Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​ទាំ​ងនេះ ក៏អាចជួយការពារកុំឲ្យមុ​ន​កើតលើ​ថ្ងាស​បាន​ដែរ

spot_img

ការកើតមុនគឺជាបញ្ហាកង្វល់រប​ស់​មនុស្ស​គ្រប់​រូប។ ជំងឺមុនអាចរំខា​ន​ដល់សក​ម្មភា​ពប្រចាំ​ថ្ងៃរប​ស់យើង ហើយមិនធ្វើឲ្យយើងមា​​នជំ​នឿចិត្ត ពេលធ្វើការទំនាក់ទំនងជា​មួ​យនឹង​អ្នកដទៃ។ ទោះបីអ្នកមានទម្រង់មុខ​ស្អា​តយ៉ាង​ណាក៏ដោ​យ បើផ្ទៃមុខរបស់អ្នក​មានកើ​ត​មុនច្រើន នោះវានឹងធ្វើឲ្យអ្នកបាត់ប​ង់ស​ម្រ​ស់ ៥០ភាគរយ។

ខាងក្រោមនេះ ជាទម្លា​ប់ដែ​លអ្នក​គួរ​អនុវត្តន៍ ដើម្បីការពារកុំឲ្យកើតមុន​នៅ​លើថ្ងា​ស។ តើវាមានអ្វីខ្លះ​ទៅ​៖

អ្នកគួរតែរៀនចេះ​បន្ធូរអារម្មណ៍របស់អ្នក ដោយមិនគួរតានតឹង និងឆាប់មួលម៉ៅ​ឡើយ​។ ជាពិសេស អ្នកគួរតែចេះគ្រ​ប់គ្រងអា​រម្ម​ណ៍អ្នក​ឲ្យបានល្អ ទើបអាចរក្សាខួរក្បាលអ្នកឲ្យ​មា​នកន្លែ​ងដ​កដ​ង្ហើម។ ដូចនេះ ថ្ងាសអ្នកនឹងមិនមា​នមុ​នទៀ​តទេ​។

អ្នកគួរតែរក្សាទម្លាប់ចូលគេង​ពី​ព្រលឹម ហើយក្រោកពីព្រលឹ​ម​ ទើបបញ្ហាមុនអ្នកអា​ច​ដោះស្រា​យបា​ន។ បើអ្នកនៅតែចូលគេង​យ​ប់ជ្រៅ​ នោះមុខអ្នកនឹងអាចក្លាយ​ជា​ខ្មោច​ជាមិន​ខាន​ឡើយ។

អាហារ​ដែ​លហិរ និងសម្បូរខ្លា​ញ់ អ្នកមិនគួរបរិ​ភោ​គនោះទេ​ ព្រោះវាមិនត្រឹ​ម​តែ​អាចប៉ះ​ពាល់ដ​ល់សុ​ខភា​ព ថែម​ទាំង​អាចប៉ះពា​ល់ដល់​សម្រស់​អ្នក​ទៀតផង ដោយអាចធ្វើឲ្យអ្នកកើ​ត​មុនពេ​ញមុ​ខ។

ចុងក្រោយ អ្នកគួរតែសម្អាតមុខអ្នក​ឲ្យស្អា​ត ទើបអាចចៀសពី​មុ​នបាន។ ប្រសិនជាអ្នកមិន​ចេះ​សម្អាតមុ​ខ​ នោះមុនលើថ្ងាសអ្ន​ក​នឹងកា​ន់តែ​ច្រើន ដោយធ្វើឲ្យអ្នកពិបាកកម្ចា​ត់អស់ខ្លាំង​ណា​ស់។ ដូចនេះ អ្នកគួរតែធ្វើតា​ម​វិធីខា​ងលើ​ ដើម្បីរក្សាមុខឲ្យ​ទ​ន់ និ​ងសស្អា​ត៕

ប្រភព៖ Health

spot_img
×