Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ថេ​ង សាវឿន មិនមែនជា​អ្នកតំណាង​ឱ្យសហគមន៍​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ទេ ហើយ​សហគមន៍​អឺរ៉ុប ចាប់ផ្តើម​អនុវត្ត​យកពន្ធ​អង្ករ​ពី​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ធ្វើឡើង​​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ​២០១៩​ថា លោក ថេ​ង​ ​សាវឿន មិនមែនជា​អ្នកតំណាង​ឱ្យ សហគមន៍​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ទេ ហើយ​សហគមន៍​អឺរ៉ុប បានដាក់​វិធានការ​ការពារ​ទី​ផ្សារលើ​អង្ករ​កម្ពុជា​រួចទៅហើយ ដោយ​ចាប់ផ្តើម​យកពន្ធ​​លើ​អង្ករ​របស់​កម្ពុជា ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ តទៅ ដោយ​ឆ្នាំ​ដំបូង​ពន្ធ​ត្រូវ​បង់​ ​មាន​ចំនួន​១៧៥​អឺរ៉ូ​ក្នុង​១​តោន ឆ្នាំ​ទី​២​ ត្រូវ​បង​១៥០​អឺរ៉ូ​ ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ ​ត្រូវ​បង់​១២៥​អឺរ៉ូ​ ក្នុង​១​តោន​ ។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូមបញ្ជាក់​ជូន​សាធារណជន​បាន​ជ្រាបថា “​លោក ថេ​ង​
​សាវឿន មិនមែនជា​អ្នកតំណាង​ឱ្យ​សហគមន៍​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ទេ ហើយ​ការអះអាង​នៅក្នុង​កម្មវិធី​វិទ្យុ​អាស៊ី​​សេរី​ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ គឺជា​ការបញ្ចេញ​មតិយោបល់ និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់គាត់​តែ​​ប៉ុណ្ណោះ មិនមែនជា​មតិយោបល់​បញ្ជាក់​ពី​ជំហរ​របស់​សហគមន៍​កសិកម្ម​ឡើយ​”​។​

​អ្នក​ពាក្យ​បាន​បន្តថា កន្លងមក សហគមន៍​អឺរ៉ុប​បានដាក់​វិធានការ​ការពារ​ទី​ផ្សារលើ​អង្ករ​កម្ពុជា​រួចទៅហើយ ដោយ​ចាប់ផ្តើម​យកពន្ធ​​លើ​អង្ករ​របស់​កម្ពុជា ដែល​នាំចូល​ទៅកាន់​សូ​ហគ​មន៍​អឺរ៉ុប​សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។​

​ការយកពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ តទៅ ដោយ​ឆ្នាំ​ដំបូង​ពន្ធ​ត្រូវ​បង់​​មាន​ចំនួន​១៧៥​អឺរ៉ូ​ក្នុង​១​តោន ឆ្នាំ​ទី​២​ត្រូវ​បង​១៥០​អឺរ៉ូ​ក្នុង​១​តោន និង​ឆ្នាំ​ទី​៣​ត្រូវ​បង់​១២៥​អឺរ៉ូ​ក្នុង​១​តោន​។ ការដាក់​​វិធានការ​ការពារ​ទីផ្សារ​នេះ បានធ្វើឱ្យ​តម្លៃ​អង្ករ​កម្ពុជា​នៅលើ​ទីផ្សារ​សហគមន៍​អឺរ៉ុប មានការ​កើនឡើង​បន្ថែមទៀត​ ​ដែល​បង្កើន​ការដាក់​សម្ពាធ​មួយកម្រិត​ដល់​ការប្រកួតប្រជែង​ទីផ្សារ​។​

​ក្នុងស្ថានភាព​នៃ​ការដាក់​វិធានការ​ទីផ្សារ​លើ​ការ​នាំចូល​អង្ករ​ទៅ​សហគមន៍​អឺរ៉ុប ការពង្រឹង​និង​ពង្រីក​សមត្ថភាព​​ប្រកួតប្រជែង​របស់​ក​ម្ពុ​ជា ពិសេស​ការកាត់បន្ថយ​ថ្លៃដើម​គឺជា​កត្តាចាំបាច់​បំផុត​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកកម្ពស់​​ធុរកិច្ច​ស្រូវ​អង្ករ ពិសេស​ការជួយ​អន្តរាគមន៍​បន្ទាប​ថ្លៃដើម​ផលិតកម្ម កែច្នៃ​ឡូ​ជី​ស្ទីក ដើម្បីឱ្យ​អង្ករ​កម្ពុជា​អាច​ប្រកួត​​ប្រជែង​ទីផ្សារ​បាន ដែល​វិធានការ​ជាក់លាក់​ទាំងនោះ​ត្រូវបាន​ដាក់ចេញ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​វេទិកា​រារដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន កាល​​ពីថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩​។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ដាក់ចេញ​នូវ​វិធានការ​​ចាំបាច់​មួយចំនួន​សម្រាប់​អនុវត្ត​បន្ទាន់​រួចហើយ ជាពិសេស​ការជំរុញឱ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​នូវ​វិធានការ​បច្ចេកទេស​ផលិតកម្ម​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច​។ ជាមួយគ្នានេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​យកចិត្ត​ទុក​ជាក់​ជំរុញ​ឱ្យ​សមាគមន៍​ម៉ាស៊ីនកិនស្រូវ​ខិតខំ​បង្កើន​សមត្ថភាព​កែច្នៃ​អង្ករ​ឱ្យមាន​គុណភាព​បន្ថែមទៀត សម្រាប់​បម្រើ​​ឱ្យ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

​ពាក់ព័ន្ធ​សេចក្តីប្រកាស​ខាងលើនេះ នៅ​ថ្ងៃទី ២៦​ខែសីហា ឆ្នាំ​២០១៩ លោក​ថេ​ង សាវឿន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា “​ជាការ​ពិតណាស់​ខ្ញុំ​មិនដែល​អះអាងថា​ជា​តំណាង​ឲ្យ​សហគមន៍​កសិកម្ម​ទូទាំងប្រទេស​ម្ដងណា​ឡើយ​! អ្វីដែល​ខ្ញុំ​បញ្ចេញមតិ គឺ​ក្នុង​ក្របខ័ណ្ឌ​របស់​សមាជិក នៅតាម​តំបន់​គោលដៅ ដែល​សមាគម​ខ្ញុំបាទ កំពុងធ្វើការ​ជាមួយ​តែប៉ុណ្ណោះ ការបញ្ចេញមតិ​នេះ លើកឡើង​អំពី​ការព្រួយបារម្ភ លើ​ផលប៉ះពាល់​ណាមួយ ដែល​អាច​កើតមានឡើង ចំពោះ​ប្រជា​ល​កសិករ នៅ​តំបន់​ជនបទ​ដែល​កំំ​ពុង​ប្រកបមុខរបរ ក្នុង​វិស័យ​កសិកម្ម​ចិញ្ចឹមជីវិត ហើយ​ការបញ្ចេញមតិ​របស់ខ្ញុំ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ដើម្បី​ជួយ​វិភាគទាន​បែប​ស្ថាបនា ក្នុងការ​ចូលរួមចំណែក​ក្នុង​សង្គមជាតិ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ និង​ទប់ស្កាត់​ផលប៉ះពាល់ ឬ​ការបាត់បង់​អត្ថប្រយោជន៍ របស់​កសិករ​តែប៉ុណ្ណោះ​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×