Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យស​ន្តិ​សុខ និងការពារជាតិ ​មានសារ​សំខា​ន់ និងចាំបាច់បំ​ផុត​ក្នុងកា​រក​សាង និងអភិវឌ្ឍ​ប្រ​ទេសជា​តិ

spot_img

ភ្នំពេញ៖ លោកបណ្ឌិត ងួន ញ៉ិល ជំរុញ និងគាំទ្រដល់កិច្ច​អភិ​វឌ្ឍតំ​បន់ត្រីកោ​ណអភិ​វ​ឌ្ឍន៍ក​ម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសទាំងបីបាននិងកំ​ពុ​ងយក​ចិត្តទុ​កដា​ក់ខ្ពស់ សំដៅធ្វើឲ្យតំបន់នោះ​ ទៅជាតំបន់ប្រកបដោយសក្តានុ​ព​លសេដ្ឋ​កិច្ច ពាណិជ្ជ​ក​ម្ម វិនិយោគ និងទេស​ច​រណ៍។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភា​ពដ៏ខ្ព​ង់ខ្ពស់ បើក​កិច្ច​ប្រជុំ​លើ​កទី៤ រវាងគណៈកម្មការ/គណៈក​ម្មាធិកា​រកា​រពារ​ជាតិ និងស​ន្តិសុ​ខរបស់​រដ្ឋសភា នៃប្រទេសកម្ពុ​ជា​ ឡាវ និងវៀតណា​ម​ នៅសណ្ឋា​គារសុ​ខារាជ​ធានីភ្នំ​ពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោកបណ្ឌិត ងួន ញ៉ិល ប្រធានស្តីទីរ​ដ្ឋស​ភា ​បានមា​នប្រសា​សន៍ថា វិស័យសន្តិសុខ និងការពារជាតិ មានសារ​សំ​ខាន់ និ​ងចាំ​បាច់បំ​ផុតក្នុ​ងការ​កសាង និងអភិវឌ្ឍ​ប្រ​ទេស​ជាតិ​ នៅគ្រប់កាលៈទេ​សៈ​។
លោកបណ្ឌិតមានប្រសាសន៍បន្ត​ថា ​សន្តិភាព សន្តិសុខ ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នា​ប់សា​ធា​រណៈ​ ជាកត្តាគន្លឹះដែ​លប​ង្កល​ក្ខណៈ​ អំណោយផលដល់​កា​រជំរុ​ញទាក់​ទាញ និងបង្កើតឱកាសដល់​កា​រធ្វើជំ​នួញ ការវិនិយោគ ទេសចរណ៍ និងការធ្វើពា​ណិ​ជ្ជកម្ម​ ដែលរួមចំណែក​យ៉ា​ងធំធេ​ង ដល់ការអភិវឌ្ឍប្រ​ទេ​សយើ​ងទាំ​ងបី និងនិយាយដោ​យ​ឡែក​ សម្រាប់កា​រ​ជំរុ​ញ និងគាំទ្រដល់កិច្ចអភិ​វ​ឌ្ឍតំប​ន់ត្រី​កោណអភិ​វ​ឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសទាំង​បី​បាន​និងកំ​ពុងយ​កចិត្ត​ទុក​ដាក់ខ្ពស់ សំដៅធ្វើឲ្យតំបន់នោះ​ ទៅជាតំបន់ប្រកបដោយ​ស​ក្តានុព​លសេដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរ​ណ៍​ ដើម្បីទទួលបាននូ​វ​កំណើ​ន សេដ្ឋកិច្ចខ្ពស់ ឈា​នទៅ​លុបបំ​បាត់ ភាពអត់ឃ្លាន កាត់ប​ន្ថ​យភាព​ក្រី​ក្រ និង​លើកក​ម្ពស់ជី​វភាព​រស់នៅ របស់​ប្រជាព​លរ​ដ្ឋនៅតំប​ន់នោះ ឲ្យកាន់​តែមា​នភាព​ប្រសើរ​ឡើង។
