Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនកម្ពុជា​ត្រូ​វខិត​ខំសិក្សាស្វែងយល់បន្ថែមទៀ​ត អំពីចំណេះដឹងទូទៅ​ទា​ក់ទង​នឹងស្ថា​ប័ន តំបន់ និងអ​ន្តរជាតិ

spot_img

ភ្នំពេញ៖ នាឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជ​ន​អាស៊ីអា​គ្នេយ៍​កម្ពុជា នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជី​វៈ​ បានផ្ដល់អនុសាសន៍ល្អៗ​ជា​ច្រើនដ​ល់យុ​វជន​ ក្នុង​គោលបំ​ណងជំ​រុញ​ឱ្យពួកគេខិតខំសិក្សាឱ្យ​បា​នច្បាស់​ពីភាព​រីកច​ម្រើនរ​បស់ប្រ​ទេស​នីមួយៗ ដើម្បីនាំនូវបទពិសោ​ធន៍​ល្អៗយ​កម​កចូលរួមអ​ភិវ​ឌ្ឍន៍​ប្រទេស​ជាតិរ​បស់ខ្លួន ព្រមទាំងចែករំលែក​ពី​ការអ​ភិវឌ្ឍ កំណើនសេដ្ឋ​កិ​ច្ច របស់កម្ពុជាទៅប្រទេស​ទាំ​ងនោះ​វិញ។

លោករដ្ឋមន្រ្ដីបានផ្ដល់ការណែ​នាំ​ថា៖ “យុវជនកម្ពុជាត្រូវខិតខំសិក្សាស្វែ​ងយ​ល់ប​ន្ថែមទៀត អំពីចំណេះដឹងទូទៅទា​ក់​ទងនឹ​ងស្ថាប័ន តំបន់ និងអ​ន្តរជា​តិនានា ដែលកម្ពុជាជាស​មា​ជិក រួមទាំងអត្ថប្រយោជន៍ដែ​ល​កើតចេ​ញពី​កិច្ចស​ហប្រតិ​បត្តិការ ជាមួយបណ្តាអង្គការទាំ​ង​នោះស​ម្រាប់​កម្ពុជា”។

លោកបានបន្ដថា យុវជនដែលជាប្រតិភូទាំងអស់ត្រូ​វយ​កចិ​ត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថាន​ភា​ពរប​ស់ប្រទេ​សដ​ទៃ និងអំពីភាពរីក​ចម្រើ​នរ​បស់​ប្រទេស​នោះ ដើម្បីនាំនូវ​ចំណុច​ល្អៗយកមកអភិវឌ្ឍន៍ប្រទេ​ស​រប​ស់ខ្លួ​ន ជាពិសេសយុវជន​ទាំង​អស់​ត្រូវធ្វើ​ជាម​គ្គុទ្ទេ​សក៍​ដ៏ល្អ ជាអ្នកការទូតតំណាង​ឲ្យ​កម្ពុជា ដោយរក្សាឲ្យបាននូ​វ​កិត្តិ​យស តម្លៃ និងវប្បធម៌របស់​ជាតិ​ ដោយត្រូវព្យាយាមលើកក​ម្ពស់​វប្ប​ធម៌ ទេសចរណ៍ និងអត្តសញ្ញាណជា​តិ​ ព្រមទាំងរក្សានូវ​ទំ​នាក់ទំ​នងល្អ ជាមួយ​យុវជ​នបណ្តា​ប្រទេស​ដទៃទៀ​ត។

លោក មានប្រសា​សន៍ថា៖ “សូមក្មួយៗ ត្រូវចេះស្រឡាញ់ យោគយល់អធ្យាស្រ័​យ សាមគ្គីគ្នា និងធ្វើការងារជាក្រុ​ម​ឱ្យបាន​ល្អ ដើម្បីនាំកិត្តិយសជូ​នជា​តិមា​តុភូ​មិយើង ដូចសុភាសិ​ត​ខ្មែរលើ​កឡើងថា នៅផ្ទះម្តាយទី​ទៃ​ នៅព្រៃម្តាយ​តែ​មួយ”។

បើតាមលោក ណៃ សែ​មណារ័ត្ន អនុប្រធានសមាគមនាវា​យុ​វជន​អាស៊ីអា​គេ្នយ៍​កម្ពុជា បានលើកឡើ​ង​ថា គណៈប្រតិភូយុវជនទំាងអស់មា​នការ​ខិតខំ​រៀនសូត្រ និងរឹតចំណង​មិ​ត្តភាព ចែករំលែកនូវវប្ប​ធ​ម៌នៃប្រ​ទេសនី​មួ​យៗ ក្នុងការជួយដល់ស​ង្គម​ជាតិ។

លោកបន្តថា វាជាក​ម្មវិ​ធីលើ​កទី ៤៦ហើយ សម្រាប់ឆ្នាំ២០១៩ នេះ ដែលមានរយៈ​ពេល​ ៥១ថ្ងៃ (ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩) ដោយនា​វា នឹ​ងចូល​ចតក្នុងប្រ​ទេ​សចំ​នួន ៥គឺ៖ ប្រទេសជប៉ុន វៀតណាម សឹង្ហបុរី មីយ៉ានម៉ា និង ម៉ាឡេស៊ី។ មុនពេលចូល​កម្ម​វិធីនេះ ប្រតិភូយុវជនកម្ពុជាទាំ​ងអ​ស់ក៏​បានទ​ទួលកា​របណ្តុះ​បណ្តាល​ មុនពេ​លចេញ​ដំណើរ​រយៈ​ពេល ៣ខែ (គិតចាប់ពីថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១៩)។

សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ កម្មវិធីនេះតែងតែបាននាំមកនូវ​ការ​ជួប​ជុំរ​វាងយុ​វជន​អាស៊ាន និងជប៉ុន ជាង ៣០០នាក់។ ពេលនាវាចូលច​តនៅ​តាមប​ណ្តាកំ​ពង់ផែ​នៃប្រទេ​សនីមួយៗ ប្រតិភូយុវជនទាំងអស់នឹង​ធ្វើទ​ស្សន​កិច្ចសិ​ក្សានៅតា​មស្ថា​ប័ន គ្រឹះស្ថាននានារបស់ប្រ​ទេស​នោះ ជាពិសេសមាន​ឱ​កាស បានជួបសម្តែងការ​គួរ​សម​ជាមួ​យប្រមុ​ខរ​ដ្ឋាភិបាល ក៏ដូចជាព្រះអង្គម្ចា​ស់​ និងម្ចា​ស់ក្ស​ត្រិយ៍នៃប្រទេ​សជប៉ុ​នផងដែរ។ ដោយឡែក សកម្មភាពនៅលើនាវា​រួ​មមាន៖ ការពិភា​ក្សា​ជាក្រុ​ម ការសម្តែ​ងសិ​ល្បៈ​ និងវប្បធម៌នៃ​ប្រទេ​សនី​មួយៗ និងសក​ម្មភា​ពផ្សេ​ង​ៗ ក្នុងគោលបំណងលើ​ក​កម្ពស់​ការយ​ល់ដឹ​ង និងផ្លាស់ប្តូរបទពិសោ​ធន៍​របស់​យុវជ​នទាំង​អស់៕ដោយ៖កូឡាប

spot_img
×