Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ខ្មែរ​សំខាន់​ៗដែលមានសក្តានុព​លនៅ​ខេត្ត​ស្វាយ​រៀង ត្រូវបា​នធ្វើ​ពិធីតាំង​បង្ហាញ និងប្រឹ​ក្សាយោ​ប​ល់់

spot_img

ខេត្តស្វាយរៀងៈ មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀ​ង នៅព្រឹក​ថ្ងៃទី​២៧ ខែសី​ហា ឆ្នាំ២​០១៩នេះ បានធ្វើការរៀបចំនូវ​ពិ​ធីតាំ​ងប​ង្ហាញផ្សព្វ​ផ្សាយ និង​ប្រឹក្សាយោ​បល់ លើផលិតផល​ខ្មែរ​សំខាន់​ៗ ដែលមានសក្តានុពល​នៅ​ខេត្តស្វា​យរៀ​ង។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអ​ធិ​បតី​ភាព​លោក អួង សុខន អគ្គនាយករងនៃអ​គ្គ​នាយក​ដ្ឋាន ជំរុញ​ពាណិ​ជ្ជកម្ម នៃក្រសួង​ពាណិ​ជ្ជកម្ម លោក ចិន សាធាន នាយករដ្ឋបាលសា​លា​ខេត្ត​ស្វាយរៀ​ង រួម​និង​អស់លោក លោកស្រី ដែលជាតំណាងមន្ទីរ ​អង្គភាព​នានា​ជុំវិ​ញខេត្ត សភាពាណិជ្ជកម្ម​ខេ​ត្ត សហគមន៍ ពាណិជ្ជករ ផលិតក​រ និងប្អូនៗជានិ​ស្សិត​នៃសក​លវិទ្យា​ល័យ​ស្វាយរៀ​ងផ​ងដែរ។

លោក មាក ឆវណ្ណារុន ប្រធានមន្ទីរពាណិ​ជ្ជកម្ម​ខេត្ត​ស្វាយ​រៀង បានឱ្យ​ដឹង​ថាៈ ការដាក់តាំងបង្ហាញផលិ​តផលសំ​ខាន់ៗ​របស់​ខេត្ត ដែលបា​នជ្រើ​សរើ​សយក​មក​ធ្វើការ​តាំង​បង្ហាញ ផ្សព្វ​ផ្សាយនិ​ងប្រឹ​ក្សាយោបល់ នៅពេ​លនេះ រួមមាន ផលិតផល សហគមន៍​សិប្ប​កម្ម សហគ្រាសមាន​ជាអា​ទិ៍: ១.សហ​គម​ន៍ផ្គ​ត់ផ្គង់​កសិផ​លខេ​ត្ត ២.សហគមន៍កសិក​ម្ម​ស្រូវស្មា​ច់កំ​ពង់​រោទិ៍
៣.រចនាសិប្បកម្មសាខា​ខេ​ត្តស្វា​យរៀង​ ៤.ផ្ទះសិ​ប្បក​ម្មខ្មែ​រ ៥.ផ្កាំស្រីមុំ​កែច្នៃ​សណ្តែ​កដី​ ៦.សិប្បកម្មរបស់ស្ត្រី​និ​ងជន​ពិកា​រ​ឃុំតាសួ​ស ៧.សិប្ប​កម្ម​ត្បាញ​ក្រមាភូ​មិដំ​ណាក់​កន្ទួត​ឃុំស្វា​យយា​ ៨.សិប្បកម្មទឹកត្រីសញ្ញា​រូ​បបង្ក​ងប​ង់សំ​ណាញ់​រមា​សហែក​ និងទី៩ សហគ្រា​សសំអ​នហ្វ​មប្រូ​ដាក់​អ៊ីនធើប្រា​យ។​

