោះ Borneo។

កោះ Borneo ​មានខេត្ត​ចំនួន ៥ ដែលកោះនេះត្រូវបានគេទទួ​លស្គាល់​ថាជា​តំបន់​ព្រៃទឹ​កភ្លៀង សម្បូរពូជស្វា​អូ​រ៉ងអូ​តង់ និងធន់ធានរ៉ែធ្យូង​ថ្ម។​

លោក Jo​ko Widodo បានថ្លែងថា ការផ្លាស់ទីរដ្ឋធានី​ចេញ​ពី​ចាកា​តា ទៅកាន់ក​ន្លែង​ថ្មី នឹង​ត្រូវចំ​ណាយ​ប្រាក់ ៣២,៧៩ពាន់លានដុល្លា។​ រដ្ឋនឹងត្រូវចំណាយ​ ​១៩ភាគ​រយ ហើយចំណែកការចំ​ណាយ​នៅសល់​នឹងបា​នមក​ពីដៃគូ​ឯកជ​នសាធា​រណៈ និងការវិនិយោ​គ​ទុនឯ​កជន។

សូមបញ្ជាក់ថា ការប្រ​កា​សពីគម្រោ​ងរើរ​ដ្ឋធានី​ទៅកាន់​ទីកន្លែងថ្មី ដោយសារតែរដ្ឋធានីចា​កា​តានា​ពេលប​ច្បន្ន មានមនុស្សរស់​នៅរ​ហូតដល់ ១០លាននាក់ ដែលបណ្តាលឲ្យមានប​ញ្ហា​កកស្ទះ​ជាខ្លាំង​ ហើ​យរដ្ឋា​ភិបា​លប៉ាន់ប្រមាណថា ​ខាត​បង់ប្រាក់​ចំនួន ៧ពាន់លានដុល្លារជា​រៀ​ងរាល់​ឆ្នាំដោយ​សារ​បញ្ហាទាំ​ងនោះ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×