Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ មោទនភាព​ដែល​កូន​ខ្មែរ​បាន​ដណ្តើមយក​មេដាយ​មាសក​ម្រិ​ត​ពិភពលោក​ជូន​ដល់​ជាតិ​មាតុភូមិ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អបអរសាទ​រ​ដល់​កីឡាករ​តៃ​ក្វាន់​ដូ​កម្ពុជា កីឡាករ ប៉ាល់ ជី​វ័​ន្ត ដែល​បាន​ទទួលបាន​មេដាយមាស​កម្រិត​ពិភពលោក​ពី​ការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation) នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី (Bulgaria) ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​ដែល​កូន​ខ្មែរ​បាន​ដណ្តើមយក​មេដាយ​មាសក​ម្រិ​ត​ពិភពលោក​ជូន​ដល់​ជាតិ​មាតុភូមិ​។

​សូម​ជូនពរ​កីឡាករ​កីឡា​ការ​នី​កម្ពុជា សូម​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម (SEA GAME) ក្នុង​ឆ្នាំ ២០២៣​។​

​តាម​សេចក្ដីរាយការណ៍​ពី​ទីក្រុង​Polovdiv ប្រទេស​ប៊ុលហ្គារី​ដែលជា​កន្លែង​ប្រកួត​តេ​ក្វាន់​ដូ​I T F (International Taekwondo Federation)​មក​ថា​កីឡាករ​កម្ពុជា​ប៉ាល់ ជី​វ័​ន្ដ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង​ហើយ ។​

ជ័យជំនះ​នេះ​បាន​ថ្វើ​ឲ្យ​ពិភពលោក​កាន់​កោតក្រែង​កម្ពុជា​បន្ថែ​ម​ទៀត ។​ជី​វ័​ន្ដ​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​សំដែង​មេគុន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​។​កីឡាករ​កម្ពុជា​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​សារ​អេឡិចត្រូនិក​មក​ថា​ចៅក្រម​ទាំ​៥​រូប​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​គេ​ឈ្នះ​លើ​គូប្រកួត​ទាំង​៥​រូប​តែម្ដង ។​

​ព្រឹត្តិការណ៍​ការប្រកួត​តេ​ក្វាន់​ដូ​ITF​ជើងឯក​ពិភពលោក “World ITF Taekwon-do Championship” នៅ​ទីក្រុង​Polovdiv​ប្រទេស​ប៊ុលហ្គារី​កីឡាករ​ប៉ាល់​ជីវ័ន​បាន​បង្កើត​នូវ​ជ័យជំនះ​ដ៍​អស្ចារ្យ​។​ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចំនួន​ជាង​៧០​ទូទាំង​ប្រភព​លោក​ចូលរួម ៕​ ដោយ​៖​កូ​ឡាប​

spot_img
×