Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។ ថ្ងៃនេះជីវិតរស់នៅរបស់លោកអ្នកឃើញថា មានការចម្រើនលូតលាស់ ហើយធ្វើអ្វីក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្តផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនាស្នេហាស្រីប្រុសបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃណាស់ ៕

ឆ្នាំឆ្លូវ

រាសីស្រុតចុះ។ ថ្ងៃនេះជីវិតរស់នៅរបស់លោកអ្នកមិនសូវល្អប្រសើរទេ ពីព្រោះថាបញ្ហាតូចធំតែងកើតមាននាំរំខានចិត្តឬពិបាកទប់ទល់។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយនាំត្រូវពិបាកទប់ទល់។

រីឯបញ្ហាមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានដំណើរថយក្រោយមិនសូវមានការលូតលាស់ទៅមុខប៉ុន្មានទ្បើយ៕

ឆ្នាំខាល

រាសីស្រុតចុះ។ ថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយ ដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវ​យក​ភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។ ថ្ងៃនេះជីវិតរស់របស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ដូចនេះធ្វើអ្វីក៏ដោយតោង​តែប្រយ័ត្នប្រយែងបើពុំនោះផលលំបាកនឹងរត់ចូលទៀតហើយ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ ការធ្វើដំណើរ​ទីជិតឆ្ងាយជួបរឿងសៅហ្មងពិសេសឱ្យប្រយ័ត្នក្រុមមនុស្សព្យាបាទយាយីដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕

ឆ្នាំរោង

រាសីស្រុតចុះ។ នៅថ្ងៃនេះជីវិតរស់នៅរបស់លោកអ្នកតែងជួបប្រទះភ្លើងក្រហមនិងលឿងច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសនិងការចាញ់ល្បិចកលគេដោយប្រការណាមួយ។ក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។

រីឯបញ្ហាមនោសញ្ចេតនា ស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការរកាំរកូសព្រោះតែភាពប្រចែប្រច័ណ្ឌជ្រៀតចូល ៕

ឆ្នាំម្សាញ់

រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគសិរីល្អ ហើយបើលោកអ្នកចង់ដំណើរការកិច្ចការងារអ្វីតែងចម្រើនលូតលាស់និងទទួលផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំមមី

រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងកើតនូវរឿងរាវកំប៉ិកកំប៉ុកនិងបញ្ហាមិនល្អមួយចំនួននាំឱ្យជួបការលំបាកទប់ទល់ផងដែរ។ សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនទៅលើអ្វីមួយក៏ជាឱកាសល្អប្រពៃ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបំពានដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕

ឆ្នាំមមែ

រាសីស្រុតចុះ។ ថ្ងៃនេះបើមានបញ្ហាអ្វីមួយចូលមកកកូរផ្លូវចិត្តមិនត្រូវចាប់អារម្មណ៍ពេកឡើយ ហើយធ្វើមិនដឹងមិនលឺខ្លះទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានភាពតានតឹងដូចអ៊ុំទូកបញ្ច្រាសទឹកគឺងាយថយក្រោយហើយក៏មិនងាយលូតលាស់ទៅមុខដែរ៕

ឆ្នាំវក

រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរបន្តិចក្តី ប៉ុន្តែលោកអ្នកត្រូវតស៊ូចំពោះបញ្ហាខ្លួនឯងនិងអ្នកដទៃច្រើននាំពិបាកទប់ទល់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកកម្មនៅពេលក្រោយ៕

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចការងារណាដែលសំខាន់ ហើយត្រូវរួសរាន់បំពេញពីព្រោះថាផលជាផ្លែផ្កាតែងផ្តល់មកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បើករបរអ្វីមួយតែងហុចផ្លែផ្កាដូចជាទីគាប់ចិត្តផង។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមូយដង។

រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

ឆ្នាំច

រាសីស្រុតចុះ។ ការងារ ថ្ងៃនេះបើកិច្ចការងារពាក់ព័ន្ធនឹងឯកសារត្រូវត្រៀមឱ្យបានល្អពីព្រោះថាងាយកើតបញ្ហាចំពោះមុខណាស់។អ្នកប្រកបរបររកស៊ីជួញដូរមានភាពប្រទាំងប្រទើសបន្តិចតែយ៉ាងណាក៏ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នំាងបាយអញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបតែបញ្ហាយាយីនិងរឿងរាវចំពោះមុខច្រើន។

រីឯមនោសញ្ចេតនា បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរឡើយ៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចេញប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលតែងរង់ចាំចំពោះមុខផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃពេលនេះឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគ្រាន់គាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

spot_img
×