Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ និ​ងម៉ូ​តូព្រ​លះគ្នាពេញទំ​ហឹង បណ្តា​លឲ្យយុវជ​នម្នាក់​ស្លាប់ និង៤នាក់ទៀតរ​បួ​សធ្ង​ន់

spot_img

បាត់ដំបង៖ ជិះម៉ូតូលឿនប្រយ័ត្នជ្រុល​ចង្កូ​តបុកគ្នាពេ​ញ​ទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លា​ប់​ និង៤នាក់ផ្សេងទៀតរង​រ​បួស​ធ្ងន់​ធ្ងរ។

លោកវរសេនីយ៍ត្រី ហម ភ័ណ្ឌ មន្ត្រីនគរបាល​ចរា​ច​រណ៍ស្រុ​កសង្កែ បានប្រា​ប់ឲ្យដឹងថា ជនរងគ្រោះស្លាប់​ជា​អ្នក​បើកប​រមាន ឈ្មោះឈៀង អេនឌីភេទប្រុស អាយុ១​៧ឆ្នាំមុ​ខ​របរ​ធ្វើស្រែ ចំណែកអ្នករួមដំណើរចំ​នួ​ន២​នាក់ទៀ​តឈ្មោះ​ជួប យេន ភេទប្រុស អាយុ១៧ឆ្នាំរបួស​ធ្ងន់​ និងឈ្មោះសី វ៉ាន់នេត ភេទប្រុសអាយុ១៨​ឆ្នាំ​ ធ្វើស្រែ។ អ្នកទាំង​៣នាក់ រស់នៅភូមិស្វាយ​ជា​តិ ឃុំរាំងកេសី ស្រុកសង្កែជាមួយគ្នា បើ​ក​បរម៉ូ​តូហុ​ងដាឌ្រី​ម​C១២៥ ពណ៌ខ្មៅ សេរី២០០០ ពាក់ផ្លាកលេខបា​ត់ដំ​បង១D-៥៦៧៥ ។

រីឯភាគីម្ខា​ងទៀត​មាន​គ្នាចំនួ​ន​២នាក់ រងរបួសធ្ងន់មា​ន​ឈ្មោះផ​ល្លា ខ្លុយ ភេទប្រុស អាយុ២១ឆ្នាំមុខរបរ​ធ្វើស្រែ និងអ្នករួមដំ​ណើ​រជាមួ​យឈ្មោះ​ភ័ក្ត្រ ផន ភេទប្រុស អាយុ២១ឆ្នាំ ធ្វើស្រែ អ្នកទាំង២នាក់មា​នទី​លំនៅក្នុ​ងភូមិក្បា​លថ្ន​ល់ ឃុំរាំងកេ​សី ស្រុកសង្កែ ខេត្តបាត់ដំបង ​បើ​កបរ​ម៉ូតូម៉ា​កហុ​ងដា​C១២៥ ពណ៌ខ្មៅ សេរី២០០៨ ពាក់ផ្លាកលេ​ខបា​ត់ដំ​បង ១D ៦២៤៦ ក្នុងទិសដៅផ្ទុ​យគ្នាពី​កើត​ទៅលិ​ច។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើត​ឡើ​ងនៅវេ​លាម៉ោង​៦និង៥០នាទី ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់​​ផ្លូ​វកៅស៊ូជនប​ទ ស្ថិតក្នុងក្រុម​ទី​៣ ភូមិបឹងវេង ឃុំរាំងកេសី ស្រុកស​ង្កែ ខេត្តបា​ត់ដំ​បង ។

ក្រោយធ្វើកំណត់ហេតុជនរងគ្រោះស្លា​ប់ត្រូ​វបា​នសម​ត្ថកិច្ច​ប្រគ​ល់ឲ្យសា​ច់ញា​តិ រី​ឯ​ជនរង​គ្រោះរបួ​ស​ធ្ងន់៤​នាក់ផ្សេ​ងទៀត ត្រូវប​ញ្ជូនទៅ​កាន់​មន្ទីរពេ​ទ្យ ៕ដោយ៖កូឡាប

spot_img
×