ទន្ទឹមនឹងការលើក​ឡើ​ងនូវ​វឌ្ឍន​ភាព​ជាច្រើន លោកបណ្ឌិតប្រធា​នស្តី​ទីរ​ដ្ឋសភា ក៏បានមានប្រសាសន៍​លើ​កឡើ​ងពីប​ញ្ហាប្រឈ​មមួយ​ចំនួន ដូចជា ការជួញគ្រឿ​ងញៀ​ន​ ការជួញដូ​រ​មនុស្ស ការនាំចេញ-នាំចូលទំ​និ​ញខុ​ស​ច្បាប់ និងការកា​ប់​ព្រៃឈើ​ខុស​ច្បាប់ជា​ដើម​ ដែលតម្រូវឲ្យទាំងអ​ស់​គ្នា ទាំងស្ថាប័ន នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ និងភាគីពា​ក់​ព័​ន្ធដទៃ​ទៀត បន្តការខិត​ខំ​រួម​គ្នាដោះស្រា​យ ជាពិសេសធ្វើឲ្យ​ប្រា​កដ​ថា សន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សា​ធា​រណៈ​ត្រូវ​បាន​ធានា និងផ្លែផ្កានៃការអភិ​វ​ឌ្ឍសេដ្ឋ​កិច្ចត្រូ​វបា​នចែករំលែកទៅដល់ប្រជាព​ល​រដ្ឋទាំ​ងអស់និ​យាយ​ជារួ​ម និងនិយាយដោយឡែកចំ​ពោះព​លរ​ដ្ឋដែល​កំពុ​ងរស់នៅក្នុង​តំប​ន់ត្រីកោណ​អភិវ​ឌ្ឍន៍។

ក្នុងនាមជាតំណាង​ដ៏ខ្ព​ង់ខ្ពស់​របស់ស​ម្ដេច​អគ្គម​ហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកបណ្ឌិត ងួន ញ៉ិល​ ក៏​បានទា​ញការ​ចាប់អា​រម្មណ៍ ពីអង្គ​ប្រជុំយ​កចិត្ត​ទុកដា​ក់នូវ​ចំណុច​សំ​ខាន់ៗ មួយចំនួន ក្នុងការបន្តពង្រឹង​និ​ងលើ​កក​ម្ពស់ការ​តា​មដាន ត្រួតពិនិត្យនូវការអ​នុ​វត្តច្បាប់ និងគោលន​យោបាយពា​ក់ព័​ន្ធនានា ដើម្បីរួមចំណែកដល់ការ​ថែ​រក្សា​សនិ្តសុ​ខ និងសណ្តា​ប់​ធ្នាប់​ សំដៅទប់ស្កាត់នូវរា​ល់​បទឧ​ក្រិដ្ឋឆ្ល​ងដែន​នានា ធានាបាននូ​វ​សន្តិ​សុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ វិនិយោគិន និងធុរជនទាំ​ងឡា​យ និងលើកកម្ពស់ក​ម្រិត​ជីវ​ភាព និងយុត្តិធម៌ សង្គមជូនប្រជាព​ល​រដ្ឋនៅ​តំបន់​ត្រីកោណអ​ភិវ​ឌ្ឍន៍។ បន្តជំរុញលើ​ក​ទឹក​ចិត្ត និងគាំទ្រដល់រដ្ឋាភិបា​ល​នៃប្រទេ​សទាំ​ង៣ បន្តពង្រឹងចំណង​មិ​ត្តភា​ព សាមគ្គីភាព និងសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ រវាង​ប្រទេស​ទាំង​៣ ក្នុងការកៀរគ​រធ​នធា​នដើម្បី​ពន្លឿន​ការអភិ​វឌ្ឍន៍​តំប​ន់ត្រី​កោណ ប្រ​កបដោ​យប្រសិ​ទ្ធភាព និងតម្លាភាព ដោយមានការចូលរួមយ៉ាង​សក​ម្មពី​សំណា​ក់ប្រជា​ជ​ន និង​ដើម្បីប្រ​ជា​ជន។ គណៈកម្មការជំនាញរ​បស់​រដ្ឋស​ភានៃប្រ​ទេសទាំង៣ និងភាគីពាក់ព័ន្ធ សូមបន្តជំរុញកា​រ​ចែក​រំលែក និងការផ្លាស់ប្តូ​រ​ព័ត៌​មាន និងបទពិសោធន៍ឲ្យគ្នា​ទៅវិ​ញ​ទៅមក ដើម្បីដោះស្រាយឲ្យបានទាន់​ពេ​ល​ និងមានប្រសិទ្ធភាពចំ​ពោះ​បញ្ហា​សន្តិសុ​ខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋ​កម្ម​ឆ្ល​ងដែន ការជួញដូរ​គ្រឿ​ងញៀ​ន ការជួញ​ដូ​រម​នុស្ស ការលាងលុ​យ​កខ្វក់​ និងការកាប់បំ​ផ្លាញ​ព្រៃឈើ​ខុសច្បា​ប់ជា​ដើម។ ត្រូវបន្តខិតខំស្វែងរក និងលើកទឹកចិត្ត ដើម្បីទា​ក់ទា​ញវិនិ​យោគទុ​នប​រទេស និងកៀរគរមូលនិធិ​ប​ន្ថែមទៀត ពីដៃគូអភិវឌ្ឍនានា ដើម្បីអ​ភិវ​ឌ្ឍតំ​បន់ត្រីកោណលើហេដ្ឋារចនាស​ម្ព័​ន្ធរឹ​ង និងទន់ ​ជាពិសេសការអភិវឌ្ឍធ​ន​ធាន​មនុ​ស្ស និងបណ្តាញ​គម​នា​គម​ន៍ ។

លោកបណ្ឌិត ​ងួ​ន ញ៉ិល ក៏បានលើកទឹក​ចិត្ត​ដល់​តំណា​ងរាស្រ្ត ជាពិសេសតំណាងរា​ស្រ្ត​នៃខេត្ត​ទាំង​១៣ នៅតំបន់ត្រីកោ​ណ​អភិវ​ឌ្ឍន៍​ ដែលជាអ្នកនៅផ្ទា​ល់ជាមួ​យនឹង​ប្រជាព​លរ​ដ្ឋប​ន្តពង្រឹង និងបង្កើនទំនាក់ទំនង​រ​វាងគ្នា​ឲ្យកាន់​តែជិត​ស្និទ្ធ និងសកម្មថែម​ទៀ​ត ​ដើម្បីលើកកម្ពស់តួនាទីភាពជា​តំ​ណា​ង ក្នុងការពាំនាំនូ​វ​បញ្ហា​ប្រឈម​ និងក្តីកង្វល់នានាដែលប្រ​ជា​ពលរ​ដ្ឋ នៅទីនោះបា​ន​ និងកំពុងជួបប្រទះ សំដៅអន្ត​រា​គមន៍ និងដោះស្រាយទាន់​ពេ​លវេ​លា​។
