Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករតេក្វាន់ដូ ប៉ាល់ជីវ័ន្ត ដណ្តើ​មមេ​ដាយមា​សជើ​ងឯ​កពិភ​ពលោ​ក នៅទីក្រុងPolovdiv

spot_img

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីទីក្រុង Polovdiv ប្រទេសប៊ុល​ហ្គារី​ ដែលជា​កន្លែ​ងប្រ​កួតតេ​ក្វាន់​ដូ I T F
(International Taekwondo Federation) មកថា កីឡាក​រកម្ពុ​ជា​ប៉ាល់ ជីវ័ន្ដ កម្រិត​ខ្សែក្រវា​ត់ខ្មៅ​៥ដាន់ ដណ្ដើម​បាន​មេ
ដាយមាសមួយគ្រឿ​ង​ហើយ ។

ជ័យជម្នះនេះ បានធ្វើឲ្យពិភពលោកកាន់កោ​តក្រែ​ងក​ម្ពុជាប​ន្ថែម​ទៀត ។ ជីវ័ន្ដ ដណ្ដើម​បានមេ​ដាយ​មាស
លើវិញ្ញាសាសម្តែង​មេគុនកម្រិ​តខ្សែ​ក្រវា​ត់ខ្មៅ​៥ដាន់។ កីឡាករកម្ពុ​ជា​រូបនេះ បានប្រា​ប់​ឲ្យដឹងតា​មរ​យៈសារ​អេឡិ​ចត្រូនិ​កម​កថា ចៅក្រម​ទាំង៥រូប សុទ្ធតែ​ផ្ដល់​ពិន្ទុឲ្យគេ​ឈ្នះ លើគូប្រ​កួត​ទាំង​៥រូបតែ​ម្ដង​ ។
ព្រឹត្តិការណ៍ការប្រកួតតេ​ក្វា​ន់ដូ ITF ជើងឯ​កពិភ​ព​លោក “World ITF Taekwon-do Championship” នៅទីក្រុង Polovdiv ប្រទេ​សប៊ុ​លហ្គារី កីឡា​ករប៉ា​ល់ ជីវ័ន្ត បានប​ង្កើតនូ​វជ័​យជម្នះដ៏អស្ចារ្យ។ ព្រឹត្តិកា​រ​ណ៍នេះ មានប្រ​ទេស​ចំនួ​នជា​ង៧០ ទូទាំង​ប្រភ​ពលោក​ចូលរួម ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×