Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត កូរ៉េខាងជើង​ព្រម​ទទួលយក​ការពិភាក្សា​កំរិត​ខ្ពស់​របស់​កូរ៉េ​ខាងត្បូង​ហើយ​

spot_img

ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រម​ទទួលយក​ការពិភាក្សា​គ្នា​កំរិត​ខ្ពស់​ដែល​ស្នើឡើង​ដោយ​កូរ៉េខាងត្បូង ហើយ​ការពិភាក្សា​នោះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៩​ខែ​មករា​នេះ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការរក​វិធី​ដើម្បី​អាចឲ្យ​កីឡាក​ររបស់​កូរ៉េ​ខាងជើង​ចូលរួម​ប្រកួត​ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​នៅ​ខែ​ក្រោយ​បាន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​កូរ៉េខាងត្បូង​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​ថ្លែង​នៅ​សប្តាហ៏​នេះ​ថា ការបញ្ជូន​គណៈប្រតិភូ​កីឡា​របស់​កូរ៉េខាងជើង​ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​ការរួបរួម​គ្នា​របស់​ប្រជាជន​។​

​កិច្ចពិភាក្សា​កំរិត​ខ្ពស់​រវាង​កូរ៉េ​ទាំងពីរ នឹង​ត្រូវ​ធ្វើឡើង​នៅ​តំបន់ Panmunjom ដែល​ជា​ភូមិ​សន្តិភាព ដែល​មាន​ការ​យាមកាម​តឹងតែង​បំផុត ហើយក៏​ជា​កន្លែង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ជួបចរចារ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ផងដែរ​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន បាន​និយាយ​កាល​ពី​ខាងដើម​ថា គាត់​បាន​មើលឃើញ​ថា កីឡា​អូ​ឡាំ​ពិ​ច​រដូវរ​វា​គឺជា​ឱកាស​ថ្មី​ដំបូង​ក្នុង​ការបង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ​។​

​ទំនាក់ទំនង​រវាង​ប្រទេស​បងប្អូន​ទាំងពីរ បង្ហាញ​ពី​ចំនុច​ល្អ​បន្តិចបន្តួច​ដែរ​ក្នុង​សប្តាហ៏​នេះ ខណៈ​ដែល​ប្រទេស​កូរ៉េខាងជើង បាន​បើក​ឲ្យមាន​តំណើរការ​វិញ​នូវ​ប្រ​ព័ន្ធ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​គ្នា ដែល​កូរ៉េ​ខាងជើង​បាន​កាត់ផ្តាច​តាំងពី​ឆ្នាំ ២០១៦​មក​៕ សុភ័ក្ត្រ​

spot_img
×