Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ​សំខាន់ៗ និង​មានតម្លៃ​នៅ​កម្ពុជា ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជា ៥,៥​លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ នាយក​អង្គការ APFNet នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបន្ត​ការគាំទ្រ​ជំហាន​ទី​ពីរ ព្រោះថា​គម្រោង​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​គ្រប់គ្រង ស្ថា​រ និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​កម្ពុជា​ឡើងវិញ យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​អង្គការ APFNet និង​ក្រសួងកសិកម្ម នឹង​រួមគ្នា​បង្កើត​មជ្ឈមណ្ឌល​មួយ ក្នុង​គោលបំណង​បង្កាត់​ពូជឈើ​សំខាន់ៗ និង​មានតម្លៃ​នៅ​កម្ពុជា ដោយ​គម្រោង​នេះ មាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ​ជា ៥,៥​លាន​ដុល្លារ ហើយ​គ្រោង​នឹង​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក​Zhao Shucong នាយក​អង្គការ​លេខាធិការដ្ឋាន​បណ្តាញ​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព (APFNet) ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រុមការងារ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​និង​វិស័យ​ព្រៃឈើ​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ស្រប​ពេលដែល​ប្រទេស​ទាំងពីរ បាននិងកំពុង ពង្រឹង​និង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ពេញលេញ គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ ស្របតាម​គោលនយោបាយ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​។ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន និង​ជាពិសេស​អង្គការ ដែល​បាននិងកំពុង​ជួយឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់ លើ​គម្រោង​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា​។ ក្នុងទិសដៅ​ស្តារ គ្រប់គ្រង និង​អភិវឌ្ឍ​ព្រៃឈើ​ជាតិ​ឡើងវិញ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្រសួង​ដែលមាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ បានកំណត់​យក​ទិសដៅ​ទាំងនោះ​ជា​អាទិភាព និង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ជាខ្លាំង ដោយបាន​យក​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​” មក​អនុវត្ត​។

​ឆ្លៀត​យក​ឱកាស​នេះ លោក Zhao Shucong បាន​ថ្លែង​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​របស់​គម្រោង​ដែល​អង្គការ​បាន​ជួយ​គាំទ្រ និង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ដើម្បី​ផ្តល់​ការគាំទ្រ​សម្រាប់​គម្រោង​ថ្មីៗ​បន្ថែមទៀត​។ តាមរយ​:​សមិទ្ធផល​ដែល​រដ្ឋបាល​ព្រៃឈើ​សម្រេចបាន លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង ក៏ដូចជា​រដ្ឋ​បាន​ព្រៃឈើ​ដែល​បាន​ជួយ​សហការ​អនុវត្ត​គម្រោង​សម្រេចបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​។ ពាក់ព័ន្ធ​គម្រោង​ដែល​កំពុង​អនុវត្តន៍ លោក​បាន​បញ្ជាក់ថា អង្គការ APFNet នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបន្ត​ការគាំទ្រ​ជំហាន​ទី​ពីរ ព្រោះ​លោក​យល់ឃើញថា​គម្រោង​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​គ្រប់គ្រង ស្ថា​រ និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​កម្ពុជា​ឡើងវិញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ មួយវិញទៀត ភាគី​ទាំងពីរ​នឹង​រួមគ្នា​បង្កើត​មជ្ឈមណ្ឌល​មួយ​ក្នុង​គោលបំណង​បង្កាត់​ពូជឈើ​សំខាន់ៗ និង​មានតម្លៃ​នៅ​កម្ពុជា ដោយ​គម្រោង​នេះ​មាន​ថវិកា​ឧបត្ថម​ប្រមាណ​ជា ៥,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​គ្រោង​នឹង​អនុវត្ត​ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ​។

​សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​កសិក​កម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ APFNet បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៨ ហើយ​គម្រោង​គាំទ្រ​មាន​ចំនួន ៤ ដែលមាន​ថវិកា​សរុប​ជាង ៧,៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ជាអាទិ៍​÷

​ទី​១. ស្តីពី “​មុខងារ​ចម្រុះ​នៃ​ការងារ​ស្តារ​ព្រៃឈើ និង​ការគ្រប់គ្រង​តំបន់​ព្រៃឈើ​រិចរឹល​នៅ​កម្ពុជា​”
​ទី​២. គម្រោង​ស្តីពី “​ការរៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃឈើ​នៅ​តំបន់​ទី​ជម្រាល​ស្ទឹង​ព្រែក​ត្នោត​ផ្អែកលើ​ផែន​ទេសភាព​”
​ទី​៣. គម្រោង​ស្តីពី “​ការធ្វើ​សមា​ហ​រ័​ណ​កម្ម​នៃ​ការធ្វើផែនការ​គ្រប់គ្រង​ប្រ​ព័​ន្អេ​កូ​ឡូ​ស៊ី​ព្រៃឈើ និង​គម្រោង​បង្ហាញ​នៅ​មហា​អនុតំបន់​មេគង្គ​”
​ទី​៤. គម្រោង​ស្តីពី “​ការបង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ​មានតម្លៃ​នៅ​កម្ពុជា​”

​ក្នុងនោះ គម្រោង​ទី​១ និង​២ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​។ ចំពោះ​គម្រោង​ទី​៣ កំពុង​អនុវត្ត និង​ទី​៤ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×