Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ប្រើ​កាំភ្លើងខ្លី​បាញ់ បុរស​ម្នាក់​ស្លាប់​នៅ​ជិត​មណ្ឌល​ឱ​កាស​ខ្ញុំ ក្នុង​ខណ្ឌ​សែន​សុខ​

spot_img

​ភ្នំពេញ​៖ ឃាតករ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី បាញ់សម្លាប់​បុរស​ម្នាក់ ពេល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ហាណូយ នៅ​ជិត​មណ្ឌល​ឱកាស​ខ្ញុំ នា​ម៉ោងជាង​១១​យប់ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បានបញ្ជាក់​ប្រាប់ថា ពិតជា​មាន​ករណី​បាញ់សម្លាប់ បុរស​ម្នាក់​ពិតប្រាកដ​មែន ហើយ​កម្លាំង​នគរបាល​ខណ្ឌ​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​មួយ​គ្រាប់ ពោះ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​បាន​ស្លាប់​ក្បែរ​ម៉ូតូ​របស់​ខ្លូន ។ ទោះយ៉ាងណា ជនរងគ្រោះ នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ដែល​ឈានទៅដល់​ការធ្វើឃាត​ឆៅៗ​បែបនេះ​។ ប៉ុន្តែ​ទោះយ៉ាងណា អ្នក​ចោមរោម​មើល​ជាច្រើន​នាក់ បានដាក់​ការសង្ស័យថា ប្រហែលជា​កើតឡើង ដោយសារ​រឿង​គំនុំ​អ្វីមួយ ឈានដល់​ដំណាក់កាល​ចុងក្រោយ មិនអាច​ដោះស្រាយបាន ទើប​ឃាតករ​ប្រើប្រាស់​កាំភ្លើង បាញ់សម្លាប់​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​៕ ដោយ​៖​កូ​ឡាប​

spot_img
×