Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនិពន្ធអូស្រ្តាលីម្នា​ក់ ត្រូវចិ​ន​ចាប់ខ្លួន និងចោទប្រកា​ន់​ពីបទ​ចារ​កម្ម

spot_img

អ្នកនិពន្ធអូ​ស្រ្តា​លី មានដើមកំណើ​ត​ចិន ឈ្មោះ Yang Hengjun ត្រូវបា​នអា​ជ្ញាធរ​ចិនចា​ប់ខ្លួន និងបានរងការចោ​ទប្រ​កាន់​ជាផ្លូវ​ការ​ពីបទ​ចារ​កម្ម នៅក្នុងប្រទេ​ស​ចិន​។ នេះបើតាមការ​ប​ញ្ជាក់រ​បស់​មន្រ្តីអូ​ស្រ្តា​លី។

អ្នកនិពន្ធ​រូបនោះ ត្រូវបានអាជ្ញាធរឃុំ​ខ្លួ​នក្នុង​ទីក្រុង​ប៉េកាំង តាំងពី​ខែមក​រាមក​ម្លេះ ក្រោមលក្ខខណ្ឌដ៏ឃោរ​ឃៅ។​ នេះបើ​តាមក្រ​សួងកា​របរ​ទេសអូ​ស្រ្តាលី។

រដ្ឋមន្រ្តីការបរទេសអូស្រ្តា​លី​ លោក Marise Payne បាននិយា​យ​ថា​ “អូស្រ្តាលីមានក្តីកង្វល់​យ៉ា​ងខ្លាំ​ង និងខក​ចិត្ត ក្រោយពេល​បា​នដឹ​ងថា គាត់ត្រូវ​បា​នចា​ប់ខ្លួ​ន”។

អូស្រ្តាលីនៅតែទទូចឲ្យចិនដោះ​លែង​លោកវេ​ជ្ជ​បណ្ឌិត Yang Hengjun ដែលត្រូវ​បាន​ចាប់ខ្លួ​នដោ​យគ្មានកា​រចោទ​ប្រកាន់​អស់រ​យៈពេ​ល ៧ខែជាង។ គាត់​ទើប​តែត្រូវ​បានចោទ​ប្រកា​ន់ជាផ្លូ​វការនៅ​ថ្ងៃទី ២៣ ខែសីហានេះ។

មុនពេលត្រូវចាប់ខ្លួន ​លោកវេ​ជ្ជបណ្ឌិ​ត Yang Hengjun ដែលជា​អតី​តអ្ន​កកា​រទូត​ចិន បានសរសេរ​ក្នុង​ប្លុក​ជាភាសា​ចិន​ ស្តីអំពីបច្ចុប្បន្ន​ភាព​នៃកិច្ចកា​រក្នុង​ប្រទេស​ចិន និងទំនាក់ទំ​នង​អន្ត​រជាតិ​។

គាត់គឺជាអ្នកសកម្ម​ម្នាក់​នៅលើប​ណ្តាស​ង្គម Twitter ដែលគា​ត់មា​នអ្ន​កតាមដា​ន​ជាង ១៣០.០០០នាក់។

បច្ចុប្បន្ន អាជ្ញាធរ​ចិន​មិន​អនុ​ញ្ញាតឲ្យគាត់​បានជួប​មេធាវី និងគ្រួសា​រឡើ​យ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×