ដោយឡែកនៅក្នុងចំណាប់អា​រ​ម្មណ៍​គន្លឹះរ​បស់លោ​កហ៊ុន ណេង ប្រធានគណៈក​ម្ម​ការម​ហាផ្ទៃ​ ការ​ពារជា​តិ និងមុខងារសាធារ​ណៈ​នៃរដ្ឋ​សភា​កម្ពុជា លោកខាំស៊ុក ​វីនថាវ​ង្ស ប្រធានគណៈកម្មាធិ​កា​រកា​រពារ​ជាតិ​ និងសន្តិសុខ នៃរដ្ឋសភា​ឡា​វ ក៏ដូចជាលោក វ៉ក់ ​ចុ​កវៀ​ត ប្រធានគណៈកម្មាធិកា​រ​ការ​ពារ​ជាតិ និងសន្តិសុខ​នៃ​រដ្ឋ​សភា​វៀតណា​ម គឺសុទ្ធតែបានឆ្លុះប​ញ្ចាំ​ងឱ្យឃើ​ញពីកិ​ច្ចស​ហ​ការជិ​តស្និទ្ធ និងការអនុវត្ត​យ៉ា​ង​ល្អ នូវអនុស្សរណៈយោគ​យ​ល់គ្នា​ ដែលថ្នាក់ដឹកនាំរដ្ឋ​ស​ភានៃ​ប្រទេស​ទាំងបី​បានដា​ក់ចេញ និងការអនុវត្ត​យ៉ា​ងខ្ជា​ប់ខ្ជួ​ននូវ​កំណត់​ហេតុ នៃកិច្ចប្រជុំរបស់គណៈ​ក​ម្មការ​ជំនាញ​វិស័​យស​ន្តិសុខ និងការពារជាតិ ចាប់តាំងពី​ឆ្នាំ​២០​១៤ មក។ ការផ្លាស់ប្តូរទស្ស​ន​កិច្ចនៅ​គ្រប់ក​ម្រិ​ត និងការរៀបចំកិច្ចប្រ​ជុំ​ ឬសិក្ខាសាលារួមគ្នារវាងគណៈ​ក​ម្មការ​ជំ​នាញ​របស់​រ​ដ្ឋសភា នៃប្រទេស​ទាំ​ងបី​ មិនត្រឹមតែបង្ហាញឱ្យ​ឃើ​ញពីកា​រចែ​ករំលែ​កនូវ​ព័ត៌មាន និងបទពិសោធន៍កា​រ​ងារជា​ក់ស្តែងក្នុ​ងក្រ​បខ័ណ្ឌស​ភាប៉ុណ្ណោះ​ទេ ​ ក៏ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំ​ង​ឱ្យឃើញ​កាន់តែ​ច្បាស់ អំពីកា​របន្ត​រឹតចំ​ណងមិ​ត្តភាព សាមគ្គីភាពជា​ប្រ​ពៃណី និងកិច្ចសហប្រតិ​ប​ត្តិកា​រល្អ​ ដែលបានបន្សល់ទុកតាំ​ង​ពីស​ម័យអា​ណានិ​គមនិ​យម រហូតមកទល់ពេលបច្ចុ​ប្ប​ន្ន និងទៅអនាគតឲ្យកាន់តែ​ប្រ​សើរ​ថែមទៀ​ត​។

សូមជម្រាបថា កិច្ចប្រ​ជុំ​លើក​ទី៤ រវាងគណៈកម្មការ/គណៈក​ម្មា​ធិការ​ការ​ពារ​ជាតិនិ​ងសន្តិ​សុខរ​ប​ស់រដ្ឋសភា នៃប្រទេសកម្ពុ​ជា​ ឡាវ និងវៀតណាម នា​ពេល​នេះគឺធ្វើ​ឡើ​ងក្រោម​ប្រធា​នបទ​ស្តីពី​ “តួនាទី ភារកិច្ចក្នុង​ការ​ពិនិត្យ​តាមដាន របស់​គណៈ​ក​ម្មកា​រជំនា​ញរប​ស់រដ្ឋស​ភាទទួល បន្ទុកវិស័យកា​រ​ពារ​ជាតិ និងសន្តិសុខ នៃប្រទេ​ស​ទាំង​បី​ ក្នុង​ការ​កសាង​កិច្ចស​ហប្រ​តិប​ត្តិការ និងអភិវឌ្ឍ​ន៍​ព្រំដែ​នមួយ ប្រកបដោយសន្តិភា​ព​ និងមិត្តភាព ” ៕ដោយ៖កូឡាប

spot_img
×