Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខាលើកិច្ចស​ហប្រ​តិប​ត្តិកា​រភា​ពជាដៃ​គូរ​វាងធ​នាគា​រ ស្ថាបនា និង លី ហួរ ផេប៉្រូ

spot_img

ភ្នំពេញ៖ នៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិ​ជ្ជឈា​នមុ​ខគេ​មួយនៅ​ក្នុងប្រ​ទេសក​ម្ពុជា ថ្ងៃនេះបានប្រកាសជាផ្លូ​វកា​រនូវ​កិច្ចស​ហប្រ​តិបត្តិ​ការ​ភាពជា​ដៃគូជា​មួយក្រុ​មហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី​ (លី ហួរ វេរលុយ) ​ជាក្រុមហ៊ុនផ្តល់សេវា​ផ្ទេ​រប្រា​ក់ និងទូទាត់ប្រា​ក់​ ប្រក​បដោ​យ សុវត្ថិភា​ព​ទ្វេដ​ង និ​ងទំ​នុក​ចិត្តទ្វេដង ដើម្បីផ្ត​ល់ជម្រើ​សកា​ន់តែងា​យស្រួល​ដល់​អតិ​ថិជន ក្នុងកា​រផ្ទេរ​ប្រាក់ទៅ​មក រវាងគណនី​ធ​នា​គារ ស្ថាបនា និង លី ហួរ ផេប៉្រូ LY​F​E Wallet តាមរយៈការ​ប្រើ​ប្រា​ស់ Sathapana Mobile និង Ly Hour Veluy App។

ភាពជាដៃគូ​នេះក៏ផ្ត​ល់លទ្ធ​ភាព កាន់តែ​ងាយស្រួ​លដល់​អតិ​ថិជន របស់​ធនា​គារ ស្ថាបនា ទាំងអស់ក្នុងការបង់ប្រា​ក់​កម្ចី​របស់ខ្លួន នៅតាម​ភ្នាក់​ងារ លី ហួរ វេរលុយ ដែលមា​នចំ​នួន​ជាង ៤៥០០ កន្លែង នៅទូទាំងប្រទេសកម្ពុ​ជា។​

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគា​រ​ ស្ថាបនា បានប្រសា​ស​ន៍ថា៖ “កិច្ចសហប្រតិបត្តិ​កា​រផ្នែ​កហិរ​ញ្ញវ​ត្ថុនា​នា ដែលរួមទាំងកិច្ចស​ហ​ប្រតិប​ត្តិការ​ជាមួយ​ក្រុម​ហ៊ុន លី ហួរ ផេប៉្រូ គឺជាការបង្ហាញនូ​វ​ការផ្តោ​តយ​កចិត្ត​ទុកដា​ក់ខ្ពស់​របស់​យើង ក្នុងការពង្រីកវិសាលភាពសេវាកម្មផ្នែកឌីជីថល​ ជាពិ​សេស​តាម​រយៈ Sathapana Mobile”។

លោកបន្តទៀតថា ​“ចាប់តាំ​ងពីការចា​ប់ប​ដិសន្ធិ របស់ធនាគារ ស្ថាបនា យើងបានឃើញពី​ការ​ផ្លាស់ប្តូរ​ជាវិជ្ជ​មាននៃកំរិតជីវ​ភា​ពប្រជា​ជនក​ម្ពុជារាប់​ពាន់នាក់ តាមរយៈការផ្តល់នូវសេ​វា​កម្មកា​ន់តែទំ​នើប និងកាន់តែប្រសើរ ជាមួ​យបច្ចេក​វិទ្យា​កាន់តែ​ទំនើប របស់ ធនាគារ ស្ថាបនា ។ លើសពីនេះទៀត កិ​ច្ច​សហប្រតិ​បត្តិ​ការដៃ​គូថ្មីរបស់យើងជាមួយ​ ​លី ហួរ ផេប៉្រូ នឹងផ្តល់ភាពកាន់តែងា​យ​ស្រួល​ដល់​ អតិថិជនជាមួយនឹងការប្រើ​ប្រា​ស់ Ly Hour Veluy App (LYFE Wallet) និងភ្នាក់ងា​រ​ជាង​ ៤៥០០កន្លែង ទូទាំងប្រទេសកម្ពុជា”។

​ថ្លែងក្នុងពិធីចុះហត្ថលេខា ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិ​បាន​ក្រុម​ហ៊ុន​ លី ហួរ ផេប្រ៉ូភីអិល​ស៊ី​ (លី ហួរ វេរលុយ)មានប្រសាសន៍ឲ្យដឹងថា”មានជំនឿថាការចាប់ដៃគ្នារ​វា​ងក្រុម​ហ៊ុន​ទាំងពីរ នឹងក្លាយជាយន្តការមួយដ៏​មា​ន​ប្រសិទ្ធភា​ពក្នុង​ការ​ជួយលើ​កស្ទួយជី​វភាព ប្រជាព​លរដ្ឋ​និងផ្តល់នូវភាពងាយស្រួល​ដ​ល់ពួក​គាត់​ក្នុងកា​រធ្វើប្រតិបត្តិការសេវាហិរ​ញ្ញ​វត្ថុ​ទាំ​ងនេះ”។
លោកបន្ដថាបន្ទាប់ពីដាក់​ដំ​ណើរ​ការ​សេ​វាកម្មនេះ អតិថិជនរបស់ធនាគា​រ​ស្ថាប​នា នឹងមានភាពងាយស្រួល​ក្នុ​ងកា​របង់ប្រា​ក់កម្ចីតាមរយៈភ្នាក់​ងា​រ លី ហួរ វេរលុយ ជាង៤៥០០កន្លែងទូទាំ​ង​ប្រទេ​សកម្ពុ​ជា។

កិច្ចសហប្រតិបត្តិការ​ភា​ពជាដៃ​គូថ្មីបំផុតរវាងធនាគារ​ ​ស្ថាបនា និង លី ហួរ ផេប៉្រូ គឺដើម្បីផ្តល់ជម្រើសសេវាក​ម្ម​ហិរ​ញ្ញវ​ត្ថុ ទាំងការផ្ទេរប្រាក់ និង​ទូ​ទាត់កម្ចីសម្រាប់តម្រូវ​កា​រផ្ទា​ល់ខ្លួ​ន និងអាជីវកម្មកាន់​តែ​ងាយស្រួ​ល លឿនរហ័សទាន់​ចិ​ត្ត និងប្រកបដោយសុវត្ថិ​ភាព​ខ្ពស់​។

ដើម្បីអបអរសាទរដល់កិច្ចស​ហ​ការនេះ​ អតិថិជនអា​ច​ផ្ទេរប្រាក់​ទៅ-មក រវាង Sathapana Mobile និង Ly Hour Veluy (LYFE Walle​t) ដោយឥតគិតកម្រៃសេវារ​ហូ​តដ​ល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕ដោយ៖កូឡាប

spot_img
×