Sunday, September 19, 2021

មន្ត្រីនគរបាល​ត្រូវខិតខំ​ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា ករណី​លួច ឆក់ ប្លន់ គាស់​ផ្ទះ និង​ក្មេង​ទំនេី​ង

​ភ្នំពេញ​៖ លោកស្នងការ​នគរបាល ស ថេត បាន​ធ្វេី​ការណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវខិតខំ​ធ្វេី​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ត្រូវ​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា ដូចជា​ករណី​លួច ឆក់ ប្លន់ គាស់​ផ្ទះ និង​ក្មេង​ទំនេី​ង រៀបចំ​សណ្តាប់​សាធារណៈឲ្យ​បានជា​ប្រចាំ និង​គ្រប់​គោលដៅ ដេី​ម្បី​កាត់បន្ថយ​ការកកស្ទះ ក៏ដូចជា​ការ​ធ្វេី​ឲ្យ​ទីក្រុង​មាន​សោភ័ណ​ភាពល្អ​។​

​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំ​ខែសីហា នឹង​លេី​ក​ទិសដៅ​សម្រាប់​ខែកញ្ញា ដោយមាន​ចូលរួម​ពី​លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ លោក​អធិការ អធិការ​ង និង​លោកនាយ​ប៉ុស្តិ៍​ទាំង​១០៥ ក្នុងឱកាស​នោះដែរ ក៏មាន​ការចូលរួម​ផ្តល់យោបល់​ពី​លោក​ស្នងការរង និង​នាយការិយាល័យ​ជំនាញ ពាក់ព័ន្ធ​ទៅនឹង​ការងារ​ដែល​បាន​អនុវត្តន៍ ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ ។​

​លោកស្នងការ​បាន​ធ្វេី​ការ​កោត​សរសេី​រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​ទាំងអស់ និង​បានផ្តល់​ជា​គំនិត​យោបល់​ល្អៗ​ដើ​ម្បី​យកទៅ​អនុវត្តន៍​បន្ត ជាពិសេស​លោកស្នងការ​បាន​ធ្វេី​ការណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវខិតខំ​ធ្វេី​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​។​

​លោកស្នងការ បាន​ណែនាំ​៥​ចំណុច​ដល់​មន្ត្រីនគរបាល​ក្នុង​រាជធានី​ភ្នំពេញ​ថា ១ . កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា ដូចជា​ករណី​លួច ឆក់ ប្លន់ គាស់​ផ្ទះ និង​ក្មេង​ទំនេី​ង ២. បន្ត​ចុះ​រៀបចំ​សណ្តាប់​សាធារណ​:​ឲ្យ​បានជា​ប្រចាំ និង​គ្រប់​គោលដៅ ដេី​ម្បី​កាត់បន្ថយ​ការកកស្ទះ ក៏ដូចជា​ការ​ធ្វេី​ឲ្យ​ទីក្រុង​មាន​សោភ័ណ​ភាពល្អ ៣. បន្ត​ជាប្រចាំ​នៅ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ៤. បន្ត​ធ្វេី​ជាប្រចាំ​នៅ​វេទិកាសាធារណ​:​ឲ្យ​បាន​គ្រប់​ប៉ុស្តិ៍ ខណ្ឌ ដេី​ម្បី​ធ្វេី​ការផ្សព្វផ្សាយ ការងារ​ទូទៅ​ដល់​ពល​រដ្ឋ និង​៥. ផ្តល់​សេវា​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន និង​ឆាប់រហ័ស​ដូចជា​ការ​ធ្វេ​ី​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ជាពិសេស​គឺ​ការ​ប្រេី​ប្រាស់​សម្តី​ឲ្យ​បាន​សមរម្យ​ជាមួយ​ពលរដ្ឋ និង​ការទទួល​ពាក្យបណ្តឹង​។​

​លោ​កស ថេត បាន​ធ្វេី​ការបញ្ជាក់​ជាថ្មី មន្ត្រី​ទាំងអស់​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​បទបញ្ជា​របស់​កង​កម្លាំង បេី​ធ្វេី​ខុស​ត្រូវតែ​អនុវត្តន៍​តាមច្បាប់ មួយវិញទៀត ហាម​ដាច់ខាត​ក្នុង​ការយក​កម្លាំង​ទៅ​យាម​តាម​ក្លឹប​កម្សាន្ត​រាត្រី ខារ៉ាអូខេ​…​។​ល​។​

​ជា​ចុងបញ្ចប់ លោក​សំណូមពរ​ឲ្យ​មន្ត្រី​នៅតាម​អង្គភាព​ទាំងអស់​ត្រូវ​ចេះ​ធ្វេី​ការសំអាត​អនាម័យ​កន្លែង​ការងារ និង​ឆ្លៀតពេល​ហាត់ប្រាណ ដេី​ម្បី​ធានា​ឲ្យ​បាន​សុខភាព​ល្អ ៕​ ដោយ​៖​កូ​ឡាប​