Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម នៅក្នុង​ឱកាស​ចូលរួម​មហាសន្និបាត AIPA នៅ​ប្រទេស​ថៃ​

spot_img

​ឆ្លៀតពេល​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ព្រះរាជាណាចក្រ​ថៃ នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ឆ្លៀតពេល​ជួបពិភាក្សា​ការងារ​លោកស្រី ង្វៀន ធី​គីម​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​សណ្ឋាគារ Shangri-La​។​

​ប្រធានរដ្ឋសភា​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ទាំងពីរ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុងនាម​សភា​កម្ពុជា​បាន​គាំទ្រ​រដ្ឋសភា​វៀតណាម ធ្វើជា​ប្រធាន​AIPA នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ សម្តេច​មាន​ជំនឿ​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​លោកជំទាវ ង្វៀន ធី​គីម​ងិន អាយ​ប៉ា​នឹង​ទទួលជោគជ័យ​បន្ថែមទៀត ជាពិសេស​ការពង្រឹង​តួនាទី​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​ឡើង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ចំពោះ​ចំណងដៃ​ដ៏​ថ្លៃថ្លា​ដែល​បក្ស រដ្ឋ និង​ប្រជា​ជន​វៀតណាម បាន​ផ្តល់ជំនួយ​ក្នុងការ​សាងសង់​អគារ​រដ្ឋបាល​ដល់​រដ្ឋ​សភា​កម្ពុជា ជួយ​កម្ពុជា​រហូតមក​។

​នៅក្នុង​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​នោះ ប្រធានរដ្ឋសភា​កម្ពុជា​និង​វៀតណាម បាន​ឯកភាព​ក្នុងការ​បង្កើត​ឲ្យ​មាន​សន្និសីទ​រួមគ្នា​រវាង​ក្រុមតំណាងរាស្ត្រ​វ័យក្មេង នៅ​ឆ្នាំ​២០១៩​នេះ និង​សន្និសីទ​តំណាងរាស្ត្រ​ស្ត្រី នៅ​ឆ្នាំ​២០២០ ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×