Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស​អតីត​ឧកញ៉ា ហូរ ចំរើន ដាក់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​សងលុយ​ទៅ​ដើមបណ្តឹង​៩៧​លាន​ដុល្លារ

spot_img

​ភ្នំពេញ​ ៖ តុលាការ បានប្រកាស​ផ្តន្ទាទោស​អតីត​ឧកញ៉ា ហូរ ចំរើន​មួយ ករណី​ទៀត ពីបទ​ឆបោក ដោយ​សម្រេច​ដាក់ពន្ធនាគារ​ចំនួន ២​ឆ្នាំ ៦​ខែ និង​សងលុយ​ទៅ​ដើមបណ្តឹង (​ជនជាតិ​កូរ៉េ​) ជាង​៩៧​លាន​ដុល្លារ​។ អតីត​ឧកញ៉ា​នេះ ក៏​ធ្លាប់​ត្រូវបាន​តុលាការ​ប្រកាស​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រឿង​គំរាម​បាញ់សម្លាប់​ប្រពន្ធ​ផងដែរ​។​

​សវនាការ​ដែល​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ បានសម្រេច​ដាក់ទោស​ទណ្ឌ​ដល់​អតីត​ឧកញ៉ា​រូបនេះ បានធ្វើ​ឡើង​ដោយ​លោក ពេជ្រ វ​វិជ្ជាធរ ចៅក្រម​ជំនុំជម្រះ និង​លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្រៅពី​ការដាក់ទោសទណ្ឌ​នៅក្នុង​ពន្ធនាគារ និង​តម្រូវ​ឲ្យ​សងលុយ​ទៅ​ដើមបណ្តឹង​វិញ​នោះ តុលាការ​ក៏បាន​សម្រេច​ឲ្យ​ជនជាប់ចោទ សងជំងឺចិត្ត​ជូន​ដើមបណ្តឹង​ចំនួន ២​លាន​ដុល្លារ និង​ពិន័យ​ចូល​រដ្ឋ​ចំនួន​៦​លាន​រៀល​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ថៃទី​១៤ ខែ​កម្ភ​: ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍​បាន​បើកសវនាការ ប្រកាស​សាលដីកា​លើ​សំណុំរឿង អតីត​ឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធ​បទល្មើស​ចំនួន ២​ករណី គឺ​ករណី​ឆបោក និង​ចេញ​សែក​ស្អុយ ដោយ​សម្រេច​មិន​អនុញ្ញាតឱ្យ​អតីត​ឧកញ៉ា​រូបនេះ នៅក្រៅ​ឃុំ​នោះទេ និង​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ១៨​ខែ ក្នុង​បទចោទប្រកាន់ ប្រើប្រាស់​អាវុធ បាញ់បោះ​គំរាម​សម្លាប់​ប្រពន្ធ ប្រព្រឹត្ត​នៅក្នុង​ភូមិគ្រឹះ​របស់ខ្លួន ។​

​អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ បាញ់បោះ​ជិត ១០​គ្រាប់ ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ​នៅ​ចំណុច​ផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×