Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រីក​មជ្ឈមណ្ឌល​បង្កា​រ​ជំងឺ​ឆ្កែឆ្កួត ឱ្យមាន​ស្ទើរ​គ្រប់​បណ្ដា​ខេត្ដ​-​ក្រុង​

spot_img

​ភ្នំពេញ ​៖​ ខណៈពេលដែល​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​តែ​បី​ទីតាំង ដែល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ មិនបាន​គ្រប់​ជ្រុងជ្រោយ ដូច្នេះ​ក្រសួងសុខាភិបាល និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រីក​នូវ​មជ្ឈមណ្ឌល​នេះ ឱ្យមាន​ស្ទើរ​គ្រប់​បណ្ដាល​ខេត្ដ​-​ក្រុង ។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែង​បញ្ជាក់ថា ក្រសួង និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នឹង​រួមគ្នា​ពង្រីក​មជ្ឈមណ្ឌល​ប​ង្កា​រ​ជំងឺ​ឆ្កែឆ្កួត នៅតាម​បណ្ដា​ខេត្ដ ដូចជា​នៅ​ស្ទឹងត្រែង ស្វាយរៀង ឬ​ខេត្ដ​កំពត និង​ស្ទើរ​នៅ​ទូទាំងប្រទេស ទៅតាម​លទ្ធភាព ដែល​យើង​អាចធ្វើ​ទៅបាន ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ថ្លែង​ក្នុងឱកាស​ជួប​សម្ដែង​ការគួរសម និង​ជម្រាបលា របស់លោក​បណ្ឌិត ឌី​ឌី​យេ ហ្វុ​ង​តឺ​នី​យ (Dr Didier FONTENILLE) នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ទទួល​ស្វាគមន៍​លោកស្រី​បណ្ឌិត ឡូ​រ៉ង់ បារី​ល (Dr. Laurence BARIL)​ដែល​មក​ជំនួស​លោក Dr Didier FONTENILLE នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ នា​ទីស្ដីការ​ក្រសួងសុខាភិបាល ។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​ថ្លែងបន្ដថា កន្លងមកនេះ យើង​មាន​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​តែ​បី​ទីតាំង​ប៉ុណ្ណោះ ដែល​មាននៅ​រាជធានី​ភ្នំពេញ ខេត្ដ​បាត់ដំបង និង​កំពង់ចាម ដែល​ធ្វើឱ្យ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​យើង មិនបាន​គ្រប់​ជ្រុងជ្រោយ​។ ដូច្នេះ ទើប​ក្រសួង​យើង និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រីក​នូវ​មជ្ឈមណ្ឌល​នេះ ឱ្យមាន​ស្ទើរ​គ្រប់​បណ្ដាល​ខេត្ដ​-​ក្រុង ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​។ កន្លងមកនេះ យើង និង​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ល្អ​ជាមួយគ្នា លើ​វិស័យ​សុខភាព​សាធារណៈ ការស្រាវជ្រាវ​វេជ្ជសាស្ដ្រ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដែល​បាន​សម្រេចបាន​នូវ​លទ្ធផល​ជាទី​មោទនៈ ក្នុងការ​ឆ្លើយតប​ជាមួយនឹង​ជំងឺឆ្លង ក៏ដូចជា​ការផ្ដល់​នូវ​កិច្ចសហប្រតិបត្ដិការ​ជា​អន្ដរជាតិ ជាមួយ​បណ្ដា​ប្រព័ន្ធ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​បារាំង​។ បច្ចុប្បន្ននេះ យើង​កំពុង​បណ្ដុះបណ្ដាល​ផ្នែក​បញ្ញា​ប​ត្រ​ជាន់ខ្ពស់ ផ្នែក​ជំងឺឆ្លង ដែល​ដឹកនាំ​គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) សហការ​ជាមួយ​សកល​វិទ្យាល័យ​សុខាភិបាល និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​បារាំង​៕​ ដោយ ៖ កូឡាប

spot_img
×