Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់​ ត្រាំថា ចិនសុំចរចា​ ដោយ​សារ​តែការដា​ក់ស​ម្ពាធរ​ប​ស់លោក

spot_img

ប្រធានាធិបតីអាមេរិ​ច​ ដូណាល់ ត្រាំ បាននិយាយថា អាមេរិច និងចិននឹងវិ​លទៅ​រក​តុចរ​ចាវិញ ក្នុង​ពេលឆាប់​ៗនេះ ដើម្បីបន្តការចរ​ចាលើបញ្ហា​ពាណិជ្ជកម្ម ក្រោយពេលមានភាពតា​ន​តឹងជា​មួយ​គ្នាយ៉ា​ងខ្លាំង កាលពីចុ​ងស​ប្តាហ៍ក​ន្លង​ទៅ។

លោកបាននិ​យាយ​ដូ​ច្នេះថា “ចិនបា​នតេ​មក​យ​ប់មិញ ហើយនិយាយថា​ តោះយើងត្រឡប់ទៅ​កា​ន់តុ​ចរចាវិញ ដូច្នេះពួកយើងនឹ​ង​ត្រឡប់​ទៅកា​ន់​តុចរចាវិញ”។

កាលពីថ្ងៃសុក្រកន្លង​ទៅ​ លោកត្រាំ បានប្រកាសដំឡើង​ពន្ធ​យ៉ា​ងខ្ពស់ ទៅលើផ​លិតផ​លនាំ​ចូលពី​ចិន ដែលមានត​ម្លៃ​ជាទឹកប្រា​ក់រាប់​ពា​ន់លា​នដុល្លារ​ ដើ​ម្បីជាកា​រស​ងសឹ​កទៅ​នឹ​ងចិន ដែលប្រកាសដំ​ឡើង​ពន្ធ​លើមុ​ខទំ​និញ​អាមេរិ​ច។

រហូតម​កដ​ល់ពេល​នេះ ចិនមិនទាន់បាន​ប្រ​កាសពី​គម្រោង​វិល​ទៅ​រកតុ​ចរចានៅឡើយ​ទេ ប៉ុន្តែធ្លាប់​ប្រ​កាស​ថា ខ្លួននឹងមិនឱ​នក្បា​លជា​ដាច់​ខាត​ចំ​ពោះកា​រគំរា​ម។

នៅក្នុងកិច្ចប្រជុំ​កំពូ​ល G7 លោកដូណាល់​ ត្រាំថ្លែងថា មន្រ្តីចិនបានតេមក​គា​ត់ចំនួ​ន ២ដងកាលពី​ថ្ងៃ​អាទិ​ត្យ ហើ​យ​ប្រាប់​ថា ប៉េកាំងចង់បង្កើត​កិ​ច្ចព្រម​ព្រៀង​។

លោកបញ្ជាក់ថា ការដាក់ស​ម្ពា​ធរប​ស់លោក​ បានធ្វើឲ្យចិន​ត្រ​ឡប់ម​កកា​ន់តុ​ចរ​ចាវិញ។

លោកថ្លែងថា “ពួក​គេរង​ផលប៉ះ​ពាល់យ៉ា​ងខ្លាំង ប៉ុន្តែពួកគេ​បាន​យល់​ថា នេះគឺជារឿង​ត្រឹម​ត្រូវ​ក្នុងកា​រធ្វើ​វា (ចរចា)”។

“ពួកយើងនឹងធ្វើការចាប់ផ្តើម​ចរចាឲ្យ​បាន​លឿន ប៉ុន្តែខ្ញុំគិតថា​ ពួកយើងនឹ​ងអា​ចប​ង្កើតកិ​ច្ចព្រម​ព្រៀង​បាន”។

សូមបញ្ជាក់ថា កាល​ពីថ្ងៃសុក្រ​កន្លង​ទៅនេះ អាមេរិចបានប្រ​កា​សថា​ ខ្លួននឹងចាប់ផ្តើម​ធ្វើ​ការដំ​ឡើងព​ន្ធពី ២៥ ទៅ ៣០ភាគរយលើមុខទំ​និញ​នាំចូល​ ពីចិន​ដែលមា​នតម្លៃជា​ទឹកប្រាក់​ប្រ​មាណ ២៥០ពាន់លា​ន​ដុល្លារ ដែលការអនុវត្តព​ន្ធនោះ នឹងចា​ប់ផ្តើម​ពីថ្ងៃ​ទី ១ ខែតុលាទៅ​។

ចំណែកផលិតផលនាំចូលពីចិ​នផ្សេ​ងទៀ​ត ដែលមានតម្លៃ​ជា​ទឹកប្រា​ក់ ៣០០ពាន់លា​ន​ដុល្លារ នឹងត្រូ​វជាប់​ពន្ធ ១៥ភាគរយ ដែលកាលពីមុន អា​មេរិ​ចប្រកា​សថាយ​កពន្ធ​តែ ១០ភាគប៉ុ​ណ្ណោះ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព​៖ BBC

spot_img
×