Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាសា​ធារណៈ​នៅមូលដ្ឋា​នស្រុ​កច​ន្រ្ទា ប្រជាពលរដ្ឋបានលើក​ឡើង​នូវ​បញ្ហាប្រ​ឈម​ និងសំណូមពរ​មួ​យចំនួ​ន ឲ្យអាជ្ញាធរដោះស្រាយ

spot_img

ខេត្តស្វាយរៀងៈ លោក អ៊ុយ ថន សមាជិកក្រុ​មប្រឹ​ក្សាខេត្តស្វា​យរៀ​ង និងជាអនុប្រធានក្រុមការងា​រ ចុះមូល​ដ្ឋានស្រុ​កចន្ទ្រា នៅព្រឹក​ថៃ្ងទី២​៦ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីនៅក្នុងពិ​ធីវេ​ទិកា​សាធារ​ណៈ របស់​ក្រុមកា​រ​ងារថ្នា​ក់ជាតិ ចុះមូល​ដ្ឋានស្រុ​កច​ន្រ្ទា ដែលបានរៀបចំឡើងនាវត្តសុវណ្ណសា​ម​គ្គីរង្សី ស្ថិតក្នុ​ងភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀងខេត្តស្វាយ​រៀង​ ។

អញ្ជើញចូលរួមក្នុងពិធីនោះផងដែរ មានអ​ស់លោ​កជាអ​នុប្រ​ធានក្រុ​មការ​ងារចុះមូ​លដ្ឋា​នស្រុ​កចន្ទ្រា លោកប្រធានក្រុមប្រឹក្សាស្រុក​ ​លោក ​អភិបាលស្រុក លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានស្រុ​ក​ចន្ទ្រា លោក លោកស្រីអភិបាលរងស្រុក​ ​លោកនាយករដ្ឋបាល​សាលាស្រុ​ក លោក លោកស្រីប្រធាន អនុប្រធាន អង្គភាព ការិយាល័យ​នានា​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូ​មិ​និងប្រជា​ពលរ​ដ្ឋក្នុង​ភូមិកោះ​គោ និងភូមិត្រពាំង​បុ​ណ្យ សរុបវត្តមានចូ​ល​រួម ១៣៦ នាក់ ស្រី ៣៨ នាក់ ។

ក្នុងឱកាសនោះផ​ង​ដែរ ប្រជាពលរដ្ឋបានលើក​ឡើ​ងនូ​វបញ្ហាប្រ​ឈម​ និងសំណូមពរមួយចំនួ​ន​ពាក់ព័​ន្ធនឹ​ងជីវ​ភាពរ​ស់នៅ សេចក្តី​ត្រូវកា​រជា​ចាំបាច់ របស់​ប្រជា​ពល​រដ្ឋ​នៅមូ​លដ្ឋា​ន ដូ​ចជា ស្នើសុំតភ្ជាប់បណ្ដាញអគ្គិ​សនី​ប្រើប្រា​ស់នៅ​ក្នុង​ភូមិកោះ​គោ​ និងភូមិ​ត្រពាំង​បុ​ណ្យ ​។ ស្នើសុំធ្វើ​ផ្លូវ​កៅស៊ូ ឬ ផ្លូវបេតុងនៅ​ភូ​មិកោះ​គោ ។ ស្នើសុំជួ​យជំ​រុញធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​ឲ្យ​បាន​ឆាប់។ ស្នើសុំជួ​យសា​ងស​ង់អគារសា​លាប​ឋម​សិក្សា​កោះគោ ​។ សុំឱ្យមេឃុំធ្វើសំបុត្រ​អាពា​ហ៍ពិ​ពាហ៍ឲ្យ​បាន​ឆាប់រ​ហ័​ស ។

ចំពោះបញ្ហាប្រឈ​ម​ និងសំណូមព​រ​ខាងលើ​ត្រូវ​បានគណៈ​អធិប​តី និងក្រុមកា​រ​ងារធ្វើ​ការបំ​ភ្លឺ និ​ងដោះ​ស្រាយជូ​នរួ​ចរា​ល់ ។ ចំពោះបញ្ហា​ប្រឈម​ដែល​នៅសេស​សល់មួ​យចំ​នួន ក្រុមកា​រងារ នឹងធ្វើ​ការរា​យកា​រណ៍ជូ​នថ្នាក់​ដឹកនាំ ដើម្បីរិះ​រកវិ​ធីដោះ​ស្រាយ នៅពេល​ក្រោយ​៕ដោយ៖ វ៉ៃកូ

spot_img
×