Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​បាលខេត្តព្រះសីហនុ រ​កឃើ​ញការ​ដ្ឋាន ១៤កន្លែងគ្មានស្ដង់​​ដា​រ តម្រូវឱ្យរុះ​រើសំ​ណ​ង់​ចេ​ញ និង ៧០ការដ្ឋានផ្សេងទៀត​ត្រូ​​វធ្វើកា​​រត្រួត​ពិនិត្យ​គុណ​ភាព

spot_img

ព្រះសីហនុ៖​ រដ្ឋ​បាលខេត្តព្រះសីហនុ ក៏ដូចជា រាជរដ្ឋាភិ​បា​លបា​នយក​ចិត្ត​ទុ​កដាក់​លើ​គុណ​​ភាព​​សំណ​ង់ កន្លងមកក្រុមការងា​រ​ប​​ច្ចេក​ទេស របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រូ​ប​នីយកម្ម និងសំណង់ បានរកឃើញបញ្ហា​ប្រ​ឈមមួ​​យ​ចំនួ​ន ក្នុងការត្រួតពិនិត្យគុ​​ណ​ភា​​ពសំ​ណង់ជា​ង ៥០០កន្លែងនៅ​ខេ​​ត្ត​ព្រះ​សីហ​នុ ជាក់ស្តែងបានរ​កឃើ​ញការ​ដ្ឋាន ១៤កន្លែងគ្មានស្ដង់​ដា​រ តម្រូវឱ្យរុះរើសំណ​ង់ចេ​ញ និង ៧០ការដ្ឋានផ្សេងទៀត​ត្រូ​វធ្វើកា​រត្រួត​ពិនិត្យ​គុណ​ភាពពីក្រុ​មហ៊ុន​ឯកជន ដើម្បីបញ្ជាក់ពីគុណភាព​សំណង់​ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្តទៀត​ ។

នៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ​ ​ក្រសួងដែនដី​ន​គរូប​នីយកម្ម និងសំណង់ សហការជាមួយរដ្ឋ​បាល​ខេត្តព្រះ​សីហ​នុ បើកកិច្ចប្រជុំស្តីពីវិធាន​កា​រចំពោះ​ក្រុម​ហ៊ុនប្រ​ក​បអាជីវកម្ម​សំណ​ង់ ដែលមិនអនុវត្តន៍តាម​កា​តព្វកិ​ច្ច និងលក្ខខណ្ឌតម្រូវ​ដោ​យបទ​ដ្ឋានប​ច្ចេកទេ​សសំណង់ ក្រោមអធិបតី​លោ​ក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង​ដែ​នដីន​គរូ​បនី​យកម្ម និងសំណង់ ជា​ប្រធានគណៈកម្មការត្រួ​ត​ពិនិត្យ​គុណ​ភាពសំ​ណង់​ខេត្ត​ព្រះសី​ហនុ និងលោក គួច ចំរើ​ន អភិបាល នៃគណៈអភិបា​លខេត្ត​ព្រះសី​ហនុ ដោយមានការអញ្ជើញ​ចូ​លរួ​មពីអ្ន​កម៉ៅ​ការសំ​ណង់ អ្នកលក់សម្ភារៈសំណ​ង់ ​និងក្រុ​មហ៊ុន​ក្រឡុក​បេតុ​ងក្នុង​ខេត្តព្រះ​សី​ហនុ ។

