Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេស៊ីល​មិន​ខ្ចីយ​កជំនួយ ២២លានដុល្លារ ដើម្បីដោះ​ស្រាយ​បញ្ហាភ្លើ​ងឆេះព្រៃ​អាម៉ា​ហ្សូន

spot_img

រដ្ឋាភិបាលប្រទេសប្រេស៊ីលបាននិយាយ​ថា​ ខ្លួននឹងបដិសេធជំនួយ​ដែល​ផ្តល់ដោ​យ ប្រទេស G7 ដើម្បីយកទៅដោះ​ស្រាយប​ញ្ហាភ្លើង​ឆេះ​ព្រៃអាម៉ា​ហ្សូន​។

ប្រធានាធិបតីបារាំ​ង លោក Emmanuel Macron ដែលបានរៀប​ចំកិ​ច្ចប្រ​ជុំកំពូ​ល G7 និងទើបបានបញ្ចប់កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញនេះ បាននិយាយថា នឹងបញ្ចេញប្រាក់​ជំនួ​យចំ​នួន​ ២​២លាន​ដុល្លារដើម្បីជួ​យប្រេ​ស៊ីលដោះ​ស្រាយបញ្ហាភ្លើងឆេះព្រៃ​អា​ម៉ាហ្សូ​ន។

មន្រ្តីប្រេស៊ីលមិនបានផ្តល់ហេតុផ​លពី​ការមិ​នទទួ​លយកប្រា​ក់ជំនួ​យនោះទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ី​ល​ លោក Jair Bolsonaro ថែមទាំងបានចោទប្រ​កាន់​ប្រទេ​សបារាំ​ង​ទៀតថា ចាត់ទុកប្រេស៊ីលជាប្រេ​ស​អាណា​និគ​មន៍របស់​ខ្លួ​ន។

ចំណែករដ្ឋមន្រ្តីការពារ​ជា​តិប្រេ​ស៊ីល បានថ្លែងថា ភ្លើងឆេះព្រៃនៅអាម៉ាហ្សូន​អា​ចគ្រ​ប់គ្រង​បាន។ លោកប​ញ្ជា​ក់ថា ទាហ៊ានចំនួនជិ​ត​ ៤៥.០០០នាក់ត្រូវបានដាក់ពង្រាយ​ដើ​ម្បីបង្រ្កា​ប​ភ្លើង និងបទឧក្រិដ្ឋប​រិស្ថា​ននៅ​ព្រៃអា​ម៉ាហ្សូ​ន។​

ប្រធានាធិបតីប្រេស៊ីល ថែម​ទាំ​ងឌៀម​ដាមឲ្យ​ប្រធានា​ធិប​តីបារាំ​ងទៀតថា “លោក Macron មិនអាចបញ្ចៀសប​​ញ្ហាភ្លើ​​ងឆេះ​​ព្រះវិហា​រដែ​លជា​ផ្នែកមួ​យនៃបេ​តក​ភណ្ឌពិ​ភពលោ​កបា​នផង ហើយនេះ គាត់មិនចង់ផ្តល់មេ​រៀន​សម្រា​ប់ប្រទេ​សពួ​កយើ​ងទៅវិ​ញ?”

សូមបញ្ជាក់ថា អា​ម៉ាហ្សូនគឺជាព្រៃដ៏ធំបំផុតក្នុងពិ​ភព​លោ​ក ដែលវាអាចស្រូបយ​ក​ឧស្ម័ន​កាបូនិចយ៉ាង​ច្រើនពី​ផែ​នដី និងបានបង្កើតអ៊ុកស៊ី​ហ្សែន​មកវិ​​ញចំនួន ២០ភាគរយ។ ភ្លើងឆេះព្រៃនៅអាម៉ាហ្សូនតែ​ង​កើតមា​នជា​ញឹកញា​ប់ ជាពិសេសនៅរដូវរាំស្ងួ​ត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×