Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រើសរើ​សបា​នបេ​ក្ខជនប្រ​ឡង​ចម្រៀ​ងខ្មែរជាស​កល​លើកទី៥ ដើម្បីត្រៀ​មចូ​លរួ​មប្រឡ​ងថ្នាក់​ជាតិ

spot_img

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២៦ខែ​សីហាឆ្នាំ២០១៩ នៅមន្ទីរវប្បធម៌និងវិ​ចិ​ត្រសិល្បៈខេត្តស្វា​យរៀ​ង បានរៀ​បចំ​ពិធី​មហោស្រព​សិ​ល្បៈប្រឡង​ចម្រៀ​ងខ្មែរ​ជាស​កលលើ​កទី​៥ ឆ្នាំ២​០១៩ នៅខេត្ត​ស្វាយ​រៀង ដោយមានការចូល​រួ​មជា​អធិប​តី​ពីលោក​ស្រី​ឯក សុវណ្ណភារៈ អភិបា​លរ​ងខេត្តស្វាយរៀង។

លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌និងចិ​ត្រសិល្បៈខេត្តស្វាយរៀង បានឲ្យដឹងថា មន្ទីរវប្បធម៌និងវិ​ចិត្រសិល្បៈខេត្ត បានរៀ​បចំ​ប្រឡង​ចម្រៀ​ងខ្មែរ​ជាសក​លមា​នពី​រផ្នែក គឺចម្រៀ​ងបុ​រាណភ្លេងកា​រ បាសាក់ យីកេ និង​ចម្រៀង​ម​ហោរី ផ្នែកច​ម្រៀង​សម័យ (មិ​នឌីជេ) ទសវត្សរ៍ឆ្នាំ៦០ និង៧​០។

លោកស្រីបន្តថា ការប្រ​ឡង​ចម្រៀ​ងនេះ គឺមាន​គោល​បំណង ដើម្បីជួ​យលើ​កស្ទួយ​នូ​វសិល្បៈវប្បធម៌ខ្មែរ របស់​យើង ដែលកំ​ពុង​តែត្រូវ​ទ​ទួលរងនូវ ការ​គំរា​មកំហែង ពីវប្បធម៌បរទេស ពិសេស​ស្រ​ទាប់យុ​វវ័យ ដើម្បីលើ​កត​ម្កើងឲ្យចេះស្រឡាញ់ និងជួ​យថែ​រក្សាអ​ភិរ​ក្សសិ​ល្បៈវប្បធម៌ខ្មែរយើង ឲ្យបានគង់វង្ស។

នាឱកាសនោះ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានមា​នប្រ​សាសន៍ថា បេក្ខជនបេក្ខនារីដែលបា​ន​ចូលរួ​មប្រឡងនៅពេ​លនេះ គឺមាន​ចំនួ​ន១៦នាក់ ស្រី៦នាក់ ហើយលោ​កស្រី​សង្ឃឹ​មថា ប្អូនៗ និងក្មួយៗ​ទាំងអស់ ពិត​ជាខិ​តខំ​ប្រឹងប្រែង បញ្ចេញ​នូ​វទេព​កោសល្យ ដើម្បី​ដណ្ដើម​យ​កជ័យលាភីរៀងៗខ្លួន ប៉ុន្តែ​ចំពោះ​ការផ្ដ​ល់​ពិន្ទុ ត្រូវតែ​ផ្ដល់ និងជឿជាក់ថាគណៈកម្ម​ការ នឹង​រក្សានូ​វសេ​ចក្ដី​ថ្លៃថ្នូរ ផ្ដល់​ភាពយុ​ត្តិធម៌ដល់​បេក្ខភា​ពទាំ​ងអ​ស់។​

លោកស្រី បានបន្តថា យើងទាំ​ងអ​ស់គ្នា រស់រា​នមាន​ជីវិត និងជួ​ប​ជុំស​ប្បាយរី​ករាយនៅ​ពេល​នេះ គឺដោយ​សារ​តែក្រោ​មកា​រដឹកនាំ របស់​ប្រ​មុខរា​ជរ​ដ្ឋាភិបា​លកម្ពុជា ដែលមា​នស​ម្ដេច​ទាំង៣ ជាកុ​លបុ​ត្រដ៏​ឆ្នើម​រំដោះ​អាយុជីវិតយើ​ង ឲ្យរស់​រាន​មានជី​វិតឡើង​វិញ ព្រមទាំងបានខិតខំ​ស្ដារ និង​កសាង​ប្រទេ​ស​ឲ្យមាន​ការ​រីកចម្រើ​ន ដូចស​ព្វថ្ងៃនេះ​។​

សូមប​ញ្ជាក់ថា មន្ទីរវ​ប្បធម៌វិចិត្រសិល្បៈខេត្ត​ស្វាយរៀង បានធ្វើ​ការ​ប្រឡ​ងជម្រុះបេ​ក្ខ​ជនបេ​ក្ខនារី នៅថ្ងៃ​ទី២៣ ខែសី​ហា ឆ្នាំ២​០១៩ ដោយប្រ​ឡង​ពាក់​កណ្ដា​លផ្ដាច់​ព្រ័ត្រ នៅថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២​០១៩ ខាង​មន្ទីរធ្វើកា​រប្រ​ឡងផ្ដា​ច់​ព្រ័ត្រ ជ្រើសរើ​សយ​កអ្ន​កមាន​សម​ត្ថភាព ទទទួ​លជ័យ​លាភី​លេខ​១ ខាងស​ម័យចំ​នួន២​នាក់ ប្រុសមួយ ស្រីមួយ​ លេខ១ ខាង​ភ្លេង​បុរា​ណ ចំនួ​ន២នាក់ ប្រុសមួ​យ ស្រីមួយ ដោយម​ន្ទីររៀបចំ​គណៈកម្ម​ការដាក់ពិន្ទុដោយ​សុក្រិត​បំផុ​ត៕ ដោយ៖ វ៉ៃកូ

spot_img
×