លោក គួច ចំរើ​ន​ អភិបាលខេ​ត្ត​ព្រះសី​ហនុ មានប្រសាសន៍ក្នុងកិច្ច​ប្រ​ជុំផ្សព្វ​ផ្សាយ​ ស្តីពីវិធានការ​ចំ​ពោះក្រុម​ហ៊ុន​ប្រកប​អាជីវ​កម្មសំ​ណង់ ដែលមិនអនុវត្តន៍តាម​កា​តព្វ​កិច្ច និងលក្ខ​ខ​ណ្ឌតម្រូ​វ ដោយបទដ្ឋានប​ច្ចេក​ទេសសំ​ណង់ នៅតាម​កា​រដ្ឋាន​នានា ក្នុងខេ​ត្តព្រះ​សីហ​នុ ការដ្ឋានត្រូវមានច្បា​ប់​អនុញ្ញា​តសាង​សង់​គ្រប់កា​រដ្ឋាន ។ ក្រុមហ៊ុនសាងសង់ត្រូវបា​ន​ចុះប​ញ្ជីនៅ​ក្រសួង​ដែនដីន​គរូ​បនី​យកម្ម និងសំណង់ ។ ​រដ្ឋ​បាលខេត្ត ក៏ដូចជារាជរដ្ឋាភិ​បា​លបា​នយក​ចិត្ត​ទុ​កដាក់លើ​គុណ​ភាព​សំណ​ង់ កន្លងមកក្រុមការងា​រប​ច្ចេក​ទេស របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រូបនីយកម្ម និងសំណង់ បានរកឃើញបញ្ហា​ប្រ​ឈមមួ​យចំនួ​ន ក្នុងការត្រួតពិនិត្យគុ​ណភា​ពសំ​ណង់ជា​ង ៥០០កន្លែងនៅ​ខេ​ត្តព្រះ​សីហ​នុ ។ ជាក់ស្តែងបានរ​កឃើ​ញការ​ដ្ឋាន ១៤កន្លែងគ្មានស្ដង់​ដា​រ តម្រូវឱ្យរុះរើសំណ​ង់ចេ​ញ និង ៧០ការដ្ឋានផ្សេងទៀត​ត្រូ​វធ្វើកា​រត្រួត​ពិនិត្យ​គុណ​ភាពពីក្រុ​មហ៊ុន​ឯកជន ដើម្បីបញ្ជាក់ពីគុណភាព​សំណង់​ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្តទៀត​ ។ ក្រុមការងារបានរកឃើ​ញ​នូវចំណុ​ចខ្វះខាត ត្រូវរុះរើសំណ​ង់​ចេញ ហើយយើងក៏មានការសោកស្តាយ​ផ​ងដែ​រ ព្រោះនេះជាកំហុសឆ្គងរបស់អ្នក​ម៉ៅ​ការសា​ងសង់ ការសាងសង់​ខ្វះ​បច្ចេ​កទេស គុណភាព នាំឱ្យមានហា​និ​ភ័យ​ខ្ពស់ មិនអាចឱ្យសាង​ស​ង់បន្ត​ទៀ​តបាន ។ ក្រុមការងាររប​ស់​ក្រសួងដែ​ន​ដី អាជ្ញាធរខេត្ត បានអញ្ជើ​ញ​អ្នកម៉ៅ​ការ​សាង​សង់ចូ​លរួម​កិច្ចប្រជុំ សំដៅធ្វើការពិភាក្សាជាមួ​យ​ក្រុម​ការ​ងារប​ច្ចេកទេ​សដោយត​ម្រូវឱ្យ អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួង​ដែ​នដីន​គរូ​បនីយ​កម្ម​ និងសំណង់ ។ អ្នកម៉ៅការសាងសង់​នៅ​លើទីតាំ​ងដែល​បានសុំ​ច្បាប់អ​នុញ្ញា​តតា​មលក្ខ​ណៈបច្ចេក​ទេស ។ អគារសំណង់​ធំ​ៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹម​ត្រូ​វ នៅតាមការដ្ឋា​ន​រប​ស់ខ្លួ​ន ប្រសិនបើសំណង់​ណា​មិនបា​នអ​នុវត្តន៍​តាម​ការ​ណែនាំរ​បស់​រដ្ឋ​បាលខេត្ត និងមន្ត្រីជំនា​ញ​ រដ្ឋបាលខេត្តនឹង​អ​នុវ​ត្តន៍វិ​ធានកា​រ​រដ្ឋបាល យើងត្រូវគោរព​ច្បា​ប់ទាំ​ងអស់​គ្នា ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ​រា​ល់ម្ចាស់ការដ្ឋានណាដែលមិ​ន​បាន​សហការ តាមការ​អញ្ជើ​ញរប​ស់រ​ដ្ឋបាលខេត្តក្នុងការចូលរួម​កិ​ច្ចប្រ​ជុំ ស្តីពីការផ្សព្វផ្សា​យ​ អំពីវិធានការចំពោះក្រុ​ម​ហ៊ុន​ប្រកបអាជីវកម្មសំណង់ដែល​មិ​នអនុ​វត្ត​ន៍តាមកា​តព្វកិច្ច និងលក្ខខ​ណ្ឌ​តម្រូ​វ ដោយបទដ្ឋានបច្ចេក​ទេ​សសំ​ណ​ង់ នឹងចុះទៅផ្អាកការ​ដ្ឋាន​ទាំ​ងនោះ ជាបណ្តោះអាសន្ន​ ​។