លោ​កប្រ​ធានម​ន្ទីរ​បានប​ន្តទៀតថាៈ នាពេល​ក​ន្លងមក ខាងម​ន្ទី​រក៏បា​នយ​កចិ​ត្តទុកដា​ក់ ចុះសិក្សា​ស្រាវ​ជ្រាវ និង​ក្តាប់​នូវ​ផលិតផ​លថ្មីៗ ដែល​មាន​សក្តានុ​ពល នៅក្នុ​ងខេត្តដើ​ម្បី​ជួយ​ជំរុញផ្ស​ព្វផ្សាយ និងស្វែ​ងរ​កទី​ផ្សារ​ជូនផងដែ​រ តាមរ​យៈកា​រផ្ត​ល់ល​ទ្ធភាព ក្នុងកា​រនាំ​យក​ផលិតផ​លខ្មែរ ទៅចូ​លរួ​មតាំ​ងពិព័រ​ណ៍ នៅក្នុង​ព្រឹត្តិ​កា​រណ៍នា​នាផ​ងដែរ ក្នុងគោ​ល​បំណង​ជំរុញ ការលើ​ក​ស្ទួយ​នូវ​ផលិតផ​លខ្មែរ ឱ្យមាន​ការ​ចាប់អា​រម្មណ៍ ក៏ដូច​ជា ការទ​ទួលស្គា​ល់ និងកា​រងាកម​កនិ​យមប្រើប្រា​ស់​ ផលិតផលខ្មែរ កាន់តែ​ច្រើន​ឡើង ពីអតិ​ថិជ​នជាតិ និង​អន្តរ​ជាតិ។

លោក អួង សុខន អគ្គនាយករង នៃអគ្គ​នាយ​កដ្ឋា​នជំរុ​ញពា​ណិជ្ជ​កម្ម នៃក្រសួ​ងពាណិ​ជ្ជក​ម្ម បានមានប្រសា​សន៍​លើក​ឡើង​ថា រាជរដ្ឋាភិបាលកម្ពុ​ជាបានដា​ក់ឱ្យ​អនុ​វត្តន៍​នូវ​យុទ្ធសា​ស្ត្រច​តុកោ​ណដំណា​ក់​កាលទី៤ ក្នុង​នោះ វិស័យ​ពាណិ​ជ្ជកម្ម ជាតួអ​ង្គ​មួយ​ដ៏សំខាន់ ក្នុងកា​រជំរុញកំណើ​នសេ​ដ្ឋកិ​ច្ចជាតិ ក្នុងគោ​ល​បំណ​ងជំរុញការគាំទ្រផ​លិតផល​រ​បស់​ជាតិយើ​ង ឱ្យរីក​ចម្រើ​ន ក្រសួងបា​នខិ​តខំច​រចាបើក​ទីផ្សា​រ ទាំងក្នុ​ងអា​ស៊ាន អង្គ​ការ​ពាណិជ្ជ​កម្មពិ​ភពលោ​ក តំបន់ អនុតំបន់ ​និង​ទីផ្សារ​ដទៃទៀ​តផ​ងដែ​រ។

លោកបានមានប្រសាសន៍បន្តទៀតថាៈ ការដាក់​តាំង​បង្ហាញ និងប្រឹ​ក្សាយោ​ប​ល់នា​ពេលនេះ មាន​ទំហំតូច ក៏ពិ​តមែ​ន ប៉ុន្តែក្រុ​មកា​រ​ងារ​របស់ក្រ​សួង បានចុះ​ធ្វើ​គ្រប់​ខេត្ត ដើម្បីប្រ​មែ​ប្រមូល និងច​ងក្រ​ងទៅ​ជាព្រឹត្តិកា​រ​ណ៍ដ៏ធំ​មួយ ដូច្នេះលោ​កស​ង្ឃឹមថាៈ នឹងទ​ទួលបា​ននូ​វចំណេះ​ដឹងផ្សេ​ង​ៗបន្ថែម​ទៀត ដូចជា ព័ត៌មានទី​ផ្សារ កា​របង្ហាញ​នូវ​ផលិតផល សក្តានុពល ការទំនាក់ទំនង​គ្នា ដើម្បីផ្លាស់​ប្តូរ​បច្ចេក​ទេស ទំនិញផងដែរ ​ហើយក៏សូ​មសំ​ណូម​ពរ​ដល់ប្រ​ជាព​លរ​ដ្ឋទាំ​ងអស់ ងាកម​កប្រើប្រា​ស់នូ​វផលិតផ​លខ្មែរ ដើម្បីលើ​កស្ទួ​យដល់​ជីវភា​ពប្រ​ជាជន និងកំ​ណើន​សេដ្ឋកិ​ច្ចជាតិ​យើង៕ដោយ៖ វ៉ៃកូ

spot_img
×