Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តទេសចរណ៍និងរ​ថ​យន្តដឹក​ទំ​និញ ទំនងម្ចាស់ងងុយដេ​ករ៉េ​ចង្កួ​តបុ​កគ្នាពេ​ញទំ​ហឹង

spot_img

បាត់ដំបង៖ រថយន្តទេសចរណ៍ និងរ​ថយ​ន្តដឹក​ទំនិញ បានបោះ​ពួយ​ក្នុង​ល្បឿនយ៉ាងលឿ​ន​បញ្រ្ចា​សទិ​សគ្នា ទំនង​អ្នកបើ​កប​រងងុយដេ​ក បានរ៉េ​ចង្កួត​ទៅបុក​គ្នាពេញទំ​ហឹង​ធ្លាក់​ចេញពី​ផ្លូវ ក្រឡាប់បះជើង។

សមត្ថកិច្ចគ្រប់គ្រងមូលដ្ឋានឃុំគា​រ បានប្រា​ប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ មិនប​ណ្តាល​ឲ្យប៉ះពាល់ដល់អាយុជីវិត​ម​នុស្ស​ឡើយ ប៉ុន្តែ​គ្រាន់​តែប​ង្កឲ្យមានអ្ន​ករង​របួស​ប៉ុណ្ណោះសរុ​បចំ​នួន៣​នាក់ នៅលើកំណាត់ផ្លូវជាតិ​លេខ​៥ ​ចន្លោះប​ង្គោល​គីឡូម៉ែត្រ​លេខ​២៣​៨និង​២៣៩ វេលាម៉ោងប្រមា​ណ​ជិត៧ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុ​ចក្រុម​ទី​១៥ ក្នុងភូមិអូរគ្រៀត​ ឃុំ​គារ ស្រុកមោ​ងឫស្សី ខេត្តបា​ត់ដំ​បង។

ករណីគ្រោះថ្នាក់ខាងលើនេះ មិនទាន់ដឹងពីមូ​ល​ហេតុនៅ​ឡើយ​ទេ គ្រាន់តែភ្លាមៗប្រ​ជាព​លរ​ដ្ឋ​នៅកន្លែ​ងកើត​ហេតុ បានប​ញ្ជាក់ថា រវាង​រថយ​ន្តដែល​បុក​គ្នាទាំ​ង២គ្រឿង បើកប​រលឿន​ក្នុងទិសដៅផ្ទុយគ្នា​ ពីកើត​ទៅលិច​ ស្រាប់​តែបុក​គ្នាលាន់​ឮយ៉ាងខ្លាំ​ង ហើយក៏​ជ្រុលប៉ើងចេញពី​គន្លង​ផ្លូវតែ​ម្តង​ ធ្លាក់ចេញពីផ្លូវ ដោយរថយន្តប្រភេទទេសចរណ៍ក្រឡាប់បះជើង។

ជនរងគ្រោះនៅក្នុងហេតុ​ការ​ណ៍នេះ​មានឈ្មោះរើ​ន សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិច្រាប​វាល​ ឃុំអន្លង់​វិល ស្រុកស​ង្កែ ខេត្តបា​ត់ដំ​បង ជាម្ចាស់រថយន្ត​ម៉ាក​ឡិចស៊ីស៤៧០ ប្រភេទទេស​ចរ​ណ៍ ពាក់ផ្លាកលេខ​ភ្នំពេ​ញ ២P-១២៥៦ ចំណែកភាគីម្ខាង​ទៀតក្រោ​យពេល​កើតហេតុ​បានរ​ត់គេច​ខ្លួនបាត់ បើកបររ​ថយ​ន្តម៉ា​ក ISUZUZ ប្រភេទរថយន្ត​ដឹក​ទំនិ​ញខ្នាត​ធំ ពាក់​ផ្លាក​លេខ ព្រះសីហនុ ៣A-២០៤២។

រីឯជនរងគ្រោះដែល​រួម​ដំណើរ​ជាមួយ​ចំនួ​ន៣នា​ក់ផ្សេង​ទៀត មិនទាន​ស្គាល់​អត្ត​សញ្ញាណឡើ​យ អ្នកទាំង៣នាក់ ត្រូវសមត្ថកិច្ចនិ​ងប្រជា​ពលរដ្ឋ បញ្ជូនទៅកាន់មន្ទី​រពេ​ទ្យ ដើម្បីព្យាបាលរង​របួស៕ ដោយ៖កូឡាប

spot_img
×