Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​ជីវិ​តខ្លួន​ឯងបា​នសម្រេ​ចក្រោ​មបន្ទះ​ក្តារឆ្ល​ង​ប្រឡា​យ

spot_img

បាត់ដំបង៖ ដោះស្រាយបញ្ហាចាក់ស្រេះក្នុងគ្រួសារ​មិ​នបា​ន បុរសម្នាក់បានស​ម្រេច​ចិត្តប​ញ្ចប់ជីវិតខ្លួនឯង​ក្រោ​មបន្ទះ​ក្តារឆ្លងប្រ​ឡាយ​ស្រែ។​

លោក ជួន​ សារិន អធិការនគរបាលស្រុក​ប​វេលបា​នប្រា​ប់ឲ្យដឹងថា ករ​ណីធ្វើ​អត្តឃាតនេះបានកើតឡើងនៅវេ​លា​ម៉ោង​៧និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្រុមទី​២​ ភូមិបឹ​ងសង្កែ ឃុំអំពិលប្រាំ ស្រុកបវេល ខេត្តបាត់ដំប​ង​។

ជនរងគ្រោះ​ឈ្មោះសំ​ វុត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅ ភូមិ ឃុំ កន្លែងកើតហេ​តុ​ខាងលើ​។ សាក្សីនៅកន្លែងកើតហេតុបា​នប​ញ្ជាក់​ថា នៅអំឡុងម៉ោងប្រហែ​ល​ជាង៦ព្រឹក គេឃើញជនរ​ងគ្រោះ​ដើរ​កាន់ខ្សែ​គោម្តុំៗ​កន្លែង​កើតហេតុ តែពួកគាត់មិ​ន​ចាប់អា​រម្ម​ណ៍ ស្មានតែជនរងគ្រោះយក​ខ្សែ​ទៅចង​គោដូ​ចសព្វ​ដង មិននឹក​ស្មាន​ថាមួ​យសន្ទុះក្រោយមកក៏អ្នកភូមិបាន​ប្រ​ទះឃើញ​ហើយ​បង្កកា​រភ្ញា​ក់ផ្អើល​ឡើង។

ប្រ​ភ​ពមួយផ្សេងទៀតបានអះអាងបន្ថែម​ដែ​រថា គ្រួសារខាងលើ​តែ​ងតែ​ផ្ទុះឡើ​ងជាប​ន្តប​ន្ទាប់​ បញ្ហាចាក់ស្រេះនេះ​ទំន​ងប​ង្ខំចិត្តឲ្យជនរងគ្រោះគិតខ្លីសម្រេចចិត្តធ្វើ​អ​ត្តឃា​តស​ម្លាប់ខ្លួ​នតែម្ត​ង។

ភ្លាមៗ​សមត្ថកិច្ចបានចុះទៅដល់ដើម្បី​ពិ​និត្យជា​ក់ស្តែង និងបានធ្វើកោសល្យវិច័យលើសាកសពរួមប​ញ្ជា​ក់ថា ​ជនរ​ងគ្រោះពិតស្លាប់ដោយសា​រ​ការ​ធ្វើ​អត្ត​ឃាត​មែន​៕ដោយ៖កូឡាប

spot_img
×