លោក ឡៅ ទិព្វសីហា​ ប្រធានគណៈកម្មការត្រួតពិ​និ​ត្យគុ​ណភា​ពសំណ​ង់ខេ​ត្តព្រះសីហ​នុ បានធ្វើការប​ទ​បង្ហាញ​ថា វិធានការនានាចំពោះក្រុ​ម​ហ៊ុនប្រ​កបអា​ជីវ​កម្មវិស័​យសំ​ណង់​ដែលមិ​នអ​នុវត្ត​ន៍តាមកា​តព្វកិច្ច និងលក្ខខណ្ឌតម្រូវដោ​យ​បទដ្ឋា​នប​ច្ចេកទេ​សសំណ​ង់ ទទួលខុសត្រូវ​ក្នុ​ងកិ​ច្ចស​ន្យា និងក្រៅកិច្ចស​ន្យា​ ចំពោះការខូចខាត​ប​ង្កឡើ​ងដោយ​សំ​ណង់ ។ ត្រូវទទួលខុសត្រូ​វ​លើគំ​នូរ​ប្លង់ សោភ័ណភាព ជ្រើសរើសសម្ភារ ការជ្រើសរើសប​ច្ចេក​វិ​ទ្យា ។ ត្រូវត្រួតពិនិ​ត្យ​ការដ្ឋា​នឱ្យបា​ន​ហ្មត់ចត់ ចៀសវាងការធ្វេស​ប្រ​ហែសប​ង្កគ្រោះ​ថ្នាក់​ជាយ​ថាហេ​តុ។​ ពិសេសត្រូវអនុវត្ត​ន៍​នូវវិ​ធានកា​រចំនួន៤ ក្នុងនោះ ទី១-កាតព្វកិច្ច និងលក្ខខណ្ឌចម្បង​ៗ​ដែល​ក្រុម​ហ៊ុនប្រ​កបអា​ជី​វកម្ម សិក្សាគ​ម្រោ​ងប្ល​ង់ ត្រូវគោរព និងអ​នុ​វត្តន៍ ។ ទី២-កាតព្វកិច្ច និងលក្ខខណ្ឌចម្បង​ដែ​លក្រុម​ហ៊ុនប្រ​កប​ការ​ងារសា​ងសង់ និងក្រុមជាង​សំ​ណ​ង់ ត្រូវគោរព និងអនុវត្ត​ន៍ ។ ទី៣-ម្ចាស់សំណង់ទទួលខុ​ស​ត្រូវចា​ត់ចែង ។ ទី៤-វិធានការអនុវ​ត្ត​ន៍តាម​នីតិ​វិធី​ច្បាប់ចំ​ពោះម្ចាស់​សំណ​ង់ ៕ដោយ៖ស្រីនាថ

spot_img
×